Sunday, April 28, 2024
Homeសង្គម និងជីវិត កុមារខ្មែរ ៣នាក់ បេះដូងចំហ វះកាត់ឥតគិតថ្លៃ នៅចិន

 កុមារខ្មែរ ៣នាក់ បេះដូងចំហ វះកាត់ឥតគិតថ្លៃ នៅចិន

ភ្នំពេញ ៖ កុមារកម្ពុជា ៣រូបបន្ថែមទៀត ដែលកើតមានជំងឺបេះដូងចំហ ត្រូវបានទៅទទួលការវះកាត់និងព្យា បាលដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យបេះដូង FUWAI ខេត្តយូណាន ប្រទេសចិន ក្រោមការសម្របសម្រួលដោយអង្គការ YUNDI របស់ខេត្តយូណាន និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន។

លោកឡាវ វ៉ាន់ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងនៅពិធីជួបសំណេះសំ ណាល ជូនដំណើរកុមារមានជំងឺបេះដូងចំហ ទាំង៣រូប ទៅព្យាបាលនៅប្រទេសចិន កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ថា សុខភាពល្អរបស់កុមារ គឺមិនត្រឹមតែជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់គ្រួសារប៉ុណ្ណោះទេ ថែមទាំងជារតនសម្បត្តិរបស់ប្រទេសជាតិថែមទៀតផង។ កុមារ គឺជាទំពាំងស្នងឫស្សី គឺជាធនធនមនុស្សដ៏សំខាន់របស់ជាតិ ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពវាងវៃរបស់សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង។

ជាមួយគ្នានេះ ដើម្បីចូលរួមអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ លោ កបានថ្លែងនូវការកោតសរសើរចំពោះអង្គការ YUNDI របស់ខេត្តយូណាន និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ដែលបានចូលរួមជាចំណែកយ៉ាងសកម្ម នៅក្នុងការស្វះស្វែងរកប្រភពជំនួយនានាទ្រទ្រង់ដល់ដំណើការសម្របសម្រួលជូនដល់កុមារកម្ពុជា ទៅវះកាត់និងព្យាបាលជំងឺបេះដូងចំហ ដោយឥតគិតថ្លៃ នៅក្នុងប្រទេសចិន។

ក្នុងនាមក្រុមគ្រួសារកុមារទាំង៣គ្រួសារ លោកថោង វុន្ធី រស់នៅក្នុងខេត្តព្រះវិហារ បានថ្លែងអំណរគុណដល់លោកឡាវ វ៉ាន់ ដែលបានជួយឧបត្ថម្ភទាំងស្រុងលើការធ្វើដំណើរ ការស្នាក់នៅ ការហូបចុក លិខិតឆ្លងដែន ទិដ្ឋាការ និងសំបុត្រយន្តហោះ ទាំងមុនពេលទៅ និងក្រោយ ពេលត្រឡប់មកពីការព្យាបាល ដើម្បីសម្រាល បន្ទុកយ៉ាងច្រើនដល់ក្រុមគ្រួសារកុមារមានជំងឺបេះដូងចំហ ទាំង៣រូប និងអ្នកកំដរ ៣រូប បានមានលទ្ធភាពគ្រប់គ្រាន់ទៅទទួលការវះកាត់ និងព្យាបាលដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យ FUWAI ខេត្តយូណាន ប្រទេសចិន។

គួរបញ្ជាក់ថា ដោយទទួលបានការក្រោមការគាំទ្រយ៉ាងពេញទំហឹងពីស្ថានទូតចិន ប្រចាំកម្ពុជា និងដោយមានកិច្ចសហការរវាងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ និងមន្ទីរពេទ្យបេះដូង FUWAI ខេត្តយូណាន ប្រ ទេសចិន ទើបចាប់តាំងពីខែតុលា ឆ្នាំ២០២៣មក ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកម្ពុជា-ចិន បានចុះពិនិត្យសុខភាពឡើង វិញជូនដល់កុមារអាយុក្រោម១៤ឆ្នាំ នៅក្នុងក្រុងព្រះវិហារ ស្រុកបាទី និងនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះ កុសមៈ ហើយជាលទ្ធផល មានកុមារ ៣រូប ត្រូវរកឃើញថាមានជំងឺបេះដូងចំហ ដែលគ្រោងនឹងបញ្ជូនទៅវះកាត់ និងព្យាបាលដោយឥតគិតថ្លៃ នៅប្រទេសចិន នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយគិតមកដល់ពេលនេះ មានកុមារកម្ពុជា ចំនួន ៩០រូបហើយ ដែលទទួលបានការវះកាត់និងព្យាបាលដោយឥតគិតថ្លៃ ពីមិត្តចិន៕

RELATED ARTICLES