Monday, May 13, 2024
Homeសង្គម និងជីវិតទ្រី ដាណា ពាក់គ្រឿងអលង្ការពេជ្រ ១ឈុត តម្លៃជិត៤លានដុល្លារ

ទ្រី ដាណា ពាក់គ្រឿងអលង្ការពេជ្រ ១ឈុត តម្លៃជិត៤លានដុល្លារ

ភ្នំពេញ ៖ លោកស្រីទ្រី ដាណា ម្ចាស់ក្រុមហ៊ុន NNP និងហាងមាសពេជ្រ ជាច្រើនទីតាំង បានបង្ហាញគ្រឿងអលង្ការពេជ្រ ១ឈុត ពាក់លើខ្លួនលោកស្រី ដែលមានតម្លៃខ្ពស់ រហូតដល់ជិត៤លានដុល្លារ ដោយលោកស្រី ប្រកាសរកម្ចាស់គ្រឿងអលង្ការពេជ្រ ១ឈុតនេះ មិនដឹងថា អ្នកណាមានលទ្ធភាពទិញមកពាក់នោះទេ។

លោកស្រី ទ្រី ដាណា បានបង្ហោះរូបភាពលោកស្រីពាក់គ្រឿងអលង្ការពេជ្រ ១ឈុត តម្លៃជិត ៤លានដុល្លារនោះ ក្នុងគណនីនិងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោកស្រី នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ថា «ញាក់ទេ ពេជ្រមួយឈុតនេះណប់ៗ? មួយឈុតដែលនៅលើខ្លួននេះជាងជិត ៤លានដុល្លារ កំពុងរកម្ចាស់។

ពេជ្រនៅហាងចែ លក់វិញ ខាតតែ 5% និងឈ្នួលទេ ប្តូរម៉ូដ ខាតតែ 3% និងឈ្នួលទេ អ្វីដែលសំខាន់ ចូលមកមើលគ្រឿងពេជ្រលេង ដោយមិនគិតថ្លៃ ។

ពេជ្រសុទ្ធធម្មជាតិ ជីករក ទិញក៏ស្រួល លក់វិញក៏ស្រួល មិនមានហានិភ័យ គឺមាននៅដាណាទ្រី ហាងមាសពេជ្រ – DanaTry Jewelry Store ហាងពេជ្រ ដាណា ទ្រី សាខាច្បារអំពៅ»។

តាមប្រភពថា គ្រឿងពេជ្រ មួយឈុត តម្លៃជិត ៤លានដុល្លារ ដែលលោកស្រី ទ្រី ដាណា បង្ហាញខាងលើនេះ រួមមាន ៖ 

១- ខ្សែក តម្លៃ ១ ៥៩៥ ៣២០ដុល្លារអាមេរិក (1,595,320 $)

២- ក្រវិល តម្លៃ ២១៤ ៣១០ដុល្លារអាមេរិក (214,310 $)

៣- ខ្សែដៃ តម្លៃ ១ ៩២៣ ២៧៤ដុល្លារអាមេរិក (1,923,274 $)

៤- ចិញ្ចៀន តម្លៃ ៣៩ ២៤៣ដុល្លារអាមេរិក (39,243 $)

សរុបទំាងអស់ ១ឈុត តម្លៃ ៣ ៧៧២ ១៤៧ដុល្លារអាមេរិក (3,772,147 $)៕

RELATED ARTICLES