Sunday, November 17, 2024
Homeតារាខ្មែរខៀវ សុខារ៉ាវី ៖ត្រៀមនាំសា្វមីមកលេងស្រុក

ខៀវ សុខារ៉ាវី ៖ត្រៀមនាំសា្វមីមកលេងស្រុក

ភ្នំពេញ៖អតីតតារាសម្ដែងខៀវ សុខារ៉ាវី នឹងនាំស្វាមីអាណិកខ្មែររស់នៅអាមេរិកមកលេងនៅ​ស្រុក​កំណើតនាអំ​ឡុងខែមិថុនា ឬកក្កដា ខាងមុខនេះហើយ នេះបើតាមការបង្ហើបឲ្យដឹងពី​ម្ដាយ​របស់សុខារ៉ាវី កាលពីពេលថ្មីៗនេះ​។យ៉ាងណានេះមិនមែនជាលើកទី១នោះទេ ពោលគឺ​កាលពីជិត១ឆ្នាំមុនរ៉ាវី ក៍បានមកខ្មែរម្ដងរួចទៅហើយដែរដើម្បីចូលរួមការ​បោះឆ្នោតថ្នាក់ជាតិ​កាល​ពីថ្ងៃទី២​៣ ខែកក្កដា ឆ្នាំ២០២៣ ។

 អ្នកស្រីនិន រ៉ាត់ ម្ដាយរបស់សុខារ៉ាវី បានប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទ​កាល​ពីពេលថ្មីៗនេះថាកូនស្រីសំណព្វចិត្តរបស់គាត់ពិតជាត្រូវនាំគ្រួសារមកខ្មែរនៅពាក់កណ្ដាលឆ្នាំ២០២៤ ខាងមុខនេះមែន ។លោកស្រីបង្ហើប​ថារ៉ាវី នឹងមកជាមួយស្វាមីហើយមក​លេងស្រុក​លើកនេះអាចនៅខែ៦ ឬ៧ ដែលមកបានយូជាងលើកមុនៗ ព្រោះ​តែមកទាំងអស់គ្នា។

 យ៉ាងណាម្ដាយរបស់សុខ៉ាវី មិនបានប្រាប់ថាអតីតតារាសម្ដែងរូបនេះនឹងអាចឆ្លៀត​ថត​សម្ដែងMV ឬភាពយន្ដ​ដូចតារាមួយចំនួនទៀតដែលរស់នៅបរ​ទេសហើយពេលមក​មក​ស្រុក​តែងតែឆក់ឱកាសថតសកម្មភាពសិល្បៈ មុនពេលទៅវិញនោះទេ ។ ប៉ុន្ដែអ្នក​ស្រីថាអំឡុង​ពេល​នៅ​អាមេរិក នោះរ៉ាវី មិនដែលធ្វើសកម្មភាពសិល្បៈ ដោយ​ចេញច្រៀងសម្ដែងតាម​កម្ម​វិធីមួយ​ចំនួ​ន​ដូចតារាខ្មែរខ្លះដែលទៅរស់នៅទីនោះទេ គឺប្ដីឲ្យតែនៅផ្ទះ និងទៅរៀនភាសារ​បរទេស​ប៉ុ​ណ្ណោះ​ ។

 ខៀវ សុខារ៉ាវី មិនទាន់មានដំណឹងថានាងនឹងរៀបការស្វាមី​អាណិកជនអាមេរិកនៅ​ខ្មែរនាពេល​ណាឡើយ តែម្ដាយនាងនៅតែអះអាងថានាងនៅតែស្រលាញ់សិល្បៈ បើទោះជា​បាន​ឃ្លាតឆ្ងាយពីការងារចាស់នេះជាច្រើនឆ្នាំក្ដី ។អ្នកស្រី បន្ថែមថាកូនស្រីគាត់​​ទោះជា​បាន​ទៅ​រស់នៅស្រុកគេមែន តែចិត្តនៅនឹករលឹកស្រុកកំណើតគ្រប់ពេល ហេតុនេះនាពេលខាងមុខ​នាងចង់ចេញចូលខ្មែរឲ្យបានច្រើនជាងនេះ។ប៉ុន្ដែទាក់ទងការឆ្លៀតថតរឿងឬខារ៉ាអូខេដូចមុនពេលមកលើកនេះលោកស្រីថានោះនៅលើពេលវេលានឹងការសម្រេចចិត្តរបស់កូនស្រី។

