ខេត្តឧត្តរមានជ័យ ៖ បុរសចំនួន៤នាក់ បាននាំគ្នាយកម៉ាស៊ីនត្រង់សឺន័រ ចូលទៅកាប់ គាស់គល់ឈើបេងនៅក្នុងព្រៃ ស្រាប់តែអកុសល ប៉ះចំគ្រាប់មីន បណ្តាលឱ្យផ្ទុះលាន់ឮកក្រើក និងធ្វើឱ្យបុរស២នាក់ស្លាប់នៅនឹងកន្លែងយ៉ាង អាណោចអាធ័ម ចំណែក២នាក់ទៀត ទទួល រងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤និង១៥នាទីរសៀល ថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិសាស្ត្រ ក្បាលអូរខ្សាច់ ត្រង់ចង្កេះភ្នំដងរែក ស្ថិតក្នុង ភូមិចារថ្មី ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ។
ជនរងគ្រោះទាំង២នាក់ ដែលបាត់បង់ ជីវិតក្នុងហេតុការណ៍ផ្ទុះគ្រាប់មីនខាងលើ រួម មាន ទី១–ឈ្មោះឆាយ បឿន អាយុ៦៥ឆ្នាំ និង ទី២–ឈ្មោះប៉េង ស៊ីម អាយុ១៣ឆ្នាំ។ ជនរងគ្រោះទាំង២នាក់ ត្រូវជាឪពុកនិងកូនបង្កើត មានលំនៅក្នុងភូមិត្រពាំងបី ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ។ ចំណែកជនរងគ្រោះ ដែលរងរបួសធ្ងន់២នាក់ទៀត រួមមាន ទី១–ឈ្មោះរស់ ភាន អាយុ៥៥ឆ្នាំ (របួសធ្ងន់ត្រង់ ដៃទាំងសងខាង) និងទី២–ឈ្មោះឈិន ប៊ុនធឿន អាយុ១៥ឆ្នាំ (របួសធ្ងន់ត្រង់ប្រអប់ជើងឆ្វេង)។ ជនរងគ្រោះទាំង២នាក់ ត្រូវជាឪពុកកូនបង្កើត នឹងគ្នា និងមានលំនៅជាមួយជនរងគ្រោះដែល បាត់បង់ជីវិតខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ ទាំង៤នាក់ខាងលើ ប្រដាប់ដោយម៉ាស៊ីនត្រង់– តឺន័រ និងកាំបិតពូថៅ បាននាំគ្នាធ្វើដំណើរចូល ទៅចំណុចភូមិសាស្ត្រកើតហេតុខាងលើ បំណង កាត់ប្ញសគល់ឈើបេងនៅក្នុងដី។ លុះពេលកំពុង គាស់គល់បេងសុខៗ ក៏ស្រាប់តែម៉ាស៊ីនត្រង់– សឺន័របានប៉ះចំគ្រាប់មីនមិនទាន់ផ្ទុះមួយគ្រាប់ បណ្តាលឱ្យផ្ទុះលាន់ឡើងកក្រើក និងបង្កឱ្យមនុស្ស ២នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែងគួរឱ្យរន្ធត់ ចំណែក២នាក់ទៀតទទួលរងរបួសធ្ងន់ស្រាល។
ក្រោយកើតហេតុ ប្រជាពលរដ្ឋ រួមនិង អាជ្ញាធរមូលដ្ឋាន បានកើតមានការភ្ញាក់ផ្អើល និងប្រញាប់ចូលទៅមើលតាមសំឡេងដែលបាន ផ្ទះ លុះទៅដល់ក៏ប្រទះឃើញមនុស្ស២នាក់បាន ស្លាប់ ចំណែក២នាក់ទៀតរងរបួស ហូរឈាម ជោកខ្លួន។ ភ្លាមនោះ អាជ្ញាធរមូលដ្ឋានបាន ប្រញាប់ចាត់បញ្ជូនជនរងគ្រោះទាំង២នាក់ ទៅ កាន់មន្ទីរពេទ្យបង្អែកស្រុកត្រពាំងប្រាសាទ ដើម្បី ព្យាបាល។ ចំណែកសពជនរងគ្រោះ២នាក់ទៀត ត្រូវបានប្រជាពលរដ្ឋជួយសែងចេញពីព្រៃចង្កេះ ភ្នំដងរែក មកប្រគល់ឱ្យសាច់ញាតិ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕ ឡុង