ភ្នំពេញ ៖ ក្រុមសមាជិកសភាគណបក្ស សង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍អំពាវនាវ ឱ្យសហគមន៍អន្តរជាតិ ចូលរួមធ្វើការស៊ើបអង្កេតរកការពិត នៃឃាតកម្មលើលោកបណ្ឌិត កែម ឡី ហើយក៏បន្តស្នើដោយទទូចទៅគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច សុំជួបជជែកចរចាគ្នាផងដែរ។
សេចក្តីថ្លែងការណ៍របស់ក្រុមសមាជិក សភាគណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី13 ខែ កក្កដា ឆ្នាំ2016 មានខ្លឹមសារថា “ក្រុមសមាជិក- សភាគណបក្សសង្គ្រោះជាតិ ស្នើឱ្យមានអ្នកឯកទេសដែលមានជំនាញត្រឹមត្រូវនិងឯករាជ្យ ក្នុងការស៊ើបអង្កេតលើករណីបាញ់សម្លាប់យ៉ាង ព្រៃផ្សៃលើរូបលោកបណ្ឌិតកែម ឡី កាលពី ថ្ងៃទី10 ខែកក្កដា កន្លងទៅនេះ។
ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ កត់សម្គាល់ឃើញថា កន្លងទៅមានអំពើឃាតកម្ម មានលក្ខណះនយោបាយមួយចំនួន ដូចជាករណី លោកជា វិជ្ជា និងលោកឈុត វុទ្ធី ជាដើម ដែល អាជ្ញាធររបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ពុំដែល បានរកឃើញឃាតករពិតប្រាកដ ឬអ្នកនៅពី ក្រោយឃាតកម្មទាំងនោះឡើយ។ ជាពិសេស សូម្បីតែរបាយការណ៍ស្តីពីការស៊ើបអង្កេត និង ការសួរចម្លើយជនជាប់ចោទទៀតសោត គឺធ្វើ ឡើងដោយគ្មានតម្លាភាព។ ក្នុងករណីនេះដែរ យើងសង្កេតឃើញថា ជនគ្មានទោសត្រូវបាន គេចាប់យកមកបង្ខំឱ្យឆ្លើយដាក់គេឯង ឬទទួល កំហុសដោយគ្មានមូលដ្ឋាននិងភ័ស្តុតាងច្បាស់លាស់ផង។ មូលហេតុទាំងនេះហើយដែលធ្វើឱ្យសាធារណមតិជាតិនិងអន្តរជាតិ ពុំមានជំនឿ ទាល់តែសោះថា អាជ្ញាធរមានសមត្ថកិច្ចទាំង- នេះ មានភាពឯករាជ្យ និងមានជំនាញពិតប្រាកដ ដើម្បីអាចស្វែងរកការពិតក្នុងការផ្តល់យុត្តិធម៌ ដល់ជនរងគ្រោះបាននោះទេ។
ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ សូមអំពាវនាវឱ្យសហគមន៍អន្តរជាតិ យកចិត្ត- ទុកដាក់ពីស្ថានភាពនយោបាយនៅព្រះរាជា- ណាចក្រកម្ពុជាបច្ចុប្បន្នដែលកំពុងមានភាព កាន់តែធ្ងន់ធ្ងរខ្លាំងទៅៗ ហើយសុំឱ្យអង្គការ អន្តរជាតិ មានជាអាទិ៍ អង្គការសហប្រជាជាតិ ចូលរួមធ្វើការស៊ើបអង្កេតរកការពិតនូវអំពើ ឃាតកម្មលើរូបលោកបណ្ឌិតកែម ឡី នេះ ក្នុង ការធានាកុំឱ្យការធ្វើឃាតមនុស្សមានលក្ខណះ នយោបាយបានរួចខ្លួន ដើម្បីបញ្ចប់នូវអំពើដ៏ សែនព្រៃផ្សៃនិងថោកទាប កុំឱ្យបន្តមានតទៅ ទៀត”។
