Sunday, November 17, 2024
Homeតារាខ្មែរលី ម៉ារីណា ៖ទុកកូនប្រពន្ធដើមប្ដីដូចកូនខ្លួន

លី ម៉ារីណា ៖ទុកកូនប្រពន្ធដើមប្ដីដូចកូនខ្លួន

ភ្នំពេញ៖អ្នកនាងលី ម៉ារីណា បានបង្ហាញការស្រលាញ់ចំពោះកូនស្រីស្វាមីនាងលោកទៀង ច័ន្ទ​សារ  គឺកញ្ញាច័ន្ទ សាន់តាណា ដូចជាកូនបង្កើតរបស់នាងដែរ ដោយនាងថាពេលនេះនាង​មាន​​កូនដល់ទៅ​២នាក់ទៅ​ហើ​យបើគិតទាំងកូនប្រុសរបស់នាងម្នាក់ទៀត ដែលសកម្មភាព​របស់នាងពេលនេះធ្វើ​ឲ្យប្ដី​កក់​ក្ដៅ​ខ្លាំងណាស់។ប៉ុន្ដែការមានកូន២នាក់នេះមិនទាន់គ្រប់​គ្រាន់សម្រាប់ម៉ារីណា ឡើយ​ពោល​គឺ​តាម​ប្រភពថានាងនិងស្វាមីចង់បានកូននៅឆ្នាំ២០២៤ ដែលជាឆ្នាំថោះនេះដូចគ្នា ។​យ៉ាង​ណា​ពេលនេះម៉ារីណា  ដែលទើបរៀបការហើយជាង១​ខែនេះ​នាងមិន​ទាន់មានផ្ទៃពោះ​ឡើយ បើ​ទោះជាពេលខ្លះគេឃើញនាងស្លៀកពាក់​រ៉ូបរលុង​ៗដូចស្រ្ដីពោះធំក្ដី ។

 គេកត់សម្គាល់ថាលី ម៉ារីណា ក្រោយក្លាយជាភរិយាលោកអធិការនគរបាល​ខណ្ឌដូន​ពេ​ញ​​​​លោកទៀង ច័ន្ទសារ តាមរយៈការរៀបអាពាហ៍ ពិពាហ៍ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ​២០​២៤ នោះពេលនេះម៉ារីណា ដែលអ្នកសិល្បៈរួមអាជីពខ្លះចាប់ផ្ដើមហៅនាងថា​ជា”ជំទាវៗ”​នោះ​នាងនៅតែបន្ដលក់អ៊ឺវ៉ាន់តាមOnline ដដែល ខណៈ​ដែលអាជីពសិល្បៈវិញនាងថាក្នុង​១ឆ្នាំ​ទទួ​ល​​ថតតែ១រឿងប៉ុណ្ណោះ ដើម្បីយកពេលដែលនៅសល់ទៅរកស៊ី ។ប្រភពបានឲ្យដឹងថា​បន្ទាប់​ពី​ម៉ារីណា ក្លាយទៅជាភរិយាស្របច្បាប់របស់លោកទៀង ច័ន្ទសារ មកស្វាមីនាងតែងតែ​បណ្ដើរ​​​នាងទៅជួបមិត្តភក្ដិ អ្នកជំនួញ ធំៗជាបន្ដបន្ទាប់នៅតាមកម្មវិធីផ្សេងៗដែលពេលនេះ​ជីវិត​នាង​មានការផ្លាស់ប្ដូរខុសស្រឡះពីមុនដែលធ្លាប់នៅតែក្នុងរង្វង់សិល្បៈ ប៉ុន្ដែឥឡូវប្រែទៅ​ជាប្ដី​កំពុ​ង​តែ​ជម្រុញ​នាងឲ្យហក់ចូលទៅក្នុងពិភពជំនួញ ហេតុនេះហើយគេជឿរថាម៉ារីណា នឹងដក​ខ្លួន​ចេញពីពិភពសិល្បៈបន្ដិចម្ដងៗឬឈានទៅបាត់មុខពីអាជីពចាស់​នេះនាពេល​ខាង​មុខជាមិនខាន​ ។

 តាមប្រភថាមិនមែនតែលី ម៉ារីណា នោះទេដែលស្រលាញ់កូនប្រពន្ធដើមប្ដីដូច​កូន​នាង​បង្កើតនោះ តែលោកទៀង ច័ន្ទសារ  ក៍ស្រលាញ់កូនប្រុសនាងសាត ថៃសាន់ ដូចជាកូន​របស់​លោកដែរ  ហេតុនេះ​ហើយគេជឿរថាចំណងស្នេហា”អ្នកមេម៉ាយ ប៉ះពោះម៉ាយ “នេះនឹងរក្សារ​បានភាព​យូអង្វែង​ជា​មិនខាន ព្រោះនៅថ្ងៃជប់លៀងមង្គលការនោះលោកអធិការបានប្រាប់​មិត្តភក្ដិថាលោកតាម​ស្រលាញ់ម៉ារីណា ដល់ទៅ៨ឆ្នាំទើបអាចយកនាងធ្វើជាប្រពន្ធបាន ។

