Sunday, April 28, 2024
Homeសង្គម និងជីវិតកំលោះកូនភ្លោះ រៀបការថ្ងៃតែមួយ ជាមួយកូនក្រមុំ បងប្អូនបង្កើត

កំលោះកូនភ្លោះ រៀបការថ្ងៃតែមួយ ជាមួយកូនក្រមុំ បងប្អូនបង្កើត

ខេត្តពោធិ៍សាត់ ៖ កំលោះជាកូនភ្លោះ ២នាក់ មិនត្រឹមតែចាប់កំណើតក្នុងផ្ទៃម្តាយតែមួយ ក្នុងថ្ងៃតែមួយប៉ុណញណោះទេ សូម្បីឱកាសរៀបការប្រពន្ធ ក៏ក្នុងថ្ងៃតែមួយ រោងតែមួយ ហើយកូនក្រមុំ ត្រូវជាបងប្អូនបង្កើតថែម ទៀត ធ្វើឲ្យមាកាតចាប់អារំ្មណ៍ភ្ញាក់ផ្អើលពីមហាជន។

មង្គលការកូនកំលោះភ្លោះទាំង២នាក់នេះ បានរៀបចំឡើង កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤នៅក្នុងភូមិក្សេត្រ បុរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ តែទើបនឹងមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម បន្ទាប់ពីមានការបង្ហោះវីដេអូ និងរូបភាពនៃពិធីនេះ តាមបណ្តាញសង្គម ទិកតុក កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។សាមីខ្លួនកូនកំលោះភ្លោះ ទាំង២នាក់ ទី១-ឈ្មោះភាន សូរីយ៉ា និងទី២-ឈ្មោះភាន អ៊ិនធារ៉ា។ ចំណែកកូនក្រមុំទាំង២នាក់ ទី១-ឈ្មោះសែន សុខឃី និងទី២-ឈ្មោះសែន សុខឃីម។

តាមប្រភពគណនីបណ្តាញសង្គម TikTok ដែលបានធ្វើការបង្ហោះវីដេអូ នៃពិធីរៀបការរបស់កំលោះកូនភ្លោះខាងលើ បង្ហាញថា ខាងកូនកំលោះ គឺជាកូនភ្លោះ ។ ចំណែកកូនក្រមុំ គឺជាបងប្អូនបង្កើត បានសម្រេចរៀបការក្នុងថ្ងៃតែមួយ រោងតែមួយ ដោយមានសាច់ញាតិ មិត្តភក្តិចូលរួមដឹងឮ អបអរយ៉ាងកុះករ។

មហាជន ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម បានលើកឡើងថា បើសង្កេតមើលមុខមាត់កូនក្រមុំ ទាំង២នាក់ គេនឹកស្មានថាជាកូនភ្លោះ ដូចជាកូនកំលោះដែរ ប៉ុន្តែជាក់ស្តែង កូនក្រមុំមិនមែនជាកូនភ្លោះទេ គឺជាបងប្អូនបង្កើត ដែលមានអាយុលើសគ្នាតែ១ឆ្នាំប៉ុណ្ណោះ។

មហាជនជាច្រើន បានចាត់ទុកថា មង្គលការមួយនេះ កម្រមានណាស់ ដែលកូនកំលោះភ្លោះមានមុខមាត់ រូបរាងដូចគ្នា និងថែមទាំងជ្រើសរើសប្រពន្ធជាប់សាច់ឈាមនឹងគ្នាទៀតផង។

យ៉ាងណា មានមនុស្សមួយចំនួន បានលើកឡើងក្នុងន័យលេងបន្លំមែនថា បើដូចគ្នាម្ល៉ឹងៗ ខ្លាចតែច្រឡំគ្នាទេ ព្រោះប្តី គឺជាកូនភ្លោះ មុខដូចគ្នាបេះបិទ ។ ចំណែកប្រពន្ធ ជាបងប្អូនបង្កើតមិនមែនភ្លោះ តែមុខមាត់ស្រ ដៀង គ្នា អាចចាប់ច្រឡំ។ ជាមួយនេះ មហាជន អ្នកប្រើប្រាស់បណ្តាញសង្គម ក៏បានជូនពរដល់គូស្វាមីភរិយាទាំង២គូ ខាងលើនេះ ឱ្យជួបតែសុភមង្គល ពេញមួយជីវិត៕

RELATED ARTICLES