Wednesday, March 19, 2025
Homeព័ត៌មានជាតិឃាត់ខ្លួនមុខ​សញ្ញាចោរ​ប្លន់ និងកាច់​កម៉ូតូ៥នាក់

ឃាត់ខ្លួនមុខ​សញ្ញាចោរ​ប្លន់ និងកាច់​កម៉ូតូ៥នាក់

ខេត្តឧត្តរមានជ័យ ៖ ជនសង្ស័យជាមុខសញ្ញាចោរប្លន់ និងកាច់កម៉ូតូយ៉ាងសកម្ម នៅ ក្នុងខេត្តភាគខាងលិចប្រទេស និងមានដីកា តុលាការបង្កាប់ឱ្យតាមចាប់ខ្លួនផងនោះ ត្រូវ បានកម្លាំងសមត្ថកិច្ចនគរបាលធ្វើការស្រាវ​ជ្រាវ ឈានទៅចាប់ឃាត់ខ្លួនបានជាបន្ត បន្ទាប់នាំ មកសាកសួរ និងចាត់ការតាមផ្លូវច្បាប់ កាល ពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ នៅក្នុងភូមិ គោកមន ស្រុកបន្ទាយអំពិល។

ជនសង្ស័យជាមុខសញ្ញាចោរប្លន់ និង កាច់សោរម៉ូតូយ៉ាងសកម្ម ហើយត្រូវសមត្ថកិច្ច បង្ក្រាបបាននេះ រួមមាន ទី១-ឈ្មោះឈឹម បូរី ភេទប្រុស អាយុ២៩ឆ្នាំ ទី២-ឈ្មោះពឿ សៀន ភេទប្រុស អាយុ២៨ឆ្នាំ ទី៣-ឈ្មោះម៉ុត វៀច ភេទប្រុស អាយុ២៨ឆ្នាំ ទី៤-ឈ្មោះលួន បឿន ភេទប្រុស អាយុ៦១ឆ្នាំ និងទី៥-ឈ្មោះប៉ក ប៉ៃ ភេទប្រុស អាយុ៣៣ឆ្នាំ។

តាមប្រភពពីសមត្ថកិច្ចនគរបាលខេត្ត ឧត្តរមានជ័យ បានឱ្យដឹងថា ជនសង្ស័យទាំង ៥នាក់ សុទ្ធជាមុខសញ្ញា​ចោរ​ប្លន់ និងកាច់សោ ម៉ូតូយ៉ាងសកម្មនៅក្នុងខេត្តភាគខាងលិចនៃ ប្រទេសចំនួន៣ គឺឧត្តរមានជ័យ បន្ទាយមាន-ជ័យ និងខេត្តសៀមរាប ដែលមានជនសង្ស័យ ឈ្មោះឈឹម បូរី ជាមេខ្លោង និងបានប្រព្រឹត្ត បទល្មើសជាច្រើន​ករណីតែមិនត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួនយកមកចាត់ការតាមផ្លូវច្បាប់ម្តងណាទេ។

ប្រភពដដែលបន្តថា ក្រុមជនសង្ស័យខាង លើនេះ ក៏មានដីកាចាប់ខ្លួនរបស់សាលាដំបូង ខេត្តបន្ទាយមានជ័យផងដែរ ដោយចោទពី បទប្លន់ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០០៨ នៅក្រុងសិរីសោភ័ណ ប៉ុន្តែជនសង្ស័យបានរត់ គេច​ខ្លួនពីការតាមប្រមាញ់របស់មត្ថកិច្ចអស់ ជាច្រើនឆ្នាំ និងបានបន្តធ្វើសកម្មភាពប្លន់លួច កាច់សោម៉ូតូយ៉ាងសកម្មតាមទំនើងចិត្តរបស់ ខ្លួនមិន ក្រែងសមត្ថកិច្ចអ្វីឡើយ ទើបតែនៅ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ដែលក្រុម​ជនសង្ស័យទាំងនេះ អស់លក្ខណ៍ត្រូវសមត្ថកិច្ចចាប់ ឃាត់ខ្លួន ដោយដកហូតបានម៉ូតូចំនួន២គ្រឿង សោខ្សៀអក្សរ T ចំនួន២ដើម សោកាច់ចុង ស្រួចសំប៉ែត ចំនួន៣ដើម លួសឆ្កឹះសោចំនួន២ កាបូបលុយចំនួន២ ទូរស័ព្ទចំនួន​៣គ្រឿង និង វត្ថុតាងពាក់ព័ន្ធបទល្មើសមួយចំនួនទៀត។

ជនសង្ស័យទាំង៥នាក់ ត្រូវបានសមត្ថកិច្ច នាំមកធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាល ខេត្តឧត្តរមានជ័យ ដើម្បីរៀបចំសំណុំរឿងបញ្ជូន ទៅសាលា ដំបូងខេត្តឧត្តរមានជ័យ ចាត់ការ តាមផ្លូវច្បាប់៕

RELATED ARTICLES