ដោយឡែកថ្លែងនៅក្នុងសន្និសីទសារ- ព័ត៌មានស្តីអំពី “ការវិវត្តន៍នៃស្ថានភាពនយោ- បាយបច្ចុប្បន្ននៅកម្ពុជា” នាថ្ងៃដដែលនោះ អនុប្រធានគណ³កម្មាធិការនាយកគណបក្ស សង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌលខេត្ត កណ្តាល លោកអេង ឆៃអ៊ាង ក៏បានបញ្ជាក់ពី ជំហរគណបក្សសង្គ្រោះជាតិ ចំពោះការស៊ើបអង្កេតឃាតកម្មលោកបណ្ឌិតកែម ឡី នេះផង ដែរ ដោយលើកឡើង4ចំណុច រួមមាន ៖
1-សន្តិសុខនិងសុវត្ថិភាពអ្នកតំណាងរាស្ត្រ ថ្នាក់ដឹកនាំ សកម្មជនគណបក្សសង្គ្រោះជាតិ។
2-ថ្ងៃទី17 ខែកក្កដា ឆ្នាំ2016 ខាង មុខនេះ នឹងធ្វើខួបលើកទី4ឆ្នាំ នៃការបង្កើត គណបក្សសង្គ្រោះជាតិ។
3-គណបក្សសង្គ្រោះជាតិ សូមអំពាវនាវ យ៉ាងទទូចទៅគណបក្សកាន់អំណាច ដើម្បី ជជែកគ្នា។
4-លោកសម រង្ស៊ី បានធ្វើដំណើរទៅចូល រួមកិច្ចប្រជុំសភាសហភាពអឺរ៉ុប នៅថ្ងៃទី13 ខែកក្កដា ឆ្នាំ2016.
លោកអេង ឆៃអ៊ាង បានមានប្រសាសន៍ ថា “ខ្ញុំអេង ឆៃអ៊ាង តាងនាមឱ្យលោកប្រធាន សម រង្ស៊ី លោកអនុប្រធានកឹម សុខា ថ្ងៃនេះ ខ្ញុំនឹងជម្រាបជូនមតិសាធារណជាតិនិងអន្តរជាតិ ឱ្យបានជ្រាប ទី1-គឺជុំវិញជំហររបស់គណបក្សសង្គ្រោះជាតិ ទាក់ទងនឹងការស៊ើបអង្កេត លើករណីឃាតកម្មលើលោកបណ្ឌិតកែម ឡី។ គណបក្សសង្គ្រោះជាតិ ជាពិសេស ក្រុមតំណាង- រាស្ត្រគណបក្សសង្គ្រោះជាតិ សុំបញ្ជាក់ជូនថា ដើម្បីចៀសវាងកុំឱ្យមានភាពស្រពេចស្រពិល ហើយកុំឱ្យមានការលាបពណ៌គ្នាទៅវិញទៅមក ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ស្នើ សុំឱ្យអ្នកជំនាញមានវិជ្ជាជីវះ និងឯករាជ្យ ដើម្បី ចូលរួមធ្វើការស៊ើបអង្កេតទៅលើករណីឃាតកម្ម នេះ ព្រោះយើងដឹងហើយថា កន្លងមក មាន ឃាតកម្មដែលមានចរិតនយោបាយ ដូចជា ឃាតកម្មទៅលើករណីលោកជា វិជ្ជា លោក ឈុត វុទ្ធី ជាដើម គឺយើងកត់សម្គាល់ឃើញថា អាជ្ញាធរខ្មែរបច្ចុប្បន្ននេះ មិនដែលបានវែកមុខ ឃាតករពិតប្រាកដ និងអ្នកដែលនៅពីក្រោយ ឃាតករទេ ហើយក៏មិនដែលឃើញមានរបាយ- ការណ៍ស៊ើបអង្កេតហ្នឹងវាមានលក្ខណះតម្លាភាព ដែរ ហើយជានិច្ចកាល យើងកត់សម្គាល់ឃើញ ថា មានតែយកមនុស្សស្លូតត្រង់ សុចរិតឱ្យ មកដើរតួជាឃាតករ។ ដូច្នេះហើយបានថា ក្នុង ករណីទាក់ទងនឹងអំពើឃាតកម្មដ៏សាហាវព្រៃផ្សៃមកលើលោកបណ្ឌិតកែម ឡី នេះ គឺយើង សុំឱ្យមានការស៊ើបអង្កេតដែលមានការចូលរួម ជាលក្ខណះអន្តរជាតិ ជាពិសេសអង្គការសហប្រជាជាតិ ឱ្យមានការចូលរួម ដើម្បីបញ្ចប់នូវ មនុស្សឃាតដ៏សាហាវយង់ឃ្នងនៅប្រទេស កម្ពុជា ហើយក៏ដើម្បីបញ្ជាក់ថា វាមិនពាក់ព័ន្ធ នឹងរឿងនយោបាយ នេះជាជំហររបស់គណបក្ស សង្គ្រោះជាតិ។ ទី2-ទាក់ទងនឹងបញ្ហាសន្តិសុខ សុវត្ថិភាពរបស់អ្នកតំណាងរាស្ត្រ គឺយើងបាន អំពាវនាវឱ្យអ្នកតំណាងរាស្ត្រ សមាជិកព្រឹទ្ធសភា របស់គណបក្សសង្គ្រោះជាតិ ក៏ដូចជាថ្នាក់ដឹកនាំ ជាន់ខ្ពស់ និងសកម្មជន ឱ្យប្រុងប្រយ័ត្នខ្ពស់អំពី សន្តិសុខផ្ទាល់ខ្លួនក្នុងការធ្វើដំណើរទៅណាទៅណី ឬក៏ទៅទីកន្លែងណាមួយ ព្រោះឃាតកម្មមក លើលោកបណ្ឌិតកែម ឡី នេះ គឺសាហាវណាស់។ បើយើងពិនិត្យមើលឃាតកម្មមុន² គឺដូចករណី ឃាតកម្មទៅលើអ្នកកាសែត គឺគេធ្វើនៅតាម ថ្នល់ ឃាតកម្មលោកឈុត វុទ្ធី គេធ្វើនៅក្នុងព្រៃ ឃាតកម្មលោកជា វិជ្ជា គេធ្វើនៅតាមតូបលក់ កាសែត ដោយឡែកឃាតកម្មទៅលើលោក បណ្ឌិតកែម ឡី គឺនៅក្នុងស្តារម៉ាតតែម្តង។ មិន ធម្មតាទេបងប្អូន ព្រោះបច្ចុប្បន្ននេះ អ្នកណា ក៏ដឹងដែរថា នៅក្នុងស្តារម៉ាត តែងតែមាន កាមេរ៉ាសុវត្ថិភាព ហើយនៅស្តារម៉ាតកាល់តិច នេះ មានកាមេរ៉ាសុវត្ថិភាពទាំងក្នុងទាំងក្រៅ ហើយនៅស្ថានីយកាល់តិច ក៏មានកាមេរ៉ាសុវត្ថិភាព នៅនឹងស្តុបកាល់តិច ក៏មានកាមេរ៉ាសុវត្ថិភាព ក្រុមឃាតករអត់ញញើតទាល់តែសោះ។ ដូច្នេះហើយបានយើងសុំឱ្យតំណាងរាស្ត្រយើង សមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំ និងសកម្មជន យើង គឺត្រូវតែប្រយ័ត្នខ្ពស់នៅក្នុងបញ្ហានេះ។ ចំណុចទី3 គឺសុំជម្រាបជូនថា នៅថ្ងៃទី17 ខែកក្កដា ខាងមុខនេះ គណបក្សសង្គ្រោះជាតិ នឹងធ្វើពិធីខួបកំណើតបក្ស4ឆ្នាំ គឺយើងបាន បង្កើតគណបក្សសង្គ្រោះជាតិ ដែលយើងបាន បង្កើតនៅទីក្រុងម៉ានីល ប្រទេសហ៊្វីលីពីន នៅ ថ្ងៃទី17 ខែកក្កដា ឆ្នាំ2012 ឥឡូវមកដល់ ថ្ងៃទី17 ខែកក្កដា ឆ្នាំ2016 គឺយើងមាន រយ³ពេល4ឆ្នាំហើយ”។
លោកអេង ឆៃអ៊ាង បានបន្តថា “ជាថ្មីម្តង ទៀត គណបក្សសង្គ្រោះជាតិ សូមអំពាវនាវទៅ គណបក្សកាន់អំណាច ដើម្បីឱ្យមានការជួប ជជែកគ្នា ព្រោះឥឡូវនេះ ស្ថានការណ៍នៃអំពើ ឃាតកម្មមកលើលោកបណ្ឌិតកែម ឡី នេះ ជាស្ថានការណ៍ធ្ងន់ធ្ងរណាស់។ ដូច្នេះយើងមិន ឱ្យមានការបាចទឹកដាក់គ្នា មិនចង់ឱ្យមានការ ចោទប្រកាន់គ្នា យើងចង់ឱ្យមានការស៊ើបអង្កេត ដោយមានការឯករាជ្យមួយ គឺយើងចង់មានការ ជួបជជែកគ្នា