Saturday, July 27, 2024
Homeតារាខ្មែរយ៉ែម សំអូន ៖ជប់លៀងធំខួប៤៦ឆ្នាំ មិត្តភក្ដិថា”ចាស់ហើយ ធ្វើខួបទៀត ! “

យ៉ែម សំអូន ៖ជប់លៀងធំខួប៤៦ឆ្នាំ មិត្តភក្ដិថា”ចាស់ហើយ ធ្វើខួបទៀត ! “

ភ្នំពេញ៖តារាសម្ដែង និងចម្រៀងលោកយ៉ែម សំអូន បានធ្វើកម្មវិធីជប់លៀងធំខួបកំណើត​របស់​ខ្លួនគម្រប់អាយុ៤៦ឆ្នាំ កាលពីរាត្រីថ្ងៃទី២០ កុម្ភៈ ដោយមានមិត្តរួមអាជីពជា​ច្រើន​ចូល​រួមសាទរ។​ប៉ុន្ដែ​ខួបលោកសំអូន ឆ្នាំនេះក៍មិនខុសពីឆ្នាំមុនដែរ ពោលគឺលោកត្រូវមិត្ត​ភក្ដិ​បង្អាប់​ថា”ចាស់ហើយ ធ្វើខួបទៀត “ដែលពាក្យនេះធ្វើឲ្យបុរស​ពោះម៉ាយរូបសង្ហារ​មានការខ្មាស​អៀន​តិចតួចដែរ ព្រោះភ្ញៀវភាគច្រើនថាលោកធ្វើពិធីចំរើនព្រះជន្ម មិនមែនខួប​ធម្មតា នោះទេ ។

លោកយ៉ែម សំអូន ថ្លែងសារថាថ្ងៃទី២០ ខែ២ ឆ្នាំ២០២៤ ជាលេខដ៍ល្អចំនិងថ្ងៃកំណើត ដ៍ស្រស់ផូផង់របស់លោក​។​លោកថាឆ្នាំណាក៍លោកមានសំណាងដែរ ព្រោះមានឪពុកម្ដាយ​ជាមហាគុណនៅក្នុងជីវិតរបស់លោកធ្វើឲ្យលោកមិនដែលស្គាល់ពាក្យថាបរាជ័យឡើយ។

 សូមបញ្ជាក់ថាលោកយ៉ែម សំអូន បានប្រារពខួបកំណើតលោកសឹងតែជារៀងរាល់ឆ្នាំ​ដោយ​មានតារាល្បីៗ ពិសេសអ្នកចម្រៀង ពិធីករដែលធ្វើការឲ្យក្រុមហ៊ុនកម្សាន្ដ​របស់លោក​តែងតែចូលរួមសម្ដែងឈុតប្លែកៗនៅថ្ងៃខួបលោក។ប៉ុន្ដែទន្ទឹមនិងនោះក៍មានការរិះគន់ខ្លះដែរថាលោកសំអូន ចូលដល់វ័យនេះហើយមិនសាកសមធ្វើខួបធំដល់ម្លឹងដូចយុវវ័យទេ ហើ​យ​គូរ​តែសន្សំលុយទុកការប្រពន្ធថ្មី ជប់លៀងមង្គលការវិញទើបល្អជាង។ការលើក​ឡើង​និងដាស់​តឿនលោកសំអូន បែបនេះព្រោះតែគេមិនចង់ឃើញលោក ប្រើជីវិតជាពោះ​ម៉ាយ​បំពេញតួ​នា​ទីជាស្រីផងប្រុសផងបែបនេះតទៅទៀតឡើយ និងម្យាងទៀតលោក​មាន​ផ្ទះធំយ៉ាងប្រ​ណិត​ហេតុនេះអ្វីដែលលោកមានការខ្វះខាតនាពេលនេះគឺភួយសាច់នេះតែម្ដង។

 គូររំលឹកថាលោកយ៉ែម សំអូន បានទុកជីវិតជាបុរសពោះម៉ាយរយៈពេល៩ឆ្នាំមកហើយ ក្រោយលោកបានចែកផ្លូវជាមួយអតីតភរិយាអ្នកនាងយ៉ាន លីនដា កាលពីខែមិថុនា ឆ្នាំ​២០​១៥ ហើយពេលនេះអ្នកនាងលីនដា និងកូនស្រីកំពុងរស់នៅអូស្រា្ដលី ។លោកសំអូន ធ្លាប់​ប្រាប់​អ្នកយកព័តមានយើងថាជារៀងរាល់ឆ្នាំនៅថ្ងៃដែលលោកធ្វើខួប​កូនស្រីរបស់លោក​តែង​តែដឹងនិងចងចាំថ្ងៃនោះហើយនាងផ្ញើរសារជូនពរលោកពីចម្ងាយ ។ប៉ុន្ដែតាមព័តមានថា​លោក​សំ​អូន និង​​អតីតប្រពន្ធពេលនេះពេលខ្លះជួបគ្នាដោយចៃដន្យ​នៅខ្មែរក៍ពួកគេមិន​និយា​យ​រកគ្នា​ឡើយ ។តែអ្នកនាងលីនដា បានបើកសិទ្ធិដោយសេរីលើកូនស្រីពោលគឺចង់ជួប​ឪពុក​គេពេល​ណាក៍បានតាមចិត្តចង់។

