ខេត្តបន្ទាយមានជ័យ ៖ ក្មេងស្រីជំទង់ម្នាក់ បានបាត់ខ្លួនដោយគ្មានដំណឹងអស់រយៈពេល១ ថ្ងៃមកហើយ ទើបធ្វើឱ្យឪពុកម្តាយភ័យព្រួយ បារម្ភពីសុវត្ថិភាពកូនស្រី បានព្យាយាមតាម ស្វែងរកសព្វកន្លែង តែរកមិនឃើញក៏សម្រេចស្នើសុំឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ជួយធ្វើការផ្សព្វផ្សាយ ដើម្បីតាមស្វែងរកកូន ស្រីត្រឡប់មកផ្ទះវិញ។
ក្មេងស្រីជំទង់ដែលបាត់ខ្លួនចេញពីផ្ទះនោះ មានឈ្មោះស៊ូន ចន្តារ អាយុ១៤ឆ្នាំ មុខរបរ អូសរទេះតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត សព្វថ្ងៃស្នាក់នៅជាមួយឪពុកម្តាយ ក្នុងភូមិ០១៦ ផ្សារអគ្គ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងមានស្រុកកំណើតនៅភូមិឈើក្រំ សង្កាត់ កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ក្មេងស្រីរូបនេះបានបាត់ខ្លួន តាំងពីវេលាម៉ោង២រសៀល ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧។
តាមប្រភពពីឪពុកម្តាយក្មេងស្រី ដែល បាត់ខ្លួន បានរៀបរាប់ប្រាប់ថា ពួកគាត់មានស្រុក កំណើតនៅឯខេត្តឧត្តរមានជ័យ ឯណោះ ប៉ុន្តែ ដោយសារជីវភាពទីទ័លក្រខ្លាំងពេក ទើបពួក គាត់សម្រេចនាំកូនស្រីធ្វើចំណាកស្រុកចេញពី ស្រុកកំណើត មករស់នៅ និងចាប់យករបរអូស រទេះ នៅចំណុចច្រកទ្វារអន្តរជាតិប៉ោយប៉ែត (ព្រំដែនខ្មែរ-ថៃ) ដើម្បីរកប្រាក់កម្រៃចិញ្ចឹមជីវិត។ សូមអាននៅកាសែតនគរធំ