Saturday, January 18, 2025
Homeព័ត៌មានជាតិបើកម៉ូតូបុកបង្គោល​ចំណាំងផ្លាត​ដួល រថយន្តកិន​បែកក្បាល​ស្លាប់

បើកម៉ូតូបុកបង្គោល​ចំណាំងផ្លាត​ដួល រថយន្តកិន​បែកក្បាល​ស្លាប់

ខេត្តកណ្តាល ៖ បុរសជាបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុម្នាក់ ជិះម៉ូតូត្រឡប់មកពីកំដរ មិត្តភក្តិ នៅ​ក្នុងពិធីរៀបការ និងប្រញាប់មកចូល ធ្វើការវិញផង ដល់ពាក់កណ្តាលផ្លូវ ស្រាប់តែ ជ្រុលចង្កូត​ទៅបុកបង្គោលចំណាំងផ្លាតក្បែរ ចិញ្ចើមផ្លូវ បណ្តាលឱ្យដួល ស្របពេលនោះ មានរថយន្ត​បើកមកដល់ជាន់ហ្វ្រាំងមិនជាប់ ក៏កិនពីលើជនរងគ្រោះ បែកក្បាលធ្លាយខួរ ស្លាប់យ៉ាងអា-​ណោចអាធ័មនៅកន្លែងកើតហេតុ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើត ឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវ ជាតិលេខ៦ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ ៣៧-៣៨ ស្ថិតក្នុងភូមិស្ពានថ្មី ឃុំរកាកោង២ ស្រុកមុខកំពូល។

ជនរងគ្រោះស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ ត្រូវឡានកិនបែកក្បាលនោះ ឈ្មោះខៀវ បញ្ញារិទ្ធ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ជាបុគ្គលិក នៃគ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុមួយ មានទីតាំងនៅឃុំ​រកាកោង១ ស្រុកមុខកំពូល និងមានលំនៅភូមិសៀមរាប ឃុំសៀបរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញ ជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ ស្លាកលេខ ភ្នំពេញ 1CZ-3358 តែម្នាក់ឯង តាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើង ទៅត្បូង ដោយមានពាក់មួកការពារសុវត្ថិភាព ត្រឹមត្រូវ ខណៈជិះដល់ចំណុចកើតហេតុខាង លើទំនងជាជនរងគ្រោះងងុយដេក ស្រាប់តែ រេចង្កូតម៉ូតូ ធ្លាក់ទៅចិញ្ចើមផ្លូវជ្រុលទៅបុក បង្គោលចំណាំងផ្លាតដួល​បោកទៅលើចិញ្ចើម ផ្លូវ ស្របពេលនោះក៏មានរថយន្តមិនស្គាល់ ម៉ាកមួយគ្រឿង បើកស្របទិសគ្នា​ពីក្រោយ ជាន់ហ្វ្រាំងមិនទាន់ ក៏កិនពីលើជនរងគ្រោះត្រូវ ចំក្បាល បណ្តាលឱ្យបែកមួកសុវត្ថិ-ភាព និងក្បាល ធ្លាយខួរ ស្លាប់យ៉ាងអាណោចអាធ័ម នៅនឹង កន្លែងកើតហេតុ។

ប្រភពដែលបន្តថា ក្រោយកើតហេតុ រថយន្តបានបន្ថែមល្បឿនបើកគេចបាត់ស្រមោល ដោយបន្សល់ទុកជនរងគ្រោះដេកស្លាប់ នឹងកន្លែងកើតហេតុគួរឱ្យសង្វេគ ទើបត្រូវ សមត្ថកិច្ចចុះធ្វើអន្តរាគមន៍ទាក់ទងផ្តល់ដំណឹងឱ្យគ្រួសារជនរងគ្រោះមកទទួលយកសពយក ទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។

តាមប្រភពពីសាច់ញាតិជនរងគ្រោះឱ្យ ដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ បានទៅចូលរួមកំដរមិត្តភក្តិ ក្នុងពិធីមង្គលការមួយនៅឯខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ​២០១៧។ លុះវេលាម៉ោងប្រមាណ៣ទៀបភ្លឺ ជនរងគ្រោះបានក្រោកជិះម៉ូតូឆ្ពោះ មកស្រុកមុខ-កំពូល ដើម្បីចូលធ្វើការវិញ ខណៈជិះជិតដល់គោលដៅទៅហើយ ក៏ជួបគ្រោះថ្នាក់ ចរាចរណ៍ស្លាប់តែម្តង ធ្វើឱ្យក្រុមគ្រួសាររន្ធត់ ចិត្តស្តាយស្រណោះជីវិតជនរងគ្រោះជាពន់ពេក៕ សិលា

 

RELATED ARTICLES