Sunday, April 28, 2024
Homeសង្គម និងជីវិតកូនផ្សោត១ក្បាល ជាប់មងងាប់

កូនផ្សោត១ក្បាល ជាប់មងងាប់

ខេត្តក្រចេះ ៖ កូនផ្សោតឈ្មោល ១ក្បាល ត្រូវបានប្រទះឃើញងាប់ ដោយមន្ត្រីជំនាញសន្និដ្ឋានថា មូលហេតុដោយសារជាប់ឧបករណ៍នេសាទ មង។

រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា មានកូនផ្សោត មួយក្បាល ភេទឈ្មោល ប្រវែង ១,០៤ម៉ែត្រ ទម្ងន់១៤គីឡូក្រាម បានស្លាប់ក្នុងភូមិបឹងត្រែង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ មានចម្ងាយប្រមាណ១៦គីឡូម៉ែត្រពីអន្លង់កាំពី។

តាមការធ្វើកោសល្យវិច័យរបស់មន្ត្រីជំនាញ នៃរដ្ឋបាលជលផល និងអង្គការ WWF សន្និដ្ឋានថាកូនផ្សោតនេះ ស្លាប់ដោយឧបករណ៍ នេសាទមង ព្រោះមានស្លាកស្នាមក្រឡាមងលើដងខ្លួនផ្នែកខាងក្រោយ។

រដ្ឋបាលជលផល អំពាវនាវដល់អ្នកនេសាទត្រូវបញ្ឈប់ការនេសាទដោយឧបករណ៍មង ក្នុងតំបន់ផ្សោត និងឧបករណ៍ឆក់ បើពុំនោះនឹងទទួលទោសតាមច្បាប់ជាធរមាន។

គួរបញ្ជាក់ថា ដើមឆ្នាំ២០២៤នេះ មានកូនផ្សោត កើតចំនួន ២ក្បាល ខណៈសត្វផ្សោតទន្លេមេគង្គ ត្រូវបានចាត់ ទុកជារតនសម្បត្តិជាតិមានជីវិត នៃប្រទេសកម្ពុជា ហើយសត្វដ៏មានតម្លៃនេះស្ថិតនៅក្នុងបញ្ជីក្រហម របស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត៕

RELATED ARTICLES