Wednesday, March 19, 2025
Homeព័ត៌មានជាតិតាម៉ូតូឌុបស្មា១អំរែក៣ ប្រពន្ធអូសកឡើងសាលាសង្កាត់

តាម៉ូតូឌុបស្មា១អំរែក៣ ប្រពន្ធអូសកឡើងសាលាសង្កាត់

ភ្នំពេញ ៖ បុរសវ័យចំណាស់សម្បូរស្នេហ៍ម្នាក់ មានប្រពន្ធដល់ទៅ៣នាក់ និងមានកូនជិត ១០នាក់ ចុងក្រោយក៏ត្រូវប្រពន្ធ​ទី៣ ដាក់ពាក្យ ប្តឹងចោទប្រកាន់ថា ប្តីជើងល្អ បានបោកយក ប្រាក់របស់គាត់អស់រាប់ពាន់ដុល្លារ រួចរត់មក សម្ងំ​សោយសុខ​ជាមួយប្រពន្ធទី២វិញ បង្កឱ្យ មានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចសាលាសង្កាត់ចោមចៅ ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ។

បុរសវ័យចំណាស់ សម្បូរស្នេហ៍ខាងលើ មានឈ្មោះមាស ហ៊ុយ អាយុ៥៨ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានប្រពន្ធដើមឈ្មោះហ៊ុន ណាគ្រី អាយុ៥៧ឆ្នាំ មានកូន៨នាក់ (ប្រុស៤ ស្រី៤) សព្វថ្ងៃរស់នៅភូមិព្រឹក្សា ឃុំស្មោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង។ ចំណែកប្រពន្ធ ទី២ មានឈ្មោះញៀន រ៉ា អាយុ៥០ឆ្នាំ មាន ស្រុកកំណើតនៅភូមិដង្កោ ស្រុកកំពង់លាវ ខេត្ត ព្រៃវែង និងមានកូនប្រុសម្នាក់អាយុ១៣ឆ្នាំ សព្វថ្ងៃស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ដោយឡែកស្ត្រីជាប្រពន្ធ ទី៣ ដែលកំពុងដាក់ពាក្យប្តឹងប្តីកំហូច មាន ឈ្មោះឆាយ រ៉ា អាយុ៥៧ឆ្នាំ មានស្រុកកំណើត នៅភូមិពានា ឃុំអម្ពិលក្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ ព័ត៌មានលម្អិត សូមអាននៅ កាសែតនគរធំ

RELATED ARTICLES