Saturday, January 18, 2025
Homeព័ត៌មានជាតិស្ត្រីចំណាស់តូចចិត្ត​ ជំងឺមហារីក​ព្យាបាល​មិនជា ​ចងសម្លាប់ខ្លួន

ស្ត្រីចំណាស់តូចចិត្ត​ ជំងឺមហារីក​ព្យាបាល​មិនជា ​ចងសម្លាប់ខ្លួន

ខេត្តកណ្តាល ៖ ស្ត្រីវ័យចំណាស់ម្នាក់ ព្រោះតែតូចចិត្តនឹងជំងឺមហារីកប្រចាំកាយ ព្យាបាល មិនជា ក៏ដាច់ចិត្តចងកសម្លាប់ខ្លួន បង្កឱ្យមាន ការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦និង ១០នាទីព្រឹក ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅ ចំណុចរោងខាងមុខផ្ទះស្ត្រីរងគ្រោះ ស្ថិតក្នុង ភូមិពោធិក្រោម ឃុំត្រើយស្លា ស្រុកស្អាង។

ស្ត្រីរងគ្រោះដែលចងកធ្វើអត្តឃាតនោះ មានឈ្មោះដក់ ស្រីកាន អាយុ៥២ឆ្នាំ មានជំងឺ មហារីកប្រចាំកាយ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីក្រុមគ្រួសារស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា ស្ត្រីរងគ្រោះបានកើត មានជំងឺមហារីអស់រយៈពេល៣ឆ្នាំមកហើយ ហើយក្រុមគ្រួសារធ្លាប់បាននាំទៅរកគ្រូពេទ្យ និង គ្រូខ្មែរបុរាណព្យាបាលដែរ តែមិនមានលទ្ធផល សោះ ចំណែកស្ថានភាពជំងឺចេះតែធ្វើទុក្ខខ្លាំង ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឱ្យស្ត្រីរងគ្រោះ លំបាកទ្រាំយ៉ាងខ្លាំង។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ត្រីរងគ្រោះបាន ដេកនៅក្នុងរោងខាងមុខផ្ទះដូចធម្មតា ចំណែក ក្រុមគ្រួសារបានចូលទៅដេកនៅក្នុងផ្ទះដោយ មិនបានចាប់អារម្មណ៍អ្វីឡើយ។ រហូតមកដល់ វេលាម៉ោង៦និង១០នាទីព្រឹក ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ ខណៈដែលក្រុមគ្រួសារភ្ញាក់ពីដំណេក បើកទ្វារផ្ទះចេញមកក្រៅ ស្រាប់តែប្រទះឃើញ ស្ត្រីរងគ្រោះចងកសម្លាប់ខ្លួន ទើបស្រែកឆោឡោ ហៅអ្នកជិតខាងឱ្យជួយស្រាយចំណងដាក់ចុះ ក្រោម តែយឺតពេលទៅហើយ មិនដឹងថា ស្ត្រី រងគ្រោះចងកស្លាប់តាំងពីថ្មើរណា។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ស្ត្រី រងគ្រោះពិតជាបានចងកធ្វេអ្វីត្តឃាតប្រាកដ មែន ដោយប្រើក្រម៉ាចងកភ្ជាប់នឹងធ្នឹមផ្ទះ។

សពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕ សិលា

RELATED ARTICLES