Sunday, November 17, 2024
Homeតារាខ្មែរកែវ សីហា ៖រៀបការ៥ឆ្នាំ អត់កូន

កែវ សីហា ៖រៀបការ៥ឆ្នាំ អត់កូន

ភ្នំពេញ៖កែវ សីហា រៀបការប្ដីលោកគ្រូពេទ្យ៥ឆ្នាំមកហើយ តែពេលនេះគ្មានធំក្លិនបាន​កូនង៉ា​សោះ ហើយបើនៅតែបែបនេះទៀតនោះច្បាស់ជានាងអាចនឹងដើរតាមផ្លូវដូចមាស សុខសោ​ភា និងសុគន្ធ និសា ដែរជាមិនខាន។ប្រភពបានឲ្យដឹងថាសីហា ចង់បានកូន ព្រោះតែនាង​ស្រ​លាញ់កូនក្មេង តែបំណងមួយនេះមិនបានសម្រេចឡើយ ទើបធ្វើឲ្យនាងមិនសូវសប្បាយចិត្ត និងនាំឲ្យចំណងស្នេហាបាត់ភាពកក់ក្ដៅអស់មួយផ្នែក ព្រោះអ្នកដែលរៀបការថ្ងៃកៀក​នាងដែ​រ​មាន​ដូច​ជាសួស វីសា និងម៉ូនីកា ជាដើមពេលនេះពួកគេមានកូនម្នាក់១ចូលសាលា​រៀនទៅ​ហើយ។យ៉ាងណាគេនៅមិនទាន់ដឹងច្បាស់ថាតើហេតុអ្វីបានជានាងសីហា មិនអាច​ពពោះ​បាន​សម្រេចដូចពេលនេះឡើយ ខណៈដែលអ្នកខ្លះលើកឡើងថាសីហា មានប្ដីជាដុកទ័រ ហេតុ​នេះចង់បានកូនពេលណាក៍បានដែរ ព្រោះគ្រូពេទ្យចេះជំនាញមួយនោះច្បាស់ណាស់ តែស្វាមីសីហា បែជាមិនទាន់អាចបំពេញបំ ណងប្រពន្ធបានទៅវិញ ។

 អ្នកយកព័តមានយើងបានទូរស័ព្ទផង ឆាតទៅហ្វេសបុកនាងផងដោយដាក់​សំណួរជុំ​វិញ​នាងរៀបការជិត៥ឆ្នាំអត់កូន ប៉ុន្ដែនាងមិនទទួល ឬឆ្លើយឆ្លងអ្វីទាំងអស់។ទោះជាយ៉ាងណា​មិត្តភក្ដិរបស់សីហា ដែលបម្រើការនៅទូរទស្សន៍អាស៊ីអាគ្នេហ៍លើកឡើងថាសីហា ពិតជាមិន សូវរីករាយមែនប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារតែនាងបាត់បង់ការសិល្បៈច្រើនផ្នែក ក្រោយ​ Seatv លែង​តំណើរការConcerts ហើយអ្វីដែលនាងតុក​ស៊ិកខ្លាំងនោះគឺរឿងចង់​បាន​កូន​តែអត់បាននេះតែម្ដង។

 យ៉ាងណាកែវ សីហា មិនទាន់អស់សង្ឃឹមរឿងពពោះនេះទេ ព្រោះតែនាងនៅវ័យក្មេង ហើយប្ដីជាគ្រូពេទ្យបែបនេះ នៅតែមានវិធីក្នុងការយកកូនឲ្យបានសម្រេចនាពេល​បន្ទាប់​ជា​មិនខាន ព្រោះសូម្បីតែមាស សុខសោភា មានប្ដី១៧ឆ្នាំ សុគន្ធ និសា មានប្ដីជិត៧ឆ្នាំ អត់មាន​កូនដូចនាងដែរ ប៉ុន្ដែតារាទាំងពីរខាងលើមានជំនឿរចិត្ដថានឹងយកកូន​ឲ្យបាននា​ពេល​ដ៍ខ្លី​ខាងមុខនេះហើយ បើទោះជាពួកគេមិនមានស្វាមីជាគ្រូពេទ្យដូចសីហា ក្ដី ។

