Monday, May 13, 2024
Homeសង្គម និងជីវិត ក្មេងក្អួ...ត...ឈា...ម ពេទ្យគន្ធបុប្ជាសង្គ្រោះ

 ក្មេងក្អួ…ត…ឈា…ម ពេទ្យគន្ធបុប្ជាសង្គ្រោះ

ភ្នំពេញ ៖ មន្ទីរពេទ្យគន្ធបុប្ផា បានប្រកាសពីជោគជ័យក្នុងការជួយសង្គ្រោះជីវិតក្មេងប្រុសអាយុ៤ឆ្នាំម្នាក់ មកពីខេត្តកំពង់ឆ្នាំង បន្ទាប់ពីធ្វើការសង្គ្រោះបន្ទាន់ ដោយជំនួយស្នប់ដង្ហើម និងឆ្លុះក្រពះ ឃាត់ឈាមព្រមជាមួយនិងការបញ្ចូលឈាម ១៥ប្លោក និងចម្រោះប្លាកែត អស់ ៤ប្លោក។

យោងតាមប្រភពមន្ទីរពេទ្យគន្ធបុប្ជា បានឱ្យដឹងថា មុនមកដល់មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ កុមារដែលមានជំងឺ រលាកសួត និងដំបៅក្រពះនេះ បានបាត់បង់ឈាមរហូតដល់ ៦០ភាគរយ ទៅហើយ ដោយសារអាការក្អួត និងហូរឈាមតាមទ្វារបាត។

បន្ទាប់ពីថែទាំ និងព្យាបាល រយៈពេល២៣ថ្ងៃ យ៉ាងយកចិត្តទុកដាក់ដោយក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ រួចមក បច្ចុប្បន្នកុមាររូបនេះបានជាសះស្បើយ និងត្រលប់ទៅផ្ទះវិញ ជាមួយស្នាមញញឹមយ៉ាងរីករាយ។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណចំពោះសប្បុរសជនទាំងអស់ដែលតែងតែបរិច្ចាគថវិកា ដើម្បីរួមគ្នាសង្គ្រោះជីវិតទារក កុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា៕

RELATED ARTICLES