ភ្នំពេញ៖តារាចម្រៀងរូបស្រស់ចាន់ ឡៃវលក្ខណ៍ បានបង្ហាញភាពស្និតស្នេហ៍ជាមួយលោកអ៊ាម វន្នី ដូចគូស្នេហ៍ដែលទំនាក់ទំនងនេះមានរយៈពេលជិត១០ឆ្នាំទៅហើយ ទាំងក្នុងនិងក្រៅឆាក។អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះអ្នកដឹកនាំការប្រគុំតន្រ្ដីច្រើនតែតម្រូវឲ្យកញ្ញាវលក្ខណ៍ និងលោកវន្នី ច្រៀងឆ្លងឆ្លើយគ្នាជាបទស្នេហានៅតាមបណ្ដារកម្មវិធីមួយចំនួនទៀតផង។អ្នកខ្លះសង្ស័យថាស្រីស្អាតវលក្ខណ៍ និងលោកវន្នី ស្និតស្នេហ៍គ្នា គឺជាគូសង្សារ ខណៈដែលតារារួមអាជីពបានជម្រុញឲ្យពួកគេគួរតែក្លាហានហានបញ្ចេញនិងប្រកាសស្នេហាមួយនេះជាសាធារណៈដូចគូស្នេហ៍តារាមួយចំនួនទៀតផង។ការលើកឡើងបែបនេះបន្ទាប់ពីថ្មីៗនេះលោកវន្នី បានបង្ហាញរូបភាពអនុស្សាវវីយ៍ជាមួយវលក្ខណ៍ តាំងពីថ្ងៃជួបគ្នាដំបូងរហូតដល់បច្ចុប្បន្នដែលពួកគេមានការវិវត្តន៍រូបសម្រស់សឹងមិនគួរឲ្យជឿរ។
យ៉ាងណានៅពេលសាកសួរពីរឿងស្នេហាជាមួយលោកអ៊ាម វន្នី នោះស្រីស្អាតចាន់ ឡៃវលក្ខណ៍ បានឲ្យដឹងថានាងនិងតារាចម្រៀងប្រុសម្នាក់នេះពិតជាចាប់ដៃគ្នាអស់រយៈពេលជិត១០ឆ្នាំពិតប្រាកដមែន ។កញ្ញាវលក្ខណ៍ ថានាងក៍ចង់ស្រាយចម្ងល់ចំពោះរឿងរ៉ាវមួយនេះដែរ ដោយសារតែមានគេសង្ស័យច្រើននោះនាងសូមបញ្ជាក់ថាពិតជាជិតស្និតគ្នាមែន តែសួរថាជាគូស្នេហ៍ឬយ៉ាងម៉េច?តាមពិតគ្រាន់តែជាគូស្នេហ៍នៅក្នុងបទច្រៀងដែលយើងបានធ្វើឡើងនិងសម្ដែងរួមគ្នា ប៉ុណ្ណោះ គ្មានអ្វីផ្សេងលើសពីនេះទេ ។ដើម្បីជម្រះមន្ទិលនេះឲ្យជ្រះស្រឡះនោះស្រីស្រស់វលក្ខណ៍ ថែមទាំងបង្ហើបថាលោកវន្នី គាត់មានគ្រួសារហើយ តែលោកនៅតែជាដៃគូចម្រៀងជាមួយនាងធម្មតា ។
តាមរយៈការចេញមុខទម្លាយពីរឿងស្និតស្នេហ៍ជាមួយលោកវន្នី នាពេលនេះគេជឿរថាវលក្ខណ៍ នឹងបានស្រាលខ្លួនបន្ដិចឡើងវិញជាមិនខាន ព្រោះកន្លងមកទាំងក្នុងនិងក្រៅសិល្បៈតែងតែទុកថាពួកគេគឺជាគូសង្សារនិងគ្នា ។ឥឡូវរឿងមួយនេះមិនអាចទៅរួចឡើយ ព្រោះឡៃវលក្ខណ៍ បញ្ជាក់ច្បាស់ៗហើយថាលោកវន្នី មិនមែនជាបុរសនៅទំនេរទេ គឺមានម្ចាស់ចិត្តរួចទៅហើយ ហេតុនេះសូមកុំឲ្យមានការយល់ច្រឡំតទៅទៀតអី ។ការវាចារបស់ស្រីស្រស់វលក្ខណ៍ នាពេលនេះក៍ជាសញ្ញាភ្លើងខៀវមួយប្រាប់ទៅបុរសទាំងឡាយដែលលួចស្នេហានាងតែមិនហ៊ានចូលជិត ព្រោះខ្លាចថាបេះដូងនាងមានម្ចាស់ចិត្តទៅហើយនោះ ថាពេលនេះពួកគេអាចសាកល្បងស្នេហ៍នាងបានហើយ ។
គូរបញ្ជាក់ថាចាន់ ឡៃវលក្ខណ៍ អាយុ២៤ឆ្នាំបានលេចមុខតាមបណ្ដាឆាកតន្រ្ដីទាំងឡាយជាបន្ដបន្ទាប់ ពិសេសគឺនៅកម្មវិធីតាមក្រុមហ៊ុនAgency មួយចំនួនដោយសារតែនាងអាចច្រៀងបទមរតកដើមបានមិនចាញ់តារារៀមច្បងឡើយ ទើបកន្លងមកនាងបង្ហាញខ្លួនតាមក្រុមហ៊ុនកម្សាន្ដលោកអាឡិច ចាន់ត្រា និងយ៉ែម សំអូន ជាញឹកញាប់។ប្រភពបានឲ្យដឹងថាឪពុករបស់លោកចាន់ ឡៃវលក្ខណ៍ គឺជាតន្រ្ដីករម្នាក់ដែលបានបណ្ដុះបណ្ដាលឲ្យនាងចេះច្រៀងតាំងពីតូច ហេតុនេះហើយបានជានាងហាក់ស៊ាំទៅនិងឆាកតន្រ្ដីតាំងពីរូបនាងនៅវ័យជំទង់ម្លេះ ។ដោយឡែកការប្រែប្រួលរូបសម្រស់របស់ឡៃវលក្ខណ៍ នារយៈពេលចុងក្រោយនេះបន្ទាប់ពីមានដំណឹងថានាងបានកែខ្ទង់ច្រមុះឲ្យខ្ពស់ស្រួចជាងមុន ប៉ុន្ដែគ្មានព័តមានថាវលក្ខណ៍ កែកុនផ្នែកណាផ្សេងទៀតឡើយ ។
យ៉ាងណាគេចាំមើលថាក្រោយកញ្ញាចាន់ ឡៃវលក្ខណ៍ ថាអត់បានជំពាក់បេះដូងជាមួយលោកអ៊ាម វន្នី បែបនេះ មនុស្សប្រុសដែលនាងជ្រើសជាគូសង្សារនាពេលខាងមុខនេះជាតារាសិល្បៈដូចគ្នាដែរ ឬមួយក៍នាងចង់”ជួញឆ្ងាយ ប្រសើជាងជួញជិត “ដោយនឹងយកប្ដីជាអ្នកមិនពាក់ព័ន្ធនិងសិល្បៈ?ប្រភពបានឲ្យដឹងថានៅមានតារាប្រុសផ្សេងទៀតក៍ចង់ក្លាយទៅជាដៃគូចម្រៀងនឹងស្នេហារបស់ស្រីស្រអែមស្រស់ចាន់ ឡៃវលក្ខណ៍ ដែរ ហេតុនេះហើយគេចាំមើលថាប្រុសសង្ហាររូបណាអាចជំនួសលោកអ៊ាម វន្នី បាន ?