Sunday, April 28, 2024
Homeសង្គម និងជីវិតម៉ាក់ អ៊ីអ៊ី ៖ត្រូវអតីតភរិយាលោកឧកញ៉ាយឹម តាស្រង់ ចេញមុខសុំទោស

ម៉ាក់ អ៊ីអ៊ី ៖ត្រូវអតីតភរិយាលោកឧកញ៉ាយឹម តាស្រង់ ចេញមុខសុំទោស

ភ្នំពេញ៖លោកស្រីសុគន្ធ ដែលគេស្គាល់ថាជាអតីតភរិយាលោកឧកញ៉ាយឹម តាស្រង់ នោះ​បានចេញមុខសុំទោស​លោកតាស្រង់ និងម៉ាក់អ៊ីអ៊ី គឺលោកស្រីលី ញូរី កាលពី​ពេលថ្មីៗ​នេះ​ដែលនេះគឺជាសញ្ញាល្អមួយព្រោះការដើរថយមួយជំហ៊ានដើម្បីរឈានទៅក្សារភាពស្ងៀមស្ងាត់ និង​បញ្ចប់​ការប៉ះ​សំដីគ្នានាំឲ្យផ្អើលនៅលើបណ្ដាញសង្គមតទៅទៀត។

 អតីតភរិយាលោកឧកញ៉ាយឹម តាស្រង់ ដែលមានហ្វេសបុកឈ្មោះSokun Online Shop នោះបានថ្លែងថាលោកស្រីសូមធ្វើការសូមទោសជាសាធារណៈ​ចំពោះការនិយាយ​លើសខុសដែលនាំឲ្យអ្នកលេងលើបណ្ដាញសង្គមមានការយល់ច្រឡំ នាំឲ្យគេជេរលើលោក​ឧកញ៉ាយឹម តាស្រង់ និង​ម៉ាក់អ៊ីអ៊ី ប៉ះពាល់ដល់កិត្តយស និងសេចក្ដីថ្លៃថ្នូររបស់ឧក​ញ៉ានិង​ម៉ាក់អ៊ីអ៊ី ។លោកស្រីសុគន្ធ ថ្លែងបន្ដថាម៉ាក់អ៊ីអ៊ី មិនបាននិយាយចោទប្រកាន់​មកលើលោក​ស្រី​ថាមិនបានមើលថែរកូន​កន្លង​មកទេ តែរឿងមកពីលោកស្រីមានការយល់​ច្រឡំចំ​ពោះខ្លឹម​សារខ្លួនឯង ហេតុនេះ​សូមបងប្អូនមេត្តាឈប់យល់ច្រឡំ និងបញ្ចប់ការជេរទៅលើម៉ាក់អ៊ីអ៊ី និងឧកញ៉ាបន្ដទៀត។

 សូមបញ្ជាក់ថារឿងរ៉ាវដែលនាំឲ្យអតីតភរិយាលោកឧកញ៉ាយឹម តាស្រង់ និងម៉ាក់អ៊ីអ៊ី មានការវិវាទគ្នាផើល​ពេញបណ្ដាញសង្គមនោះព្រោះតែថ្មីៗនេះលោកស្រីលី ញូរី បានឆ្លើយ​តបទៅសំណួររបស់អ្នកសារព័តមានដែលចោទសួរថាតើលោកស្រីស្រលាញ់ឧកញ៉ាយឹម តាស្រង់ នៅត្រង់ចំណុចណា ?ភ្លាមៗនោះម៉ាក់អ៊ីអ៊ី បានផ្ដល់ចម្លើយទៅអ្នកកាសែត​ថាលោកស្រី​មានការអាណិតលោកយឹម តាស្រង់ ដែលឃើញលោកមើលថែកូនៗដល់ទៅ៤នាក់បាន​យ៉ាងល្អ ។លោកស្រីថាមនុស្ស​ប្រុស​បែបនេះកម្រនឹងបានជួបឬឃើញមាន…។