គូរបញ្ជាក់ថាកែវ សីហា ជាអតីតពិធីការិនីលេចធ្លោរបស់ប៉ុស្ដិ៍អាស៊ីអាគ្នេហ៍ដោយចាប់​ដៃ​ជាមួយ​លោកប៉ែន ចំរ៉ុង និងDj ហេរ៉ូ ជាដើម ធ្វើជាMC ជាច្រើនកម្មវិធីពិសេសគឺការប្រគុំ​តន្រ្ដី​​​ផ្សាយផ្ទាល់។ប៉ុន្ដែតាំងពីស្ថានីយ៍នេះលែងតំណើរការConcerts ធ្វើឲ្យសីហា មិនសូវចេញមុខច្រើនដូចមុននោះទេ។ប៉ុន្ដែ​មិនមែន​តែ​សីហា ម្នាក់ទេដែលពិបាករកភាពលេចធ្លោមកវិញនេះ ព្រោះពិធីការិនីផ្សេងៗទៀត​របស់​Seatv ក៍ជួបរឿងដូចនាងដែរ ហើយពេលនេះភាគច្រើនពួកគេទៅជ្រកនៅទ្រនុំថ្មីរៀងៗខ្លួន ។ប្រភពខ្លះថាការដែលសីហា រយាលៗពីការងារចាស់បែបនេះដោយសារតែនាងមាន​មុខរបរ​ផ្សេង​ក្រៅពីសិល្បៈ និងម្យាងទៀតស្វាមីមិនចង់ឲ្យនាងលេងសិល្បៈពេញទំហ៊ឹងនោះទេ ព្រោះ​ចង់​ផ្ដោតលើការធ្វើជំនួញច្រើនជាង។ចំណែកពិធីការិនីលេចធ្លោនៅឆ្នាំ២០២៤ ទាំងនៅស្ថា​នីយ៍​និង​តាមក្រុមហ៊ុនAgency នេះគេសង្កេតឃើញមានដូចជាអ្នកនាងគង់ សុជាតិ ,ចាន់ កែវ​និមល ,ថន លក្ខិណា ,ជីមមី ,ខៀវ សានសាណា ,Dj ណាណា,រស់ សុធាវី,ហ៊ិន ច័ន្ទនីរ័ត្ន និងសុខ សោម៉ា​វត្តី ជាដើម ។

  តារាសម្ដែងភាគច្រើនបានប្រាប់អ្នកយកព័តមានយើងថាពួកគេចង់បន្ថែមអាជីពថ្មីគឺធ្វើជាMC ព្រោះការងារនេះរក្សារបានភាពយូអង្វែងជាងធ្វើជា​អ្នកសម្ដែង។ប្រភពនោះថាតារា​សម្ដែង​បើឈានចូលវ័យជ្រេហើយគឺត្រូវតែរបូតពីតំណែងតួឯកមកជាតួរង និងទៅតួម្ដាយ​តែម្ដង។​ប៉ុន្ដែ​MC បើធ្វើបានល្អ ជាអ្នកខ្លាំង ល្បីឈ្មោះ និងលេចមុខតាមសារព័តមានជាប្រចាំ​នោះគឺ​ជាតួឯក​រហូត​លែងចង់ធ្វើ ។តែMC ក៍មិនខុសពីតារាចម្រៀងដែរ ពោលគឺបើមិនស្ថិត​ក្នុងលំ​ដាប់Grade A  ទេនោះមិនសូវមានអ្នកស្គាល់ឬសារព័តមានមិនចាប់អារម្មណ៍ឡើយ ។

 ចំណែកកែវ សីហា វិញនាងនៅតែរក្សាររូបសម្រស់បានស្រស់ស្អាត​ទោះជាមាន​ស្វាមី​ជិត​៥ឆ្នាំក្ដី គឺមិនសូវឡើង​គីឡូ និងបែកសាច់នោះទេ ហេតុនេះហើយនាងនៅតែមានទីផ្សារសិល្បៈឲ្យតែប្ដីនាងមិនហួងហែងនិងបើកដៃឲ្យនាងបន្ដអាជីពចាស់នេះតទៅទៀត៕

RELATED ARTICLES