ភ្នំពេញ៖លោកគួច ខេវិន ដែលគេរំពឹងថានឹងឈរឈ្មោះជាបេក្ខភាព ប្រធានសមាគមសិល្បករខ្មែរនៅអាណត្តិថ្មីនេះ បានចេញសារក្ដៅគគុកមួយទៅមនុស្សម្នាក់ដែលគេជឿរថាសាររបស់លោកសំដៅដល់អ្នកចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ។លោកខេវិន បានចេញសារនៅរសៀលថ្ងៃទី១៩ កុម្ភៈ នេះដោយឆ្លើយតបទៅអ្នកនាងចន ច័ន្ទលក្ខិណា ជុំវិញរឿងដែលលោកយល់ថាបានធ្វើការShare រូបលោកជាមួយក្រុមគ្រួសារនិងមិត្តភក្ដិនៅថៃ ហើយShare នូវសំណេរមួយដែលលោកគិតថាវាយប្រហារមកលើរូបលោកតែមិនមែនជាប់តែរូបភាពលោកតែម្នាក់ តែបែជាប់ជាប់ទាំងគ្រួសាររបស់លោកតែម្ដងដែលរឿងនេះលោកថាប៉ះពាល់ដល់កតិ្តយសអ្នកនៅក្នុងរូបនោះទាំងអស់ មិនអាចទទួលយកបានឡើយ។
លោកគួច ខេវិន ចេញសារនៅលើបណ្ដាញសង្គមតែបាំងរូបម្ចាស់អាខោនអ្នកនាងចន ច័ន្ទលក្ខិណា នោះជាមួយសំណេរភ្ជាប់និងខ្លឹមសារថា” ត្រឡប់មកដល់ស្រុកកំណើតវិញ បើកfacebook មើល? អូហ៍! មានជនអគតិ អត់គំនិត គ្មានកំណើត ចរឹកថោកណានោះបានយកpage របស់ខ្ញុំដែលមានរូបភាពអ្នកម្តាយ បងប្អូនមិត្តភក្តិខ្ញុំដើរកំសាន្តឯស្រុកថៃ shareទៅឲ្យក្រុមចចកមាត់ស្អុយគំរង់អាសោចិ៍ហែកហួរបន្ទរប្រមាថមិនស្គាល់សិលធ៌មជាមនុស្ស។ខ្ញុំមិនដឹងថាពួកគេនោះមានម្តាយឪពុក ទូន្មានប្រៀន ប្រដៅដល់កម្រិតណា?បានរៀនសូត្រត្រឹមណាទើបបានជាគ្មានសតិជាមនុស្សយ៉ាងអីចឹង?បើយករូបខ្ញុំម្នាក់ឯងដែលជាអ្នកធ្វើការងារសិល្បៈខ្ញុំទៅshareខ្ញុំក៏មិនថា តែនេះវាប៉ៈពាល់ដល់កិត្តិយសម្តាយខ្ញុំបងខ្ញុំមិត្តខ្ញុំដែលមិនមែនជាជាជនសាធារណៈ?អំពើបែបនេះវាបង្ហាញច្បាស់ណាស់ថាពួកនោះគ្មាននរណាអប់រំ ទូន្មានប្រៀនប្រដៅ ខ្លៅមិនបានចូលសាលារៀនទើបមានចរឹកមាយាទធូរថ្លៃអ៊ីចឹង! ។ កាលពីដើមខែលោកជំទាវម៉ាក់ ហ៊ុន ស៊ីណាត លោកបានផ្តល់នូវអនុសាសន៍ដ៏ថ្លៃថ្នូរនិងប្រកបដោយគុណធ៌មសិលធ៌មជាអ្នកចាស់ទុំថាឲ្យអ្នកសិល្បៈទាំងអស់បញ្ឈប់ការជេរប្រមាថ ហែកហួរគ្នាតាមfacebook ត្រូវជួបដោះស្រាយគ្នាដោយសន្តវិធី