យុវវ័យ១៨+
មានពេលខ្លះក្តីស្រលាញ់អាចមិនគ្រប់គ្រាន់នឹងរក្សាបុរសដែលអ្នកស្រលាញ់មិនឲ្យបែក បាក់ គ្នាបានឡើយ ។ គូស្នេហ៍ជាច្រើនរកឃើញថាពួកគេជួបឧបសគ្គជាច្រើនលើជីវភាពប្រចាំថ្ងៃ ។ ទំនាក់ទំនងដ៏រ៉ូម៉ែនទិកមួយគឺជាការលំបាកក្នុងការព្យាយាមរក្សាវា ការមិនចុះសម្រុងគ្នានៃបុគ្គលិកលក្ខណៈ គោលដៅនៃជីវិតនិងជម្លោះផលប្រយោជន៍គឺស្ថិតក្នុងចំណោមកត្តាមួយ ចំនួនដែលជាមូលហេតុបុរសសុខចិត្តចាកចេញពីមនុស្សស្រីដែលខ្លួនស្រលាញ់។
ក/ ការមិនចុះសម្រុងគ្នានៃបុគ្គលិកលក្ខណៈ
គីមីវិទ្យាគឺជាកាតាលីករដ៏មានឥទ្ធិពលមួយដែលទទួលខុសត្រូវក្នុងការនាំឲ្យគូស្នេហ៍ជាច្រើនស្រុះស្រួលគ្នា ប៉ុន្តែវាមិនអាចជួយទ្រទ្រង់នូវចំណងទំនាក់ទំនងនេះបានឡើយ ។ នៅពេលមនុស្សពីរនាក់ដើរលើផ្លូវដ៏ល្អប្រសើរជាមួយគ្នា គឺនឹងមានភាពចុះសម្រុងនៅក្នុងទំនាក់ទំនងជាមិនខាន ។ តែយ៉ាងណាប្រសិនជាគូស្នេហ៍តែងតែផ្ទុះវិវាទនិងឈ្លោះទាស់គ្នាជាមួយនិងអ្នកដទៃ វានឹងបង្កើតបានជាភាពតានតឹងឬឆាកល្ខោនដែលធ្វើឲ្យងាយនឹងប្រេះស្រាំនូវទំនាក់ទំនងនេះ ។
ខ/ ការស្រុះស្រួលគ្នាតាមផ្លូវចិត្ត
យោងតាមអ្នកជំនាញចិត្តវិទ្យារបស់គេហទំព័រ Self.com លោកបណ្ឌិត Patricaia Covalt ឲ្យដឹងថាភាពមិនដូចគ្នានៃផ្លូវចិត្តរបស់មនុស្សគឺអាចគ្រប់គ្រងបានប្រសិនជាដៃគូទាំងពីរមានការព្រមព្រៀងគ្នាដោយមនោសញ្ចេតនាឬផ្លូវចិត្ត។ ប្រសិនជាដៃគូទាំងពីរកខ្វះនូវការស្រុះស្រួលគ្នាតាមផ្លូវចិត្ត វាបង្កើតបានជាទំនាក់ទំនងមួយដែលសះកក្រះហាក់ដូចជាមិនរស់រវើកអ្វីឡើយ ។
រូបតំណាង
គ/ ការអប់រំនិងគោលដៅនៃអាជីព
បុរសជាច្រើនចូលចិត្តធ្វើអ្វីនៅពេលណាដែលពួកគេចង់ធ្វើ ។ បុរសទាំងនោះគឺមានមហិច្ឆិតាហើយថែមទាំងអាចមានកម្រិតអប់រំឬគោលដៅនៃអាជីពសំខាន់ដែលពួកគេកំពុងពុះពារដើម្បីសម្រេចឲ្យបានហើយមិនមានពេលវេលាឬថាមពលក្នុងការបូជាក្នុងទំនាក់ទំនងនេះ ។ មានការទទួលខុសត្រូវផ្នែកមនោសញ្ចេតនាជាច្រើនដែលជាប់ពាក់ព័ន្ធក្នុងការពង្រឹងនូវទំនាក់ទំនងឲ្យរឹងមាំជាមួយនិងមនុស្សដទៃ ។ បុរសមួយចំនួនគឺមិនត្រឹមតែត្រៀមខ្លួនរួចជាស្រេចក្នុងការពលីកម្មចំពោះអាជីពឬគោលដៅនៃការអប់រំរបស់ពួកគេក្នុងទំនាក់ទំនងយូរអង្វែងជាមួយនិងស្ត្រីម្នាក់ប៉ុណ្ណោះទេ បើទុកជាលោកមិនមានស្នេហ៍ពិតជាមួយនិងនារីម្នាក់នោះយ៉ាងណាក្តី ។
ឃ/ ភាពស្វិតស្រពោននៃតម្រេក
នៅពេលដែលគូស្នេហ៍ប្រែក្លាយជាល្អូកល្អើនជាមួយនិងអ្នកដទៃ វាងាយស្រួលក្នុងការធ្វើឲ្យអ្នកដទៃសម្រុះសម្រួលឲ្យ ។ ក្នុងពេលដ៏ខ្លី ការចាប់អារម្មណ៍ឬរំភើបចិត្តកាលពីគ្រាដំបូងចាប់ផ្តើមរសាត់ចេញ ។ នៅពេលដែលករណីនេះកើតឡើង គូស្នេហ៍ទាំងពីរអាចចាប់ផ្តើមបាត់បង់នូវផលប្រយោជន៍ជាមួយនិងអ្នកដទៃ ។ បុរសម្នាក់អាចចាកចេញពីនារីម្នាក់ គឺគាត់ខ្វាយខ្វល់យ៉ាងខ្លាំងអំពីការស្វែងរកការរំភើបចិត្តនៅកន្លែងណាមួយ ។
ង/ អារម្មណ៍ដែលមិនអាចដោះស្រាយបាន
បុរសម្នាក់អាចលង់ស្នេហ៍អ្នក គាត់អាចនៅតែមានអារម្មណ៍ជាមួយនិងមិត្តស្រីចាស់របស់គាត់។ ប្រសិនជាគាត់ហក់លោតចូលក្នុងទំនាក់ទំនងជាមួយអ្នកបន្ទាប់ពីបែកបាក់ភ្លាមៗជាមួយនិងអតីតមិត្តស្រីរបស់គាត់ គឺកត្តានេះអាចបង្កើតបាននូវភាពស្មុគស្មាញរវាងអ្នកទាំងពីរ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា