Sunday, November 17, 2024
Homeតារាខ្មែរសុគន្ធ និសា ៖កាន់តែពិបាក ការពារតំណែង

សុគន្ធ និសា ៖កាន់តែពិបាក ការពារតំណែង

ភ្នំពេញ៖ក្រៅពីបង្ហាញក្ដីព្រួយបារម្ភរឿងទីផ្សារចម្រៀងធ្លាក់ចុះនោះសុគន្ធ និសា មិនបានរកវិធី​ទប់ទល់តាម​រយៈការ​បង្កើត​ក្រុមផលិតចម្រៀង ឬមានអ្នកនិពន្ធផ្ទាល់ខ្លួនឡើយ ពោលគឺនៅតែ​ច្រៀងបទដែល​ហង្សមាស​ទម្លាក់ឲ្យហើយផលិតកម្មនេះមានតារាច្រើនឡើងគជាន់ជើងគ្នា ហេតុ​នេះវិលជុំទើបដល់បទ​របស់ខ្លួន ដូចច្នេះតើទៅរួចដែរឬទេ ដែលនិសា រំពឹងអាចស្ដារមុខ​មាត់ឡើងវិញបាននោះ ?ប៉ុ​ន្ដែយ៉ាងណាហង្សមាសនៅតែមានច្រកផ្សេងទៀត​ដើម្បីទប់កុំ​ឲ្យ​និសា ធ្លាក់ចុះនោះគឺរុញនាង​ឲ្យទៅធ្វើជាគណៈកម្មាការ Cambodian Idol Junior រដូវកាលទី២ ជំនួសព្រាប សុវត្ថិ និងជា​គ្រូបង្វឹគThe Voice Kids Cambodia  រដូវកាលទី៣ជំនួសសួស វីសា ដើម្បីឲ្យនាង​ចេញមុខ​មាត់​និងសកម្មភាពសិល្បៈឲ្យបានច្រើនជៀសFan ភ្លេចមុខ​។ប៉ុន្ដែនិសា ធ្លាប់ប្រាប់ថា​មិនមែនតែរូបនាងម្នាក់ទេ ដែលជួបបញ្ហាលែងសូវមានបទចម្រៀង​ចេញ​ដិត​ដល់​លើទី​ផ្សារ​ដូច​មុននោះ តែតារាផ្សេងៗទៀតក៍មានវាសនាដូចរូបនាងដែរ។

 អ្នកជំនាញសិល្បៈបានលើកឡើងថា តារាដែលមានប្ដីឬកូនហើយគូរតែរកកន្លែងចត​ឡាន ពោល​គឺមិន​អាចប្រជែង​ទីផ្សារចម្រៀងបានទៀតទេ ហើយត្រូវតែធ្វើអ្វីលើសពីសិល្បៈ ។ប៉ុន្ដែសម្រាប់Fan សុគន្ធ និសា នៅតែចាត់ទុកថាតារាស្រគត់ស្រគុំរូបនេះអាចនឹងទៅរួច ពោល​គឺនៅតែល្បី បើមានបទ​ចេ​ញ​​ដិតដល់លើទីផ្សារ ហើយបទនោះមានគុណ​ភាព។​ការសម្អាងបែបនេះព្រោះតែ​ពួកគេមើល​ឃើញ​ថាសម្ថភាពសម្លេងរបស់និសា មិនទាន់ធ្លាក់ចុះ ហើយពិសេសរូបសម្រស់របស់​នាងនៅ​តែ​ស្រស់ស្អាត មិនឡើងគីឡូ និងអត់សូវបែកសាច់ បើទោះជានាងមានប្ដីជាង៦ឆ្នាំ ទៅហើយ​ក្ដី ។ដោយឡែកលោកនូ ស៊ឹប និងមិញ សុធីវណ្ណ ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាតារាមានប្ដីនិងកូនហើយទស្សនិកជនៅតែគាំទ្រ ព្រោះសំ​ខាន់នៅលើសម្ថភាព ដោយសារមនុស្សយើងកើតមកត្រូវតែមានគូរមិនអាចរស់​នៅម្នាក់ឯង​អស់១ជីវិតបានឡើយ ។

 អ្នកជំនាញសិល្បៈព្រមានសុគន្ធ និសា ថាបើនាងពឹងលើតែបទចម្រៀង​ដែលហង្ស​មាស​ទម្លាក់ឲ្យនោះគឺមិនអាចស្ទុះឡើងវិញរួចឡើយ ពោលគឺមានតែធ្លាក់ចុះថែមទៀត ព្រោះ​តែយូៗទើបចេញបានមួយបទ ហេតុនេះហើយមានតែការបង្ខំចិត្តច្រៀង​បទចាស់ឡើងវិញ​នៅ​ពេលចេញមុខបណ្ដារកម្មវិធីផ្សេងៗ ។បញ្ហានេះហើយធ្វើឲ្យនិសា ប្រឈមពិបាកប្រ​ជែង​ទីផ្សារ​ចម្រៀងជាមួយតារាវ័យក្មេងនាពេលបច្ចុប្បន្ន រហូតឈានទៅមិនអាចរក្សារ​តំណែង​ជាតារាស្រី​លំដាប់ជូរមុខរបស់ហង្សមាសបានតទៅទៀតផង។