 មជ្ឈដ្ឋានមហាជននៅតែមិនយល់ថាហេតុអ្វីបានជាលោកយ៉ែម សំអូន នៅទុកជីវិតជា​ពោះម៉ាយជិត១ទសវត្សន៍ដោយគ្មានដំណឹងយកប្រពន្ធថ្មីបែបនេះឡើយ ព្រោះជីវិត​អ្នក​សិល្បៈ​ភាគច្រើនណាស់គឺបែកចាស់ យកថ្មីភ្លាម ពួកគេកម្រនឹង​បៀមទុក្ខរឿង​ស្នេហា​បាន​យូឆ្នាំ​ណា​ស់ តែលោកសំអូន បែជាដើរផ្លូវខុសគេទៅវិញ ។អ្នកខ្លះសង្ស័យថាលោកសំអូន នៅតែអា​ល័​យ​​អតីតប្រពន្ធ ឬពិបាកស្វែងរកស្រីស្នេហ៍ថ្មីជំនួសប្រពន្ធចាស់បាន ទើបលោកពន្យាពេល​ស្អំ​របួស​បេះដូងបែបនេះ។ប៉ុន្ដែទន្ទឹមនិងនោះក៍មានខ្លះនៅតែសង្ស័យថាលោកសំអូន គ្មានអា​រម្មណ៍​ជាមួយស្រី្ដភេទដែរ ព្រោះបញ្ហាដ៍ចម្រូងចម្រាសរបស់លោកជាមួយអតីតប្រពន្ធដែល​នាំឲ្យមិនអាចបន្ដ​ស្នេហាតទៅមុខទៀតបាននោះគឺដោយសារតែពេលនោះអ្នកនាងលីនដា សង្ស័យអតីតប្ដីមានប្រុស បើទោះជាលោកសំអូន និងភាគីពាក់ព័ន្ធជាមួយលោក​កាលនោះ​បានច្រានចោលក្ដី ។

 លោកយ៉ែម សំអូន ធ្លាប់បង្ហាញរូបភាពឲ្យគេឃើញថាលោកមិនមែនជាបុរសពោះ​ម៉ាយ​កូន១នោះទេតែមានកូន២ គឺកូនប្រុស១ ស្រី១ ។តែរហូតមកដល់បច្ចុប្បន្នគេនៅតែមិនដឹងថា​អតីតភរិយាទី១របស់លោកសំអូន និងជាម្ដាយ​របស់កូនប្រុសលោកជាអ្នកណាឡើយ ។

 ក្រៅពីលោកយ៉ែម សំអូន តារាដែលប្រើជីវិតពោះម៉ាយនៅឆ្នាំ២០២៤ នេះមានដូច​ជា​លោកទេព រិនដារ៉ូ និងម៉ារ៉ា ប៊ុណ្ណា ជាដើម ។ប្រភពបានឲ្យដឹងថាលោកសំអូន ចង់រក​ភរិយា​ឲ្យ​កូនប្រុសរបស់លោកមុន ទើបលោកគិតគូររឿងការប្រពន្ធថ្មីតាមក្រោយ ។ប្រសិនបើ​លោក​សំ​អូន ប្រែក្លាយពីការចំណាយលុយខ្ជះខ្ជាយធ្វើខួបកំណើតមកជាធ្វើពិធីការប្រពន្ធថ្មី​ឆាប់ៗ​នេះ​មែន នោះ​​ពាក្យចរចាមអារ៉ាមដែលថាលោកចូលចិត្តស្និតស្នេហ៍ជាមួយមនុស្សប្រុស ជាងស្រី​នោះ​នឹងត្រូវបន្សាបបានវិញខ្លះៗជាមិនខាន ហើយអ្នកដែលភ្ញាក់ផ្អើលជាងគេគឺអ្នកនាងយ៉ាន លីនដា ៕

RELATED ARTICLES