Saturday, July 27, 2024
Homeតារាខ្មែរចន ច័ន្ទលក្ខិណា-ព្រីម មន្ថា ឡងគ្នា ចោទពូកែអួត អែ...ប...អប រើ...សអើ...ង...បក្ខពួក

ចន ច័ន្ទលក្ខិណា-ព្រីម មន្ថា ឡងគ្នា ចោទពូកែអួត អែ…ប…អប រើ…សអើ…ង…បក្ខពួក

ភ្នំពេញ ៖ តារាសម្តែងល្បីឈ្មោះ និងជាប្រធានចាំផ្ទះ នៃសមាគមសិល្បករខ្មែរ លោកស្រី ចន ច័ន្ទលក្ខិណា បានផ្ទុះសង្គ្រាមសម្តី បាញ់ផ្លោងដាក់គ្នា ឡងទៅមក ជាមួយតារាចម្រៀង ព្រីម មន្ថា ដោយភាគីម្ខាងៗ ចោទគ្នាទៅវិញទៅមកថា  ពូកែអួត អែបអប និងរើសអើងបក្ខពួក ។

លោកស្រី ចន ច័ន្ទលក្ខិណា ហៅមុំ បានលើកឡើងថា ព្រីម មន្ថា ចោទថាគេបក្ខពួក ពូកែអែបអប ប៉ុន្តែទង្វើរបស់ខ្លួនឯងបង្ហាញពីភាពច្រណែន ក្តៅក្រហាយ មិនត្រឹមតែរើសអើងភេទទីបីទេ សូម្បីតែភេទស្រីដូចគ្នា ក៏រើសអើងដែរ ដែលបញ្ជាក់ថា ជាមនុស្សនិយមបក្ខពួក និងអែបអបដូចតែគ្នា ពិសេសគឺបក្ខពួក អែបអបខាងបុរសភេទ។

លោកស្រី ចន ច័ន្ទលក្ខិណា បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់លោកស្រី នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ថា “ប្អូនចោទថាគេបក្ខពួក ច្រណែន ពូកែអែបអប ប៉ុន្តែសូមប្អូនមើលទង្វើខ្លួនឯងជាមុនសិន ព្រោះទីមួយ : ទង្វើប្អូន គឺបង្ហាញពីភាពច្រណែនក្តៅក្រហាយជាមួយមនុស្សស្រី និងភេទទីបីរួចទៅហើយ។ ទីពីរ : គឺប្អូនមិនត្រឹមតែរើសអើងភេទទីបីទេ សូម្បីតែភេទស្រីដូចគ្នា ក៏ប្អូនរើសអើងដែរ។ 

គំនិតប្អូន សំដីប្អូន បញ្ជាក់ថា  ប្អូនជាមនុស្សនិយមបក្ខពួក និងអែបអបដូចគ្នា គឺបក្ខពួក អែបអបខាងបុរសភេទ»។

សូមបញ្ជាក់ថា លោកស្រី ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ បានផ្លោងសម្តីទៅកាន់តារាចម្រៀង ព្រីម មន្ថា ខាងលើនេះ ធ្វើឡើងបន្ទាប់ពីតារាចម្រៀងរូបនេះ បានបញ្ចេញយោបល់គាំទ្រនិងពន្យុះលោកគួច ខេវិន ដែលបញ្ចេញសារប្រតិកម្មធ្ងន់ៗមកលើលោកស្រី ចន ច័ន្ទលក្ខិណា ដោយហៅលោកស្រីថា ចចកមាត់ស្អុយគំរង់អសោច ហែកហួរប្រមាថ មិនស្គាល់សីលធម៌ជាមនុស្ស បន្ទាប់ពីលោកស្រីស្នើឲ្យលោកកែប្រែទម្លាប់ជេរបញ្ចោរសិល្បការិនី និងសិល្បករ មិនសំចៃមាត់កន្លងមក ព្រោះជាគំរូអាក្រក់ចំពោះអ្នកជំនាន់ថ្មីដែរ ជាពិសេស ទង្វើមនុស្សប្រុសជេរស្រី។

លោកស្រី ព្រីម មន្ថា បានចូលទៅខម្មិនក្នុងគណនីហ្វេសប៊ុក របស់លោកគួច ខេវិន នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ថា «លេងទៅបង ឲ្យដឹង កុំឲ្យចេះតែមានអំនួតពេក»។

បន្ទាប់មក នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ លោកស្រី ព្រីម មន្ថា បានសរសេរក្នុងគណនីហ្វេសប៊ុក របស់លោក ស្រីថា «មែនហើយ មនុស្សខ្ញុំមិនចេះសំដែង ដូចពួកចចកលាក់មុខមួយចំនួនទេ ខាងក្រៅជាព្រះនាង ជាទេវបុត្រ តែខាងក្នុងវិញ បិសាច ពិសពុល កាចសាហាវណាស់»។

លោកស្រី ព្រីម មន្ថា បានសរសេរបន្ថែមនៅថ្ងៃដដែលនោះថា «មនុស្សខ្ញុំសាមញ្ញធម្មតា     គ្មានទ្រព្យធនធានច្រើនដូចគេ គ្មានមុខងារ តំណែងអីទេ តែខ្ញុំមានគុណធម៌  សច្ចធម៌ជាមនុស្ស តែកុំជេប្រមាថខ្ញុំ ប្រយ័ត្នទាន់ហន់ អ្នកដែលជេរប្រមាថខ្ញុំ ខ្ញុំផ្ទេរឲ្យអ្នកឯងវិញ ព្រោះបិសាច មិនឈ្នះទេវតាទេ  ហើយការកេងប្រវញ្ច បក្ខពួក ពុករលួយ អយុត្តិធម៌  មិនឈ្នះសច្ចធម៌ សច្ចៈទៀងត្រង់ អំពើល្អ ទឹកចិត្តល្អពិតៗទេ។  សាសនា ឥឡូវនេះកំពុងតែចម្រាញ់អ្នកណាធ្វើអាក្រក់ កេងប្រវញ្ច បោកប្រាស់ គ្មានសច្ចៈ ល្បិចកិច្ចកល ខុសទៅជាត្រូវ ខ្មៅទៅជាស   អាក្រក់ទៅជាល្អ អ្នកនឹងឃើញទាន់ហន់ហើយ នៅសាសនានេះ យុគថ្មីនេះហើយ ចាំសំដីខ្ញុំទុកផង»៕ ខៀវទុំ

RELATED ARTICLES