Saturday, April 27, 2024
Homeសង្គម និងជីវិតដើរទៅស្រែពេលយប់ ព...ស់...ពិ...ស់ចឹក

ដើរទៅស្រែពេលយប់ ព…ស់…ពិ…ស់ចឹក

ខេត្តបន្ទាយមានជ័យ ៖ ក្មេងប្រុសម្នាក់ បានដើរចេញពីផ្ទះ សំដៅទៅបូមទឹកដាក់ស្រែ ទាំងយប់ ស្រាប់តែត្រូវពស់ស្រកាចាស់ចឹក បណ្តាលឱ្យរងរបួសធ្ងន់ សំណាងល្អត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាន់ពេល។

ករណីពស់ចឹកនេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចវាលគោកឪឡោក ស្ថិតក្នុងភូមិគោកកី ឃុំតាផូ ស្រុកស្វាយចេក។

ក្មេងប្រុសរងគ្រោះដែលត្រូវពស់ចឹក បណ្តាលឱ្យរងរបួសធ្ងន់ មានឈ្មោះរឿន សុអេង អាយុ១៥ឆ្នាំ មានលំនៅ ភូមិគោកកី ឃុំតាផូ ស្រុកស្វាយចេក។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះខាងលើ បានដើរទៅបូមទឹកដាក់​ស្រែ នៅចំណុចវាលគោកឪឡោក ក្នុងភូមិគោកកី ឃុំតាផូ ស្រុកស្វាយចេក ស្រាប់តែពេលដើរទៅដល់ត្រង់ចំ​ណុចកើតហេតុខាងលើ ជាន់ពស់ស្រកាចាស់ ចឹកត្រូវកជើងស្តាំ បណ្តាលឱ្យរងរបួសធ្ងន់តែម្តង។

ក្រោយកើតហេតុ ក្មេងប្រុសរងគ្រោះខាងលើ ត្រូវបានក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយចេក ភ្លាមៗ និងត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះទាន់ពេល បានរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត៕

RELATED ARTICLES