ឲ្យថ្លៃថ្នូរ—។ចុះហេតុអ្វីបានជាពួកនោះស្តាប់មិនបាន ដូចក្របីស្តាប់គេផ្លុំខ្លុយ ហើយផ្គើនថែមទៀតអ៊ីចឹង??? ខ្ញុំមិនមានចេតនាជ្រលក់មាត់ឲ្យប្រឡាក់សម្តី ជាមួយចចកមាត់ស្អុយគំរង់មហាអាសោចិ៍នោះទេ តែចង់ជំរាបមិត្តៗសិល្បករសិល្បការនី បងប្អូនមហាជនឲ្យបានជ្រាបតែប៉ុណ្ណោះ! 🙊”។
គូរបញ្ជាក់ថាថ្មីៗនេះក្រោយលេចឭថាលោកគួច ខេវិន អាចនឹងឈរឈ្មោះជាបេក្ខភាពប្រធានសមាគមសិល្បករអាណត្តិថ្មីនិងឃើញវិធីដោះស្រាយចំណុចខ្លះរបស់លោកខេវិន ប្រសិនបើលោកកាន់តួនាទីមួយនេះនោះអ្នកនាងចន ច័ន្ទលក្ខិណា បានចេញសំណេរដោយថែមទាំងShare ភ្ជាប់នូវហ្វេសបុករបស់លោកគួច ខេវិន ផងនោះរៀបរាប់ថា”ជាដំបូងខ្ញុំសូមអរគុណនូវមតិយោបល់ និងការណែនាំបែបសុជីវធ័មរបស់បង នៅក្នុងអំឡុងនេះប្អូនមិនទាន់ផ្ទេរតួនាទី ប្អូននិងយកយោបល់របស់បងទៅកែប្រែ និងបំពេញចំណុចខ្វះខាតរបស់ខ្ញុំកន្លងមក”។ប៉ុន្ដែទន្ទឹមនោះអ្នកនាងចន ច័ន្ទលក្ខិណា ក៍ឆ្លៀតស៊កសំណេរបន្ថែមមួយទៀតថា”ប៉ុន្ដែខ្ញុំសង្ឃឹមថាបងក៍កែប្រែ ទម្លាប់ជេបញ្ចោរសិល្បការិនី និងសិល្បករ មិនសំចៃមាត់របស់បង នា ពេលកន្លងមកដូចគ្នា ព្រោះទង្វើររបស់បងកន្លងមកក៍ជាគំរូអាក្រក់ចំពោះអ្នកជំនាន់ថ្មីដែរ “។
គេជឿរថាសារទី២នេះហើយដែលធ្វើឲ្យលោកគួច ខេវិន ចាត់ទុកថាប៉ះពាល់កិត្តិយសគ្រួសាររបស់លោកនៅពេលដែលអ្នកនាងចន ច័ន្ទលក្ខិណា ចែកចាយ(Share) រូបលោកដែលថតជុំគ្រួសារនិងមិត្តភក្ដិ ។ប្រភពចុងក្រោយបានឲ្យដឹងថាលោកខេវិន នឹងពិគ្រោះជាមួយមេធាវីលោកសិក្សារពីបញ្ហាផ្លូវច្បាប់ចំពោះរឿងមួយនេះហើយ ប្រសិនបើអ្នកនាងចនច័ន្ទ មិនចេញមុខមកដោះស្រាយរឿងមួយនេះ។
គូររំលឹកថាលោកគួច ខេវិន ជាអតីតអគ្គនាយករងទូរទស្សន៍Ctn ,Seatv និងEtv ហើយលោកបានដឹកនាំធ្វើការងារសិល្បៈរយៈពេលជាង២០ឆ្នាំមកហើយ ក្រោយលោកបញ្ចាប់ការសិក្សារថ្នាក់អនុបណ្ឌិតផ្នែកទស្សនវិជ្ជា(Psychology Of Science) នៅសាកលវិទ្យាល័យNortheastern University នាទីក្រុងBoston សហរដ្ឋអាមេរិក កាលពីឆ្នាំ១៩៩៣ ៕