រវាងគណបក្សធំទាំង2 ព្រោះ ឥឡូវនេះ យើងកត់សម្គាល់ឃើញថា មានការ ប្រឌិតព័ត៌មានច្រើនមែនទែនជុំវិញរឿងឃាតកម្ម នេះ ហើយករណីខ្លះមនុស្សនៅជ្រងោ² ទៅប្រឌិត ថា រឿងហ្នឹងពាក់ព័ន្ធនឹងឯណាឯណី ហើយ យុទ្ធសាស្ត្រប្រឌិតនេះ យើងសុំឱ្យកុំយកមកប្រើ ទៀត ចង់ប្រឌិតយ៉ាងម៉េចក៏ដោយ ក៏មតិសាធារណជាតិ អន្តរជាតិ គេអត់ជឿទេ ព្រោះយើង ឃើញហើយប្រុងរៀបចំឈុតឆាកខ្លះៗហើយ ដើម្បីមកចង្អុលតែម្តងហ្នឹង។ ខ្ញុំសូមបញ្ជាក់ជូន ថា បើយើងប្រៀបធៀបនឹងសត្វវិញ គណបក្ស សង្គ្រោះជាតិ ប្រៀបធៀបដូចសត្វគោ ចេះស៊ី តែស្មៅទេ មិនចេះស៊ីសាច់ទេ។ ដូច្នេះគួរតែនាំ គ្នាមកគិត ហើយមករៀបចំ ដើម្បីឱ្យមានការ ស៊ើបអង្កេតមួយ ដែលមានវិជ្ជាជីវ³ឯករាជ្យ ដែលជឿទុកចិត្ត ពេលនោះយើងនឹងអស់ចិត្ត ទាំងអស់គ្នាហើយ។ ខ្ញុំសូមបញ្ជាក់ជូនថា ស្ថានការណ៍បច្ចុប្បន្ននេះ លោកប្រធាន ក៏ដូចលោក អនុប្រធាន គឺបានធ្វើការងារជាមួយគ្នាយ៉ាង ទៀងទាត់ ទាក់ទងគ្នាយ៉ាងទៀងទាត់ ហើយ ថ្ងៃនេះ គឺលោកប្រធានសម រង្ស៊ី នឹងធ្វើដំណើរ ទៅកាន់សភាសហភាពអឺរ៉ុបនៅទីក្រុងប៊្រុចសែល ដែលបានបញ្ជាក់ជូនហើយថា នៅថ្ងៃទី 13 កក្កដា នេះ សភាអឺរ៉ុប គេនឹងធ្វើសវនាការ មួយ ស្តីអំពីស្ថានការណ៍នយោបាយនៅប្រទេស កម្ពុជា ហើយលោកប្រធានសម រង្ស៊ី លោក នឹងចូលរួមនៅក្នុងសវនាការហ្នឹង ឯលទ្ធផលនៃ សវនាការ ហ្នឹងបែបណានោះ គឺយើងរង់ចាំមើល ទាំងអស់គ្នា”។
ទោះជាយ៉ងណា អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា លោកសុខ ឥសាន បានបញ្ជាក់ ថា ចំពោះកិច្ចការស៊ើបអង្កេតស្រាវជ្រាវករណី បាញ់សម្លាប់លោកបណ្ឌិតកែម ឡី ទុកឱ្យតុលាការ និងក្រសួងមហាផ្ទៃ ជាអ្នកចាត់ការ ហើយក៏ មិនចាំបាច់ឱ្យមានការលូកដៃអន្តរាគមន៍ពីអន្តរជាតិនោះទេ។ លោកសុខ ឥសាន បញ្ជាក់ចំពោះ ការស្នើសុំរបស់បក្សប្រឆាំង ចង់ឱ្យមានការជួប ពិភាក្សាគ្នា ស្តីពីឃាតកម្មលើរូបលោកបណ្ឌិត កែម ឡី នោះ គណបក្សប្រជាជនកម្ពុជា យល់ ថា គ្មានភាពចាំបាច់ទេ ព្រោះគណបក្សប្រជាជនកម្ពុជា មិនដែលចោទប្រកាន់លាបពណ៌ បក្សប្រឆាំង ដូចមេបក្សប្រឆាំងនោះឡើយ។ ដូច្នេះនឹងគ្មានជំនួបចរចាអ្វីនោះទេ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នៅក្នុងស្ថានភាពពេលនេះ។
