Saturday, July 27, 2024
Homeតារាខ្មែរហ៊ិន ច័ន្ទនីរ័ត្ន ៖រៀបគម្រោងយកកូនទី១

ហ៊ិន ច័ន្ទនីរ័ត្ន ៖រៀបគម្រោងយកកូនទី១

ភ្នំពេញ៖ថ្មីៗនេះអ្នកនាងហ៊ិន ច័ន្ទនីរ័ត្ន បាននាំប្ដីនាងលោកឌី ពេជ្រ ទៅក្រេបចន្ទទឹកឃ្មុំ(Honey Moon) រយៈពេលខ្លីនៅប្រទេសជប៉ុន ដែលនេះជាការរៀបចំគម្រោងយកកូនដំបូងបន្ទាប់ពី​នាងបានធ្វើតេស្ដតាមរយៈហ្គេមអេឡិចត្រូនិកមួយនៅចំពោះមុខប្ដីហើយបង្ហាញសញ្ញាថានាងនឹងបានកូនដល់ទៅ៣នោះ។រូបភាពជាច្រើនបង្ហាញថានីរ័ត្ន កំពុងតែមានក្ដីសុខ​បំផុតក្នុង​ជីវិត​ក្រោយក្លាយទៅជាក្មួយថ្លៃសម្ដេចតេជោ ហើយពេលនេះនាងចាប់ផ្ដើមបន្ធូដៃពីអាជីពសិល្បៈ​បន្ដិចម្ដងៗ ពោលគឺនៅតែធ្វើMC នៅបាយ័ន និងតាមAgency មួយចំនួនប៉ុណ្ណោះ​។សម្រាប់​អា​ជីព​សម្ដែងភាពយន្ដនិងខារ៉ាអូខេវិញច័ន្ទនីរ័ត្ន អាចនឹងបញ្ចប់ទាំងស្រុងតែម្ដង ព្រោះស្វាមី​មិន​អនុ​ញ្ញាត្តិឲ្យនាងត្រូវតារាប្រុសផ្សេងៗទៀត កៀកកើយ ឬលេងឈុតអោបថើប​នាងដូចពី​មុន​ទៀតឡើយ ។ដោយឡែកប្រភពខ្លះថានីរ័ត្ន នឹងក្លាយទៅជំទាវនាពេលដ៍ខ្លីខាង​មុខ​ទៀត​ផង។

 សូមបញ្ជាក់ថាហ៊ិន ច័ន្ទនីរ័ត្ន បានដឹកដៃលោកឌី ពេជ្រ រៀបការកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ហើយនៅថ្ងៃរៀបការនោះនាងមាន សូនីតា ដែលទៅចូលរួមដែរបាន​ប្រាប់អ្នកយក​ព័ត​មានយើងថានីរ័ត្ន ជាមិត្តភក្ដិរបស់នាងប្រាប់ថានាងនឹងយកកូនភ្លាមៗ ព្រោះចង់បានកូន​នៅ​ឆ្នាំ​ថោះ នេះតែម្ដង។សម្រាប់ច័ន្ទនីរ័ត្ន ការទទួលបានកូនដំបូងនឹងធ្វើឲ្យចំណងស្នេហានាង​កាន់​តែ​​រឹងមាំ បើទោះជាស្វាមីនាងជាបុរសពោះម៉ាយកូន១ ហើយនាងស្រលាញ់កូន​ប្រពន្ធ​មុន​ប្ដី​ដូច​កូននាងក្ដី ប៉ុន្ដែនាងមិនចង់ពន្យាកំណើតច្រើនឆ្នាំដូចតារាមួយ​ចំនួនទៀតដែល​ខ្លាចការ​យក​កូនលឿនពេកហាក់ដូចជាត្រៀមខ្លួនបញ្ចប់អាជីពសិល្បៈនោះឡើយ ។

 អ្នកយកព័តមានយើងបានទូរស័ព្ទទៅហ៊ិន ច័ន្ទនីរ័ត្ន កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ តែតេមិនចូលឡើយ ទើបមិនទាន់មានការបញ្ជាក់ពីនាងថាតើគ្រាន់​តែផ្អាកការសម្ដែង​រឿង​និងMV ឬមួយក៍នាងឈប់ផ្ដាច់ទាំងស្រុង។ទោះជាយ៉ាងណាតាមព័តមានថាស្វាមីនីរ័ត្ន លោក​ពេជ្រ ក៍ជាអ្នកស្រលាញ់សិល្បៈម្នាក់ដែរ ហេតុនេះហើយលោក​នឹងសម្របខ្លួន​តាមភរិយា​ជាមិនខាន ។តែគេជឿរថានីរ័ត្ន អាចនឹងងាកទៅធ្វើជំនួញដូចតារាផ្សេងៗទៀត​ដែលមាន​ស្វាមី​ជា​មន្រ្ដីធំ ឬអ្នកមានទ្រព្យស្ដុកនោះដែរ ហើយនាងនៅតែចេញមុខជាMC នៅបាយ័នតែមួយ​ប៉ុ​ណ្ណោះ​ដែលទៀងទាត់ ។