គូរបញ្ជាក់ថាក្រៅពីលី ម៉ារីណា តារាដែលយកប្ដីពោះម៉ាយមានដូចជាកែវ ពេជ្រពិសី ,កែវ ពិសី និងហ៊ិន ច័ន្ទនីរ័ត្ន ជាដើម ។ប៉ុន្ដែមានតែម៉ារីណា ទេដែលធ្លាប់ឆ្លងកាត់ជីវិតអាពាហ៍ ពិពាហ៍ ដល់ទៅ៣ដងមកហើយ ហេតុនេះការស្វែងរកបុរសម្នាក់ដែល​យល់ចិត្តនិង​ដូចអ្វី​ដែល​នាងចង់បាននោះគេជឿរថាលោកច័ន្ទសារ នឹងមានចំណុចទាំងនោះប្រគល់ឲ្យនាងគ្រប់​យ៉ាង​ទាំងអស់ក្រោយលោកបានជូនថ្លៃទឹកដោះដល់នាងដល់ទៅ៩ម៉ឺនដុល្លារនៅថ្ងៃរៀបការនោះ។យ៉ាងណារឿងដែលចាំបាច់ហើយម៉ារីណា ត្រូវតែធ្វើមុនគេក្រោយបានប្ដីជាលោកអធិការ​នគរ​បាល​ខណ្ឌដូនពេញនេះគឺការពពោះកូនដំបូងជាមួយលោកច័ន្ទសារ ដើម្បីរក្សារស្នេហាបាន​យូ​អង្វែង ព្រោះតាមព័តមានថាលោកអធិការពេញចិត្តនាងខ្លាំងណាស់ ទាំងរូបសម្រស់ និងចឬ​ក​លក្ខណៈសម្បត្តិរបស់នាងដែលសាកសមគ្នាជាមួយលោក។ប៉ុន្ដែលោកអធិការមិនដែលបង្ហាញ​​សញ្ញានៃការហួងហែងចង់ឲ្យនាងចាកចេញពីអាជីពសម្ដែង ព្រោះតែខ្លាចនាងត្រូវតារា​សម្ដែ​​​​ង​​ប្រុសរួមអាជីពប៉ះសាច់នាងឡើយ ពោលគឺតាមព័តមានថាការបន្ដអាជីពចាស់ ឬបោះ​បង់លោកអធិការទុកឲ្យភរិយាលោកជាអ្នកសម្រេចចិត្តដោយខ្លួនឯង ។

សូមរំលឹកថាលី ម៉ារីណា បានចែកផ្លូវពីអតីតប្ដី២នាក់គឺលោកទឹត ថាវរិទ្ធ និងលោក​សាត ចាន់ថន ហើយមុនព្រម​បើកបេះដូងទទួលយកលោកទៀង ច័ន្ទសារ ជាស្វាមីថ្មីនេះនាង​មាន​ជម្រើសស្នេហ៍ច្រើនព្រោះក៍មន្រ្ដីធំមួយ​ចំនួនទៀតចង់ស្អំបេះដូងនាងដែរ តែប្រុសៗ​ទាំង​នោះ​មិនអាចប្រជែងជាមួយលោកច័ន្ទសារ បានទេ ទើបធ្វើឲ្យម៉ារីណា ផ្ញើរខ្លួនជាមួយលោក​អធិការហើយទោះជាពេលនេះនាងមិនទាន់មានផ្ទៃពោះជាមួយប្ដីថ្មីក្ដី ប៉ុន្ដែនាងបានប្រកាស​ថា​មានកូន២នាក់ទៅហើយ។

 អ្នកជំនាញសិល្បៈបានលើកឡើងថាតារាស្រីស្អាតៗក្នុងពិភពសិល្បៈទោះជាមានវ័យរាងជ្រេបន្ដិចក៍នៅតែមានជម្រើសស្នេហ៍ច្រើន ហើយពួកគេចូលចិត្តប្រើជីវិតហាយសូ លើសពី​ស្រ្ដី​ធម្មតា ហេតុនេះហើយបានជាភាគ​ច្រើន​បានស្វាមីជាមន្រ្ដីធំ ។ជាក់ស្ដែងដូចជាពេល​នេះ​ម៉ារីណា វ័យ៤៣ឆ្នាំទៅហើយ  តែនៅបានថ្លៃទឹកដោះដល់ទៅ៩ម៉ឺនដុល្លារ​គឺពិតជាមិន​ធម្មតា​ទេ….៕

RELATED ARTICLES