គូរបញ្ជាក់ថាសុគន្ធ និសា អាយុ៤១ឆ្នាំបានផ្អាកថតភាពយន្ដប៉ុន្មានឆ្នាំចុងក្រោយនេះ​ដើម្បី​ពង្រឹង​ទី​ផ្សារចម្រៀងឡើងវិញ ក្រោយពីនាងឆក់បានតួឯកដល់ទៅ៤រឿងជាប់គ្នាគឺ​រឿង​”សិសិរដូវក្នុ​ង​បេះដូង “,”រាជនីយ៍ភូមិគ្រឹះ “,”ចំណតថ្មីនៃសុភមង្គល” និងរឿង”ព្រះវេស្សន្ដ​ជាតក​” ។ប្រភព​ខ្លះ​ថានិសា អាចនឹងឡើងខ្លាំងម្ដងទៀតបើសិន ជាអតីតគូស្នេហ៍របស់នាងលោកសុខ ជំនោរ ចេញមុខអន្ដរាគមន៍និពន្ធបទថ្មីៗឲ្យនាងច្រៀងម្ដងទៀត ព្រោះកវីរូបនេះបាន​ដឹងសម្លេ​ង​​និង​ទិក​និកនាងច្រៀងទាំងអស់ ។ប៉ុន្ដែរឿងនេះមិនអាចទៅរួចជាដាច់ខាត ព្រោះបច្ចុប្បន្ន​អ្នក​ទាំង​ពីមានគូស្នេហ៍ថ្មីរៀងៗខ្លួន ហើយសូម្បីតែពេលខ្លះពួកគេជួបគ្នាដោយចៃដន្យក៍មិនដែល​និយា​យរកគ្នាសូម្បីតែ១ម៉ាត់។

  ក្រៅពីសុគន្ធ និសា តារាដែលមានស្វាមីឬកូនហើយពិបាករក្សារទីផ្សារសិល្បៈមាន​ដូច​ជាឱក សុគន្ធកញ្ញា ,មាស សុខសោភា ,ពេជ្រ សូលីកា ,សួស វីសា ,ឌុច លីដា និងសារ៉ាយ សក្ខណា ជាដើម ។តែសម្រាប់និសា វិញមិនពឹងលើអាជីពចម្រៀងទាំងស្រុងដូចមុនទេ ព្រោះ​​មានហាងគ្លីនិក  និងលក់អាហារតាមOnline ជាច្រើនឆ្នាំមកហើយ ហេតុនេះចំណូល​នៅ​តែមាន ទោះជាលែងសូវចេញមុខតាមConcerts ច្រើនដូចមុនក៍ដោយ។ប៉ុន្ដែបើនិសា ហ៊ានចំ​ណាយ​លុយផ្ទាល់ខ្លួនធ្វើបទចម្រៀងបន្ថែមពីលើហង្សមាសទម្លាក់​ឲ្យនោះច្បាស់ជានាង​អាចនឹ​ង លេចធ្លោជាងនេះជាមិនខាន ។

គូររំលឹកថាសុគន្ធ និសា បានរៀបការជាមួយបុរសអាណិកជនខ្មែរមកពីទីក្រុង​Boston សហរដ្ឋអាមេរិកលោកចៅ សម្បត្តិ កាលពីថ្ងៃទី១ខែ១២ ឆ្នាំ២០១៧ ពោលគឺចំណង​ស្នេហា​រក្សារបាន​ជាង៦ឆ្នាំ​មកហើយ តែអត់ទាន់មានកូន១គ្រាប់ បើទោះជានាង​សម្រេចចិត្ត​លែង​ពន្យា​​ពេល​យកកូនតាំងពីឆ្នាំ២០២១ ក្ដី ។បញ្ហានេះធ្វើឲ្យនិសា ប្រ ឈម​បញ្ហាធំ២គឺ​ពិបាកចិត្ត​ព្រោះ​ខ្លាចអត់លទ្ធភាពយកកូនបន្ដពូជ បាននិងភ័យព្រួយរឿងគ្មានបទចេញឲ្យបាន​ដិតដល់​ទីផ្សារ នាំឲ្យនាង​ប្រ​ឈមកាន់តែស្ងប់ស្ងាត់ថែមទៀត ៕

RELATED ARTICLES