គួរបញ្ជាក់ដែរថា ពាក់ព័ន្ធករណីបាញ់សម្លាប់លោកបណ្ឌិតកែម ឡី នេះ កាលពីព្រឹក ថ្ងៃទី13 ខែកក្កដា ឆ្នាំ2016 តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេច ចោទប្រកាន់ជនសង្ស័យជាខ្មាន់កាំភ្លើងបាញ់សម្លាប់លោកកែម ឡី ឈ្មោះជួប សម្លាប់ (ឈ្មោះពិត អឿត អាង) ចំនួនពីរបទចោទ គឺ “កាន់អាវុធ គ្មានការអនុញ្ញាត” និងបទ “មនុស្ស ឃាតគិតទុកជាមុន” តាមមាត្រា200 និង490 នៃក្រមព្រហ្មទណ្ឌ និងចោទប្រកាន់លើបុគ្គល ដែលបានលក់អាវុធឱ្យជនល្មើសពីបទលក់អាវុធ ដោយគ្មានការអនុញ្ញាត តាមមាត្រា20 នៃ ច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់ រំសេវ។ ដូច្នេះសំណុំរឿងនេះត្រូវបានបញ្ជូនទៅ ចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្តតាមនីតិវិធី។ បន្ទាប់មក នៅវេលាម៉ោង4និង30នាទីរសៀល ថ្ងៃទី13 ខែកក្កដា ឆ្នាំ2016 លោកសេង លាង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឱ្យឃុំខ្លួនជនដៃដល់ ឈ្មោះជួប សម្លាប់ ដែលបាញ់សម្លាប់លោកបណ្ឌិតកែម ឡី នោះ នៅ ពន្ធនាគារព្រៃស ជាបណ្តោះអាសន្ន។
ទោះយ៉ាងណា សម្រាប់អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ រួមទាំងគណបក្ស ប្រឆាំង នៅតែទាមទារឱ្យមានការស៊ើបអង្កេត មួយ ដោយឯករាជ្យច្បាស់លាស់ ដើម្បីស្វែងរក ឃាតករ ពិតមកផ្តន្ទាទោសតាមច្បាប់ជុំវិញឃាតកម្មលើលោកបណ្ឌិតកែម ឡី នេះ។
ក្នុងនោះ សេចក្តីថ្លែងការណ៍របស់អង្គការ សង្គមស៊ីវិលក្រុមសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ចុះថ្ងៃទី12 ខែកក្កដា ឆ្នាំ2016 )នាបញ្ជាក់ថា “លោកបណ្ឌិតកែម ឡី ជាធនធានមនុស្សមាន សក្តានុពលក្នុងការលើកស្ទយ្ទួ និងការជំរុញការ ពិភាក្សាដេញដោលទៅលើការដឹកនាំរដ្ឋាភិបាល បញ្ហានយោបាយ ព្រំដែន សិទ្ធិមនុស្ស ធនធាន ធម្មជាតិ បរិស្ថាន និងអភិបាលកិច្ច ដូចជារបាយការណ៍ថ្មី²នេះ របស់ អលៀបាល ឺតិនសេស ដែល ជះឥទ្ធិពលខ្លាំងទៅលើក្រុមយុវជន និងប្រជាពលរដ្ឋ ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម និងអ្នកតាមដានព័ត៌មាននៅតាមប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ ការសម្លាប់នេះ ពិតជាមាន ឥទ្ធិពលដែលប៉ះពាល់ និងទាក់ទងលើបញ្ហា និងដំណើរការនយោបាយនៅកម្ពុជា ពិសេស ការបោះឆ្នោតខាងមុខ។
អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ មាន ការសង្ស័យយ៉ាងខ្លាំងអំពីការផ្តល់សក្ខីកម្មនានា របស់ជនសង្ស័យដែលបានផ្សព្វផ្សាយ។
អង្គការសង្គមស៊ីវិល សម្ព័ន្ធកំណែទម្រង់ ការបោះឆ្នោត ទាមទារការស៊ើបអង្កេតរបស់ អាជ្ញាធរមានសមត្ថកិច្ច ប្រកបដោយឯករាជ្យ និងមានតម្លាភាព ហើយរាជរដ្ឋាភិបាលកម្ពុជា ត្រូវស្តារបរិយាកាសនយោបាយសម្រាប់ការ ចុះឈ្មោះបោះឆ្នោត និងអំឡុងពេលបោះឆ្នោត ខាងមុខ ប្រកបដោយសុវត្ថិភាព និងសេរីភាព ពេញលេញ”។
ដោយឡែកអង្គការតម្លាភាពអន្តរជាតិ ដែលមានមូលដ្ឋាននៅទីក្រុងប៊ែរឡាំង ប្រទេស អាល្លឺម៉ង់ ក៏បានចេញសេចក្តីថ្កោលទោស និង ទាមទារឱ្យមានការស៊ើបអង្កេតដោយឯករាជ្យ តម្លាភាព និងហ្មត់ចត់លើឃាតកម្មលើរូបលោក បណ្ឌិតកែម ឡី នេះផងដែរ។
សេចក្តីថ្លែងការណ៍ព័ត៌មានរបស់អង្គការ តម្លាភាពអន្តរជាតិ ចុះថ្ងៃទី12 ខែកក្កដា ឆ្នាំ 2016 នោះ មានខ្លឹមសារថា “អង្គការតម្លាភាព អន្តរជាតិ បានសម្តែងក្តីព្រួយបារម្ភពីកំណើននៃ ការរឹតបន្តឹងចំពោះអង្គការសង្គមស៊ីវិល និងការ យាយីចំពោះសកម្មជនសិទ្ធិមនុស្ស និងប្រឆាំង អំពើពុករលួយ នៅក្នុងប្រទេសកម្ពុជា។ មួយឆ្នាំកន្លងទៅ អង្គការតម្លាភាពអន្តរជាតិ បាន ព្រមានអំពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដែលបណ្តាលមក ពីច្បាប់ស្តីពីសមាគមនិងអង្គការក្រៅរដ្ឋាភិបាល ចំពោះលទ្ធភាពរបស់ប្រទេសមួយនេះ ក្នុងការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ និងការបង្កឧបសគ្គ ដល់ការប្រើសិទ្ធិសេរីភាពរបស់អង្គការសង្គមស៊ីវិល។ ដប់សប្តាហ៍កន្លងទៅនេះ អង្គការតម្លាភាពអន្តរជាតិ បានអំពាវនាវដល់អាជ្ញាធរ ឱ្យបញ្ឈប់ការ យាយីដល់មន្ត្រីអង្គការសង្គមស៊ីវិល ផងដែរ។
ក្នុងមាត្រាទី13 នៃអនុសញ្ញាអង្គការ សហប្រជាជាតិ ប្រឆាំងអំពើពុករលួយ ដែល ប្រទេសកម្ពុជា បានផ្តល់សច្ចាប័នកាលពីឆ្នាំ 2007 ដែលតម្រូវឱ្យរដ្ឋាភិបាល មានយន្តការ ត្រឹមត្រូវ ដើម្បីលើកកម្ពស់ការចូលរួមយ៉ាង សកម្មពីសំណាក់បុគ្គលនិងអង្គការក្រៅរដ្ឋា- ភិបាលផ្សេង². ក្រុមទាំងនេះ រួមមានសង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាល និងសហគមន៍ នានា ដែលធ្វើកិច្ចការទប់ស្កាត់និងប្រយុទ្ធ ប្រឆាំងអំពើពុករលួយ។
ជាថ្មីម្តងទៀត អង្គការតម្លាភាពអន្តរជាតិ អំពាវនាវដល់អាជ្ញាធរកម្ពុជាគ្រប់ជាន់ថ្នាក់ ធ្វើការស៊ើបអង្កេតដោយឯករាជ្យ ទាក់ទងនឹង ករណីឃាតកម្មលោកបណ្ឌិតកែម ឡី និងអំពាវ- នាវដល់អាជ្ញាធរកម្ពុជា បញ្ឈប់ការយាយីដល់ អង្គការសង្គមស៊ីវិល និងគោរពទៅតាមកិច្ច ព្រមព្រៀងនៃអនុសញ្ញាអង្គការសហប្រជាជាតិ ប្រឆាំងអំពើពុករលួយ 9ណូជៅជប”។
ទោះយ៉ាងណា ឆ្លើយតបនឹងការលើក ឡើងរបស់សង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាលខាងលើនេះ លោកផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណ³រដ្ឋមន្ត្រី បានសរសេរនៅក្នុងហ្វេសប៊ុករបស់លោក កាល ពីថ្ងៃទី13 ខែកក្កដា ឆ្នាំ2016 ថា “អាស្រ័យ ដោយមានកិច្ចសម្ភាសន៍ជាច្រើនពាក់ព័ន្ធនឹង សេចក្តីថ្លែងការណ៍រួមរបស់អង្គការមិនមែនរដ្ឋាភិបាល ចំនួនដប់មួយ ដែលលេចធ្លោក្នុងកិច្ចអត្ថាធិប្បាយចំពោះករណីរបស់ លោកកែម ឡី។ មុននិងចាប់ផ្តើម ខ្ញុំសូមខមាទោស គោរពសព របសលោកបណ្ឌិតកែម ឡី ត្បិតថេរវេលានេះ គឺជាការគោរពវិញ្ញាណក្ខន្ធរបស់លោក ដែលខ្ញុំ ពុំចង់ធ្វើអត្ថាធិប្បាយអ្វីមួយដែលអាចប៉ះពាល់ អារម្មណ៍ខ្លួនខ្ញុំផ្ទាល់ ដែលជាដៃគូក្នុងកិច្ចពិភាក្សា កន្លងមក ក៏ដូចជាការសោកស្តាយចំពោះរូប លោកបណ្ឌិតដែលចាកចោលពីយើងទាំងអស់ គ្នា ក៏ដូចជាមិនបានបញ្ចប់បេសកកម្ម ឬធុរកិច្ច របស់លោកបណ្ឌិត។
1-ការលើកឡើងជាលក្ខណះប្រឌិត និង បំភ័ន្ត ដោយយកករណីឧបទ្ទវហេតុដែលកើត ឡើងជាមួយបណ្ឌិតកែម ឡី យកភ្ជាប់ដើម្បី យកចំណេញពីការចាប់ខ្លួនតំណាងរាស្ត្រ និង មន្ត្រីអង្គការសង្គមស៊ីវិល ថាជាការបង្កើតឱ្យ បរិយាកាសមុនពេលបោះឆ្នោតខាងមុខ ស្ថិត ក្នុងការបំភិតបំភ័យការគំរាមគំហែង និងការ ភ័យខ្លាច។ ចម្លើយរបស់ខ្ញុំបន្ថែមទៀត គឺជា ការបង្កើតនូវបរិយាកាសអួអាប់ និងវាយតម្លៃ ចោទលើរាជរដ្ឋាភិបាល ដែលពុំបានលើកពី ហេតុផលអ្វីដែលជាអង្គហេតុដែលបុគ្គលទាំង អស់នោះបានរំលោភច្បាប់ ក៏ដូចជាការប្រព្រឹត្ត អំពើពុករលួយ។ ពាក្យដែលអង្គការទាំងអស់ នោះ បានលើកឡើង “ការបំភិតបំភ័យការគំរាម គំហែង និងការភ័យខ្លាច” គឺជាពាក្យគន្លឹះនៃ អង្គប់ ដើម្បីជាលេសនៃហេតុផលនៃការមិន ទទួលស្គាល់ ឬប្លន់យកជោគវាសនារបស់ជាតិ ដែលបានសម្រេចដោយប្រជាពលរដ្ឋខ្មែរតែ ប៉ុណ្ណោះ។