ក្រោយមាន​ការលើកឡើងបែបនេះលោក​ស្រី​សុគន្ធ អតីតភរិយាលោកឧកញ៉ាយឹម តាស្រង់ ថាការថ្លែងបែបនេះធ្វើឲ្យមានការភ័ន្ដ​ច្រឡំ​ថា​លោក​ស្រីជាមនុស្សស្រី​អត់ចេះ​មើល​កូន ឬមិនចេះមើលថែរកូនៗ តែតាម​ការពិតលោក​ស្រីនិងអតីតប្ដីបានចិញ្ចឹមបីបាច់កូនៗ​តាំង​ពីតូចៗបានយ៉ាងល្អហើយពេលបែកគ្នាកូនៗដំបូងនៅតែជាមួយលោកស្រីទេ ប៉ុន្ដែពេលពួក​គេធំៗទៅទើបលោកស្រីបានផ្ដល់ទៅ​ឲ្យឪពុក​ទំនុក​បម្រុងការសិក្សារជា​ដើមព្រោះ​លោកមាន​លទ្ធភាពនិងម្យាងទៀតលោកស្រីដឹងថាលោកតាស្រង់ ស្រលាញ់កូនៗណាស់ទើបលោក​ស្រី​យល់ព្រមឲ្យកូនៗទៅជួបនិងត្រូវឪពុកជួយជ្រោមជ្រែងជាបន្ដបន្ទាប់។ចំណុចខ្វែងគំនិតគ្នាបែបនេះហើយទើបធ្វើឲ្យមានការយល់ច្រឡំនិងចោទប្រកាន់គ្នាទៅវិញទៅមក ប៉ុន្ដែឥឡូវរឿង​រ៉ាវ​នេះបានធូស្រាលទៅវិញបន្ទាប់ពីលោកស្រីសុគន្ធ បានចេញមុខ​សុំទោ​សជាសាធារណៈ​ចំពោះ​លោកឧកញ៉ាយឹម តាស្រង់ និងម៉ាក់អ៊ីអ៊ី ។

 លោកជំទាវលី ញូរី ហៅម៉ាក់អ៊ីអ៊ី បានថ្លែងថាអត្ថន័យដែលលោកស្រីនិយាយថា​លោក​យឹម តាស្រង់ ពោះម៉ាយ៧ឆ្នាំមើលថែរកូនតែឯងគឺពាក្យនេះ​លោកជំទាវគឺចង់សំដៅលើ​បុគ្គល​​តែ​ម្នាក់​គត់គឺលោកឧកញ៉ាយឹម តាស្រង់ ហើយលោកជំទាវមិនបានបៀតបៀន ឬដៀម​ដាម​ទៅអតីត​ភរិយារបស់លោកយឹម តាស្រង់ នោះទេ ។លោកជំទាវលី ញូរី សង្កត់ថាលោក​ស្រី​ចង់​សដំដៅថាពាក្យដែលលោកតាស្រង់ បែកគ្នារយៈពេល៧ឆ្នាំហើយ គាត់អត់ទាន់​យក​ប្រ​ពន្ធ ឬមានសង្សារនិងរៀបការ យកនារីណាម្នាក់មើលថែរកូនៗគាត់ គឺលោកជំទាវចង់​សំដៅបែបនេះ ។លោកជំទាវញូរី ថាលោកស្រីអត់បានចោទ​ប្រកាន់ប្អូនស្រី​(អតីតប្រពន្ធតា​ស្រង់ )ចុះចោលកូន ឬប្អូនស្រីបានបោះបង់កូនចោលហើយក៍មិនបាននិយាយថា​ប្អូនស្រីអត់​ជួយចិ​ញ្ចឹម​កូននោះដែរ ។លោកជំទាវញូរី ថារឿងនោះគឺជាការយល់ស្រឡំ ដែលបងប្អូន​បានស្ដាប់​ហើយធ្វើឲ្យមាន​ការ​យល់ច្រំឡំធ្វើឲ្យផ្អើលលើបណ្ដាញសង្គមហ្វេសបុក។

 ជាមួយគ្នានេះដែរលោកជំទាវលី ញូរី បានស្នើរឲ្យសុំបញ្ឈប់ការជេរប្រ​មាថទៅលើ​លោក​​ស្រីឬឧកញ៉ាយឹម តាស្រង់ ក៍ដូចជាអតីតភរិយាលោកយឹម តាស្រង់ ផងដែរ ព្រោះ​មនុស្សមានកិត្តយសរៀងៗខ្លួន ហើយលោកស្រីសង្ឃឹមថារឿងរ៉ាវ​នេះនឹងបានស្ញប់​ស្ងាត់​ទៅវិញ។

  ក្រោយមានការបញ្ជាក់ច្បាស់ៗភាគីទាំងសងខាងបែបនេះគេជឿរថាមជ្ឈដ្ឋានមហាជន និងអ្នកលេងបណ្ដាញសង្គម បានយល់ច្បាស់ ឈប់ចោទប្រកាន់ថាខាងណាខុស ខាង​ណា​​ត្រូវទៀតជាមិនខាន ព្រោះភាគីពាក់ព័ន្ធចេញមុខបំភ្លឺច្បាស់ៗហើយ ។ចំណែកលោក​ឧកញ៉ាយឹម តាស្រង់ វិញថ្មីៗនេះក្នុងជំនួបជាមួយអ្នកសារព័ត​មានលោកបាននិយាយថា​ក្រោ​យជួបម៉ាក់អ៊ីអ៊ី ជីវិតលោកហាក់មានអ្វីគ្រប់យ៉ាងពោលគឺពោពេញទៅដោយសុភមង្គល ។ប៉ុ​ន្ដែលោកឧកញ៉ាថាគម្រោងរៀបការជាមួយម៉ាក់អ៊ីអ៊ី នៅមិនទាន់កំណត់ថាធ្វើនៅពេលណាទេ ៕

RELATED ARTICLES