Saturday, July 27, 2024
Homeតារាខ្មែរលោកគួច ខេវិន ៖ថា ស្រីតូច ចំណាន ជាបេក្ខភាព​ពេញលេញ និងសាកសម ជាប្រធានសមាគមសិល្បករខ្មែរ អាណត្តិថ្មី ប៉ុន្ដែលោកនៅតែឈរឈ្មោះ

លោកគួច ខេវិន ៖ថា ស្រីតូច ចំណាន ជាបេក្ខភាព​ពេញលេញ និងសាកសម ជាប្រធានសមាគមសិល្បករខ្មែរ អាណត្តិថ្មី ប៉ុន្ដែលោកនៅតែឈរឈ្មោះ

ភ្នំពេញ៖លោកគួច ខេវិន បានបង្ហាញអារម្មណ៍រំភើបនិងរីករាយក្រោយទទួលបានដំ​ណឹង​ថាលោកជំទាវម៉ៅ ចំណាន ហៅស្រីតូច សំណាន នឹងឈរឈ្មោះជាបេក្ខភាពប្រធានសិល្បករខ្មែរនៅអាណត្តិថ្មីនេះ។លោកខេវិន ជឿរជាក់ថាសម្ថភាពរបស់លោកជំទាវចំណាន ពិតជាមានលក្ខណៈសម្បត្តិពេញលេញ ក្នុងការដឹកនាំឲ្យសមា​គមសិល្បករខ្មែរឆ្ពោះទៅកាន់វឌ្ឍនភាពថ្មី ខណៈដែលរូបលោកផ្ទាល់នៅរក្សារជំហក្នុងការឈរឈ្មោះជាបេក្ខ​ភាពរបស់សមាគមសិល្បករខ្មែរនៅអាណត្តិនេះផងដែរ តែមិនមែនដើម្បីជាការប្រកួតប្រជែងគ្នានោះទេ ប៉ុន្ដែខ្មែរស្រស្រលាញ់សិល្បៈខ្មែរ និងចង់ចូលរួមលើកស្ទួយវិស័យសិល្បៈខ្មែរឲ្យឆ្ពោះទៅមុខ ។

  លោកគួច ខេវិន ចេញសារថា”ខ្ញុំបាទមានសេចក្តីសោមនស្សរីករាយនិងប្រកបដោយមោទកភាពជាទីក្រៃ​លែង​ដែលបានឃើញនូវការផ្សាយអំពីលោកជំទាវ ម៉ៅ ចំណាន ឧត្តមភរិយាអ្នកឧកញ៉ាគិត ម៉េង ដែលមានសមានចិត្តដ៏ឧត្តុង្គឧត្តមឈរឈ្មោះជាបេក្ខភាពប្រធានសមាគមសិល្បករខ្មែរដែលនឹងត្រូវធ្វើការបោះឆ្នោតជ្រើស​រើសនាពេលខាងមុខ។លោកជំទាវពិតជាមានលក្ខណៈសម្បត្តិល្អពេញលេញនិងមានបទពិសោធន៍គ្រប់គ្រាន់ដើម្បីដឹកនាំសមា​គមសិល្បករខ្មែរឆ្ពោះទៅកាន់វឌ្ព្យនភាពថ្មី ប្រកបដោយកិត្តយសនិងសេចក្តីថ្លៃថ្នូរសម្រាប់សិល្ប​ករ សិល្បការនី នាដករ នាដការី តន្រ្តីករនៃសង្គមសិល្បៈខ្មែរទាំងអស់ ។ សម្រាប់រូបខ្ញុំបាទមានជំហរច្បាស់លាស់ក្នុងការឈរឈ្មោះដើម្បីដាក់ខ្លួនជូនបងប្អូន ពូមីង មិត្តៗក្នុងសង្គមសិល្បៈធ្វើការជ្រើសរើសដែលមិនមែនជាការប្រកួតប្រជែងរវាងខ្មែរនឹងខ្មែរស្រឡាញ់សិល្បៈវប្បធ៌មជាតិ គឺដើម្បីចូលរួមក្នុងការងារសមាគមសិល្បករខ្មែរទៅតាមសមត្ថភាព ចំណេះជំនាញនិងទេពកោសល្យរបស់ខ្លួន។ ខ្ញុំបាទពិតជារំភើបរីករាយឥតឧបមាចំពោះបេក្ខភាពដ៏សក្តិសមមានឆន្ទៈ មនសិកា មានគុណសម្បត្តិគ្រប់គ្រាន់ជាច្រើនទៀតឈរឈ្មោះជាប្រធានសមាគមសិល្បករខ្មែរ ដើម្បីឧត្តមប្រយោជន៍នៃសិល្បៈវប្បធ៌មជាតិយើង”។

 ក្រោយមានការលើកឡើងបែបនេះមានអ្នកលេងហ្វេសបុកជាច្រើនបានចូលទៅខមិនថាបើសិនជាលោកគួច ខេវិន ធ្វើការងារនេះជាមួយលោកស្រីតូច ចំណាន នោះនឹងធ្វើឲ្យសមា​គមសិល្បករខ្មែរក្លាយទៅជាទីជម្រកដ៍កក់ក្ដៅរបស់សិល្បករទាំងឡាយជាមិនខាន ព្រោះសុទ្ធតែជាអ្នកមានសម្ថ​ភាពនិងឆន្ទៈខ្ពស់ដូចគ្នាក្នុងការលើកស្ទួយសិល្បៈខ្មែរ ។

