Sunday, April 28, 2024
Homeសង្គម និងជីវិតកូនផ្សោត១ក្បាល កើតចំថ្ងៃ១៤កុម្ភៈ

កូនផ្សោត១ក្បាល កើតចំថ្ងៃ១៤កុម្ភៈ

ខេត្តក្រចេះ ៖ កូនសត្វផ្សោត ទើបកើតថ្មី ចំនួន១ក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋ បាលជលផល និងអង្គការ WWF កាលពីវេលាម៉ោង ១០និង១៨នាទីព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅអន្លង់កាំពី ស្ថិតនៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

កូនផ្សោតនេះ ស្ថិតនៅក្នុងហ្វូងសត្វផ្សោត ៧ក្បាលផ្សេងទៀត។ នេះគឺជាកូនផ្សោតទី២ កើតនៅដើមឆ្នាំ២០២៤ ដែលត្រូវនឹងថ្ងៃនៃសេចក្តីស្រឡាញ់ ១៤ កុម្ភៈ។

រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអរគុណចំពោះបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមថែរក្សានិងការពារធនធានជលផលដ៏មានតម្លៃ។

ទន្ទឹមនេះ ប្រសិនបើបងប្អូនប្រជានេសាទ បានប្រទះឃើញវត្តមានសត្វផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល ដែលមានលេខទូរស័ព្ទ 012897843 011355883, 099791919, 092918144 និង 017818382 ៕

RELATED ARTICLES