Monday, May 13, 2024
Homeសង្គម និងជីវិតប្រពន្ធទម្លាយ ប្តីរត់តាមស្រី...ខា...រ៉ា...អូ...ខេ ប្តីថាអូនមា...ន...ប្រុ...ស ទើបបងរត់ចោល

ប្រពន្ធទម្លាយ ប្តីរត់តាមស្រី…ខា…រ៉ា…អូ…ខេ ប្តីថាអូនមា…ន…ប្រុ…ស ទើបបងរត់ចោល

ខេត្តតាកែវ ៖ នារីរូបស្រស់ម្នាក់ បានទម្លាយរឿងបុរសជាប្តី រត់តាមស្រីខារ៉ាអូខេម្នាក់ ហើយនាងបានទុកពេលឲ្យប្តីកែខ្លួន ផ្តាច់ទំនាក់ទំនងជាមួយនារីនោះ តែប្តីមិនព្រមឈប់ទាក់ទង ថែមទាំងខ្លាំងផ្គើននឹងនាងលើសដើម ទើបនាងលែងទុកមុខឲ្យទាំង២នាក់ ដោយបង្ហោះបង្ហាញមុខមាត់ប្រុសក្បត់ ស្រីដណ្តើមប្តីគេ តាមបណ្តាញសង្គមតែម្តង ។

នារីដែលទម្លាយរឿងប្តីផិតក្បត់ រត់តាមស្រីខារ៉ាអូខេនោះ មានឈ្មោះ យឿន រតនា អាយុជាង២០ឆ្នាំ រស់នៅស្រុកបាទី ខេត្តតាកែវ ។ ចំណែកបុរសជាប្តី ឈ្មោះហេង អាយុស្របាលគ្នា ។ រីឯនារីដែលរងការចោទប្រកាន់ដណ្តើមប្តីគេ ឈ្មោះឈឹម ស្រីកែវ មុខរបរបម្រើការនៅ KTV ស្រុកកំណើតនៅខេត្តបាត់ដំបង។

នារីឈ្មោះយឿន រតនា បានបង្ហោះរូបភាពនាងជាមួយបុរសជាប្តី និងនារីជាស្រីស្នេហ៍ប្តី ក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់នាង នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ថា «ប្រុសៗមួយចំនួន ប្រហែលជាស្គាល់វាច្រើន ព្រោះវាយកប្តីគេច្រើនហើយ ស្រី KTV ស្រុកកំណើតវា (ខេត្តបាត់ដំបង) ឈ្មោះឈឹម ស្រីកែវ ។ អញទ្រាំរាប់ខែ ដោយសារតែមុខមាត់និងកិត្តិយសគ្រួសារ អញទុកពេល ទុកវេលាឲ្យកែខ្លួន ទាំងប្រុស ទាំងស្រី តែវាមិនកែ វាមានតែខ្លាំងលើសដើម។ មីអ្ងែងទូលរែកទំនាយកម្មពៀរអញទៅ ទាំងពីរ! ជួយស៊ែរមួយផងបងៗ ឲ្យអ្នកស្រុកវាបានឃើញ»។

ជុំវិញការទម្លាយរឿងចោទផិតក្បត់រត់តាមស្រី ពីនារីជាប្រពន្ធខាងលើនេះ បុរសជាប្តី បានបញ្ជាក់ថា បើប្រពន្ធល្អ គេមិនរត់ចោលទេ តែមកពីប្រពន្ធមានប្រុសមុន លួចជួបគ្នាស្ងាត់ៗ ទើបគេយកស្រីថ្មីដែរ។

បុរសជាប្តី បានសរសេរឆ្លើយតបទៅស្ត្រីជាប្រពន្ធ នៅថ្ងៃដដែលនោះថា «បើយើងល្អ គេមិនរត់ចោលយើងទេ មកពីយើងមានប្រុសមុន ហើយលួចទៅជួបគ្នារហូត អ្នកដឹងបានដឹង អ្នកមិនដឹង នៅតែមិនដឹង»។

ករណីនេះ បុរសជាប្តីបានបញ្ជាក់ថា គេសុំមិនបកស្រាយវែងឆ្ងាយទេ ទុកឲ្យពេលវេលាជាអ្នកដោះស្រាយចុះ។ទោះបីជាយ៉ាងណា នារីជាប្រពន្ធ បានបដិសេធការចោទប្រកាន់របស់បុរសជាប្តី ថាជាការដែលនាងមិនអាចទទួលយកបានទេ។

ស្ត្រីជាប្រពន្ធ ឈ្មោះ យឿន រតនា បានបញ្ជាក់ថា «សំដីថោកៗអ៊ីចឹង ក៏និយាយចេញបានដែរ  បើអញបានក្បត់ដូចដែលយើងយាយពិតមែន អញទទួល តែនេះអញមិនទទួលទេ ព្រោះអញមិនបានធ្វើដូចដែរយើងចោទប្រកាន់។ ម៉ាស្រុកបាទី អ្នកណាក៏ដឹង កុំខឹងខ្ញុំ ព្រោះយើងបានក្បត់ខ្ញុំពិត តែបើខឹង ក៏ខ្ញុំឈប់ខ្វល់ដែរ»។ស្ត្រីជាប្រពន្ធ ខាងលើ ក៏បានទម្លាយផងដែរថា ម្តាយរបស់ស្រីប្តីនោះ ក៏នៅខាងប្តីនាង ដោយកាន់ជើងកូនស្រីខ្លួនដែលដណ្តើមប្តីគេនោះផងដែរ ដោយនាងបានសរសេរថា «មនុស្សថោកៗ នៅខាងថោកទៅ! ប្តីនៅខាងស្រី ម៉ែខាងស្រី កាន់ជើងកូន គាំទ្រគ្នាណាស់ អ្នកឯងសប្បាយទៅមនុស្សក្បត់ វាមិនដែលចេះឈឺទេ»៕

RELATED ARTICLES