 តាមប្រភពថាក្រោយអ្នកនាងចន ច័ន្ទលក្ខិណា ជាប្រធានសមាគមសិល្បករខ្មែរនាពេលបច្ចុប្បន្ននឹងបញ្ចប់អាណត្តិរបស់ខ្លួននាពេលខាងមុខនេះគឺមានសិល្បករដែលនឹងអាចឈរឈ្មោះក្នុងអាណត្តិថ្មីនេះមានដូចជាលោកគួច ខេវិន ,ខាត់ សុឃីម ,សុវណ្ណ មុនី ,ស្រីតូច ចំណាន និងបេក្ខភាពខ្លះទៀតកំពុងពិចារណានៅឡើយ ។ប៉ុន្ដែក្នុងចំណោមបេក្ខភាពខាងលើនេះគឺមានតែស្រីតូច ចំណាន និងលោកគួច ខេវិន ដែលមានសក្ដានុពលជាងគេ ទើបតារាជាច្រើនចង់ឃើញអ្នកទាំងពីរចាប់ដៃគ្នាដឹកនាំសមាគមសិល្បករខ្មែរ បម្រើសិល្បករខ្មែរពិតៗ និងជាផ្ទះសម្រាប់សិល្បករទាំងអស់គ្នាមានសកម្មភាព និងការងារកាន់តែផុសផុល ។

 គូរបញ្ជាក់ថាលោកគួច ខេវិន បានធ្វើការគ្រប់គ្រង ដឹកនាំបង្កើតកម្មសិល្បៈជាច្រើនរយៈពេលជាង២០ឆ្នាំមកហើយ ក្រោយលោកបានបញ្ចប់ការសិក្សារថ្នាក់អនុបណ្ឌិតផ្នែកទស្សនវិជ្ជា(Psychology Of Science )ពីសាកលវិទ្យាល័យNortheastern University នៅទីក្រុងBoston សហរដ្ឋអាមេរិកកាលពីឆ្នាំ១៩៩៣ ។នៅឆ្នាំ២១៩៩៤ លោកខេវិន បានវិលត្រឡប់មកខ្មែរដោយចូលរួមធ្វើកិច្ចការងារស្ម័គ្រចិត្តនៅតាមអង្គការមួយចំនួនជួយដល់ពលរដ្ឋតាមជនបទ បន្ទាប់មកលោកបានចូលធ្វើការផ្នែកសិល្បៈដោយជាអ្នកដឹកនាំសម្ដែងនៅផលិតកម្មឆ្លងដែនរាប់ពាន់បទ ។នៅឆ្នាំដដែលនោះលោកក៍បានដឹកនាំសម្ដែងផលិតកម្មក្រៅស្រុកចំនួន៧ផ្សេងទៀតក្នុងនោះមានទាំងផលិតកម្មតោមាស និងរ៉ៃមាស ផងដែរ ។ប៉ុន្ដែរយៈពេលចុងក្រោយអតីតអគ្គនាយករងទូរទស្សន៍CTN, Sea Tv និងEtv រូបនេះមិនសូវបង្ហាញខ្លួនក្នុងសិល្បៈនោះទេ ដោយលោកអះអាងថាដោយសារតែលោកជាប់ងាកទៅរកស៊ីផ្នែកអចលនទ្រព្យនិងកាក់កបគូរសម ប៉ុន្ដែលោកថាបេះដូងលោកនៅតែជាមួយសិល្បៈ ទើបសម្រេចចិត្តឈរឈ្មោះជាបេក្ខភាពប្រធានសមាគមសិល្បករខ្មែរនាពេលខាងមុខនេះ គឺដើម្បីលើកស្ទួយវិស័យសិល្បៈ វប្បធ័មជាតិខ្មែរ ឲ្យរុងរឿងនិងឆ្ពោះទៅមុខ ។ប្រភពបានឲ្យដឹងថាលោកខេវិន នឹងផ្ដោតលើការយកចិត្តទុកដាក់និងជួយទៅលើសិល្បករចាស់ជរា គ្មានទីពឹង ប្រសិនបើលោកមានតួនាទីណាមួយនៅសមាគមសិល្បករខ្មែរនាពេលខាងមុខនេះ។

ប៉ុន្ដែអ្នកជំនាញសិល្បៈលើកឡើងថាសមាគមត្រូវបង្កើតការងារដល់សិល្បករឲ្យបានច្រើន ហើយសិល្បករត្រូវប្រឹងប្រែងធ្វើការងាររបស់ខ្លួនអោយអស់លទ្ធភាព មិនមែនពឹងលើសមាគមទាំងស្រុងទេ ព្រោះសមាគមនឹងជួយភាគច្រើនលើតារាវ័យចំណាស់ដែលអស់លទ្ធភាពរកថវិការតទៅទៀត ឬតារាចាស់ជរាដែលជួបបញ្ហាជីវភាពលំបាក៕

RELATED ARTICLES