 មជ្ឈដ្ឋានមហាជននិយាយថាហ៊ិន ច័ន្ទនីរ័ត្ន ជានារីដែលមានសំណាងព្រោះ​បានក្លាយ​ទៅ​ជាក្មួយថ្លៃសម្ដេចអតីតនាយករដ្ឋមន្រ្ដី ហើយការរៀបការប្ដីនៅចុងឆ្នាំ២០២៣ នោះគឺពិត​ជា​បានបិទបញ្ចប់ពាក្យដែលគេថានាងជាតារាអភ័ព្វស្នេហ៍នោះយ៉ាងពិតប្រាកដ ហើយប្ដូរទៅ​ជា​ ព្រះ​នាងរបស់ក្មួយសម្ដេចតេជោ ។ប្រភពបានឲ្យដឹងថាក្រោយក្លាយទៅជាភរិយាលោកពេជ្រ ពេលនេះច័ន្ទនីរ័ត្ន ទៅចូលរួមតាមបណ្ដារកម្មវិធីមួយចំនួននាងក៍មាន​អង្គរក្សបើករថយន្ដ​ឲ្យ​ដែរ ពោលគឺឥទ្ធិពលរបស់នាងមិនចាញ់តារាដែលឡើងងារជាជំទាវផ្សេងៗទៀតឡើយ ។

 ក្រៅពីហ៊ិន ច័ន្ទនីរ័ត្ន តារាដែលចង់បានកូននៅឆ្នាំ២០២៤ នេះមានដូចជាអ្នកនាងសុគន្ធ និសា ,សុវត្ថិឌី ធារិកា ជាដើម ខណៈដែលស៊ឹម សូលិកា ទើបសម្រាលបានកូនប្រុស ឱក សុគន្ធ​​កញ្ញា ត្រៀមសម្រាលកូនស្រី ។ប្រភពបានឲ្យដឹងថាក្រោយវិលមកពីប្រទេសជប៉ុន នីរ័ត្ន និងប្ដីនឹងចេញទៅដើរកម្សាន្ដនៅប្រទេសនាប៉ែកអ៊ឺរ៉ុបផ្សេងទៀត បើទោះជាមុនរៀបការ​ពួកគេ​ធ្លាប់ទៅដើរលេងនៅអាមេរិក និងបារាំង ក្ដី ។

 Fan ចាំមើលថាតើហ៊ិន ច័ន្ទនីរ័ត្ន នឹងពពោះកូនទី១ ជាកូនស្រី ឬប្រុស ? តែតាម​ព័ត​មានថាមិត្តភក្ដិជិតដិតនៅ​បាយ័នរបស់អតីតFreshie លេខ១ កាលពីឆ្នាំ២០០៧ រូបនេះជូន​ពរ​នាង​ឲ្យបាន​កូនភ្លោះ កើតម្ដងបាន២ ដើម្បីកុំឲ្យបង្កើតច្រើនដង …។តែច័ន្ទនីរ័ត្ន ចង់បានកូន​ទៅ​តាម​ធម្ម​ជាតិ ពោលគឺនាងមិនជ្រើសវិធីពន្យាកំណើតដូចមាស សុខសោភា និងសុគន្ធ និសា នាពេលកន្លងមកឡើយ។

 គេកត់សម្គាល់ដែរថាអំឡុងពេលដែលហ៊ិន ច័ន្ទនីរ័ត្ន ជិតពពោះកូនទី១ ដំណឹងម្ដាយ​និង​ប្អូនស្រីនាងតូចចិត្តរឿងនាងរៀបការអត់ហៅនោះក៍បានស្ងប់ស្ងាត់ទៅវិញបន្ដិច ប៉ុន្ដែតាម​ប្រភព​ថាម្ដាយច័ន្ទនីរ័ត្ន នៅតែតាមដានកូនស្រីជាប្រចាំតាមរយៈការបើក​ទូរស័ព្ទ​មើល​កូនគ្រប់​សកម្មភាពពិសេសគឺនៅថ្ងៃនាងរៀបការប្ដី។យ៉ាងណាគ្មានដំ​ណឹង​​​នីរ័ត្ន គ្រោងបណ្ដើរ​ស្វាមី​ទៅជួបម្ដាយដោយផ្ទាល់នោះទេ ក្រោយមានដំណឹងថានាងតូចចិត្តម្ដាយបានឲ្យនាង​ទៅ​គេ​ចិ​ញ្ចឹម​តាំងពីតូច ហើយលើកហេតុផលថាគ្រួសារក្រខ្លាំងពេក អត់លទ្ធភាពចិញ្ចឹម តែកូនផ្សេងៗ​ទៀត​បែជាឪពុកម្ដាយចិញ្ចឹមរស់ទៅវិញ ?

RELATED ARTICLES