2-នៅក្នុងការលើកឡើងនៃការបាត់បង់ បណ្ឌិតកែម ឡី ដែលពុំបានបន្តបេសកកម្ម នៃការពិភាក្សាដេញដោលលើការដឹកនាំរដ្ឋាភិបាល។ ខ្ញុំសូមទាញអារម្មណ៍ និងឥរិយាបថ របស់លោក លោកស្រី ដែលជាប្រធាននៃអង្គការ តតាំងទាំងប្រាំបួននេះថា ខ្ញុំបានឃើញ និងបាន ឮពីការលើកឡើងរបស់អ្នកគោរពស្រឡាញ់ បណ្ឌិតនោះ ដែលថា “អស់បណ្ឌិតកែម ឡី មួយ គឺមានបន្តរាប់រយពាន់នាក់” ហេតុនេះសូម លោក លោកស្រីប្រធានអង្គការ មេត្តាគោរព នូវឆន្ទះរបស់អ្នកស្រឡាញ់លោកបណ្ឌិត កែម ឡី ផង។ នៅក្នុងច្បាប់ គឺ ជណភ្រ នោះទេ ដែលមានកាតព្វកិច្ចតតាំងនេះ ហើយខ្ញុំមិនជឿ ថា លោកយកអង្គការរបស់លោកជាប្រព័ន្ធ នយោបាយ ឬក្លាយជាគណបក្សនយោបាយ ដូចអ្នកមុនៗនោះឡើយ ដែលជាភាពអាម៉ាស់ ក្នុងការក្បត់នៃដំណើរការរបស់ ណអឿស។ រដ្ឋាភិបាលស្វាគមន៍ជានិច្ចចំពោះការទិតៀន ដែល មានហេតុផលពិតប្រាកដ លោកប្រធានអាច ពិពណ៌នាតាមសារព័ត៌មាន ឬរបាយការណ៍ពិត ផ្ទាល់របស់អង្គការលោក ឬក៏អាចតាមរយះ FB របស់សម្តេចតេជោ ហ៊ុន សែន។
3-សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកឡើងជាសាធារណHរួច ហើយ មុនពេលនៃការលើកឡើងរបស់លោក ប្រធាន ក្នុងភាពជាការសង្ស័យថា ឃាតកម្ម នេះ គឺមានបំណង និងឥទ្ធិពលប៉ះពាល់មុខមាត់ និងនយោបាយរបស់កម្ពុជា ជាពិសេសជាផល កេងចំណេញរបស់គណបក្សប្រឆាំង និងការ ប្រើប្រាស់ករណីនេះ ជាទឡ្ហីករណ៍របស់អង្គការ ទាំងប្រាំបួន ក្នុងការកេងប្រវ័ញ្ច វាយតម្លៃទៅ លើលទ្ធផលនៃការបោះឆ្នោត ដែលនឹងប្រព្រឹត្ត ទៅនាថ្ងៃខាងមុខ ដែលអង្គការរបស់លោកប្រធាន មិនដែលទទួលស្គាល់លទ្ធផលនៃការ បោះឆ្នោតនេះម្តងណាឡើយ។
4-ការលើកឡើងនៃបុរេវិនិច្ឆ័យ ឬឥរិយាបថ ពិតប្រាកដ ដែលមិនទុកចិត្តស្ថាប័នរដ្ឋ ជាអចិន្ត្រៃយ៍របស់លោកប្រធាន នឹងនាំឱ្យសាធារណមតិ មិនចូលរួមជាមួយរដ្ឋនោះ គឺជាការបំផ្លាញនូវ ដំណើរការរបស់រដ្ឋ ជាជាងការនាំគ្នាប្រឆាំង នឹងអំពើយង់ឃ្នងនេះ។ តាមផ្លូវច្បាប់ លោក ប្រធានអាចចូលរួមនៃការស្វែងរក និងផ្តល់ សក្ខីកម្មពិតដល់ស្ថាប័នតុលាការ ជាជាងការ បំពុលបរិយាកាស។
អាស្រ័យហេតុនេះ បើលោកប្រធានមាន បំណងល្អក្នុងការស្តារបរិយាកាសនយោបាយ ឱ្យបានល្អ គួរបញ្ឈប់នូវរាល់សកម្មភាពបំពុល បរិយាកាស ដែលលោកតែងតែធ្វើ ហើយគួរ កុំយកសពលោកបណ្ឌិតកែម ឡី និងគ្រួសារ សព ជាចំណាប់ខ្មាំង ដើម្បីផលប្រយោជន៍ផ្ទាល់ របស់លោក។
ខ្ញុំជឿជាក់ និងសង្ឃឹមថា ការបាត់បង់ជីវិត របស់បណ្ឌិតកែម ឡី គឺជាឱកាសមួយក្នុងការ រួបរួមគ្នារឹតតែខ្លាំងខ្លា ក្នុងការប្រឆាំងនឹងរាល់ អំពីឧក្រិដ្ឋ គឺមិនមានហេតុផលអ្វីដែលយើង ត្រូវបែកបាក់គ្នានោះទេ ត្បិតលោកបណ្ឌិត បាន ឃ្លាតឆ្ងាយពីយើងរួចស្រេចទៅហើយ”” ៕
កុលបុត្រ