ខៀវ សុខារ៉ាវី ជាតារាម្នាក់ដែលនៅរក្សារសម្រស់ពីធម្មជាតិ១០០ % ពោលគឺម្ដាយ​នាង​ថារ៉ាវី មិនដែលកែ​សម្រស់​ផ្នែកណាមួយនោះទេ ។លោកស្រីថាកូនស្រីពេញចិត្ត​សម្រស់​ពីធម្មជាតិហេតុនេះហើយបានជាពីមុនសម្រស់និងរូបរាងយ៉ាងម៉េចនៅពេលនេះគឺនៅតែអីចឹងដដែល ។

 ក្រៅពីខៀវ សុខារ៉ាវី តារាដែលមានស្វាមីជាអាណិកជនខ្មែរនៅអាមេរិកមានដូច​ជា​អ្នក​នាងគឹម លក្ខិណា ,វ៉េត រតនា និងសារ៉ាយ សក្ខិណា ជាដើម។សុខារ៉ាវី ធ្លាប់ដឹកដៃស្វាមីរៀប​​ការ​នៅអាមេរិកតា​មបែបសាសនាគ្រឹស្ដម្ដងរួចទៅហើយកាលពីថ្ងៃ២ ខែធ្នូ ឆ្នាំ២០១៨ ហើយ​តាម​គម្រោ​ង​នាងចង់នាំប្ដីមករៀបការនៅខ្មែរម្ដងទៀត តែមិនកំណត់ពេលវេលា ។ប៉ុន្ដែដំណឹង​រៀបអាពាហ៍ ពិពាហ៍ របស់នាង​បានស្ងប់ស្ងាត់ទៅវិញ ខណៈដែលការមកលើក​នេះក៍រ៉ាវី គ្មាន​គម្រោងរៀប​ការប្ដីនៅ​ខ្មែរដែរ ពោ​លគឺមកលេងសុទ្ធសាធនេះបើតាមម្ដាយនាងបានអះអាង។

 គូររំលឹកថាខៀវ សុខារ៉ាវី បានលុបចោលមង្គលការជាមួយលោកស៊ុក សុភា កាលពី​ឆ្នាំ២០០៨ ហើយ​នាងបានដកខ្លួនចេញពីសិល្បៈជិត១០ឆ្នាំ  តែបានវិលវិញនៅឆ្នាំ២០១៦ ក៍មាន​​ដំណឹងថា​នាង​មានកូនប្រុស១ អាយុជាង១០ឆ្នាំ។ប្រភពបានឲ្យដឹងថាម្ចាស់ថ្មី​របស់​សុខារ៉ាវី មិនប្រកាន់​រឿងអតីតកាលរបស់នាងឡើយ ហើយលោកស្រ​លាញ់រ៉ាវី ខ្លាំងណាស់​ដោយថែមទាំង​សម្រ​បខ្លួនតាមនាងគ្រប់យ៉ាងទៀតផង ក្នុងនោះមានទាំងការ​អនុញ្ញាត្តិ​ឲ្យ​នាងលេងសិល្បៈជាថ្មី ឲ្យ​តែនាងមានចិត្ត​ចង់។គេជឿរថាដើម្បីឲ្យចំណងស្នេហា​មានភា​ព​រឹងមាំសុខារ៉ាវី នឹង​អាច​យកកូនទី២ មុនរៀបការនៅខ្មែរជាមិនខាន ៕

RELATED ARTICLES