ភ្នំពេញ៖តារាកំប្លែងជុំ រស្មី ហៅស្រីទូច និងស្វាមីនាយត្រដក់ រួមទាំងក្មួយស្រីជាតារាចម្រៀងថោនកញ្ញាស៊ូ ស៊ីរីកា បានលេចមុខនៅចំពោះអ្នកកាសែតជាច្រើនស្ថាប័នក្នុងសន្និសីទកាសែតកាលពីព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទល់មុខផ្ទះរបស់លោកស្រីទូច ស្ថិតនៅខណ្ឌដូនពេញ ក្រុងភ្នំពេញ ។នៅចំពោះមុខអ្នកសារព័តមានអ្នកស្រីទូច នៅតែទទូចសុំយុត្តិធ័មពីតុលាការសាលាឧទ្ទរដែលនឹងត្រូវតតាំងលើសំណុំរឿងជាមួយអតីតស្វាមីលោកស្រីកែវ មន្ថា ក្រោយពីតុលាការសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមកាលពីខែមុនតែលោកស្រីនិងក្រុមគ្រួសារមិនអាចទទួលយកបាន។
តារាកំប្លែងស្រីទូច បានថ្លែងថាលោកស្រីបានដាក់ពាក្យបណ្ដឹងទៅតុលាការសាលាឧទ្ទរហើយសូមឲ្យតុលាការឧទ្ទរណ៍ចាត់ការលើរឿងនេះឲ្យបានលឿនផង ព្រោះអីលោកស្រីសុំតែ៥០% នៃចំណែកកេរ្តិ៍ម្ដាយយកមកវិញទេ ព្រោះកូនចៅ កូនក្មួយអត់ផ្ទះនៅទាំងអស់ ដោយសារតែទាំងកូនតូចៗដែលធ្លាប់រស់នៅផ្ទះម្ដាយពីមុនគេដេញចេញអស់ហើយ ។លោកស្រីទូច ថាការដែលម្ដាយប្រកាសទ្រព្យសម្បត្តិនោះម្ដាយសង្កត់ខ្លាំងពីផ្ទះវីឡារនៅខណ្ឌទួលគោក ជាងផ្ទះនៅសង្កាត់វាលវង្ស ខណ្ឌ៧មករា និងផ្ទះនៅខណ្ឌដូនពេញ ។លោកស្រីថាចំណែកផ្ទះនៅខណ្ឌដូនពេញវិញអតីតប្ដីលោកស្រីកែវ មន្ថា ដាក់ជួលនិងបានផលទៅភាគីគាត់ទាំងអស់ ខណៈដែលផ្ទះនេះកំពុងតែមានបញ្ហាវិវាទ ទើបលោកស្រីឲ្យអ្នកជួលតម្រូវឲ្យចេញ រួមទាំងផ្ទះ១ទៀតនៅខណ្ឌ៧មករា ក៍សូមឲ្យអ្នករស់នៅចេញដែរ ដើម្បីឲ្យកូនក្មួយលោកស្រីបាននៅព្រោះគ្នាគ្មានផ្ទះនៅទេ ។ប៉ុន្ដែរឿងផ្ទះវីឡារនៅទួលគោកនោះគាត់នៅក៍នៅចុះ ទម្រាំតុលាការកាត់ក្ដី។
អ្នកស្រីទូច បញ្ជាក់ដែរថាសំណុំរឿងនេះកាលនៅសាលាដំបូងរាជធានីភ្នំពេញតុលាការបានចេញសាលក្រមគឺទី១៖ច្រានចោលមរតកខុសទម្រង់,ទី២ ៖ឲ្យដើមបណ្ដឹងប្ដឹងតាមមរតកតាមច្បាប់គឺ៥០% នៃសពម្ដាយ និង៥០% នៃភាគីចុងចោទ(ប្ដីលោកស្រីកែវ មន្ថា)។អ្នកស្រីទូច ថាតុលាការសម្រេចលំអៀងចំពោះគ្រួសារលោកស្រី និងថាឲ្យផ្ទះដែលទាមទារនោះមិនបានទេ ព្រោះឈ្មោះគេ ដោយតុលារប្រកាសសាលក្រមនៅខែមករា ហើយភាគីប្ដីក្រោយម្ដាយបានទៅធ្វើឯកសារថ្មីនៅខែកុម្ភៈ។លោកស្រីថាកូនប្រុសប្ដីក្រោយលោកស្រីកែវ មន្ថា គឺលោកសុខ សំអាល់ បានធ្វើឯកសារបន្លំមួយចំនួនទៀតដូចជាផ្ដិតមេដៃក្លែងក្លាយ និងថាគាត់នៅលីវ ជាដើម ដោយមានពាក្យខ្លះថាទាយាទយល់ព្រមប្រគល់ឲ្យ តែលោកស្រីសួរវិញថាទាយាទមកពីណា ?លោកស្រីទូច បន្ថែមថាតុលាការសាលាដំបូងរាជធានីភ្នំពេញបានកាត់ឲ្យផ្ទះ១នៅខណ្ឌដូនពេញមកលោកស្រីតែផ្ទះនេះប្លង់ជាប់នៅធនាគារ១០ម៉ឺនដុល្លារទៅហើយដែលភាគីប្ដីក្រោយលោកស្រីកែវ មន្ថា ជាអ្នកដាក់បញ្ចាំ និងដីនៅពោធិសាត់ដោយចែកគ្នាជា៨នាក់ ប៉ុន្ដែផ្ទះធំ២ទៀតគឺអត់ទេ ថាតុលាការថាផ្ទះឈ្មោះគេ តែរឿងដែលលោកស្រីប្ដឹងតវ៉ាសុំចំណែកនោះគឺផ្ទះធំ២នោះតែម្ដង។
តារាចម្រៀងស៊ូ ស៊ីរីកា បានថ្លែងថានាងរស់នៅជាមួយលោកយាយកែវ មន្ថា តាំងពីតូចហើយលោកយាយនាងជាអ្នកទំនុកបម្រុងនាង តែពេលអត់ពីលោកយាយសុខៗគេ(ភាគីលោកប្ដីលោកស្រីកែវ មន្ថា)ឲ្យនាងចេញពីផ្ទះ និងមួលបង្កាច់គ្រប់យ៉ាងលើគ្រួសារនាង។គាត់(ភាគីប្ដីក្រោយលោកស្រីកែវ មន្ថា )បាននិយាយបង្ខូចថាបានចែកឲ្យនាងនិងបងប្អូនម្នាក់ៗ១០ម៉ឺនដុល្លារអស់ហើយ តែភាគីខាងនាងនៅតែចង់បានទៀត តែធាតុពិតបើឲ្យបានតែ១ពាន់ដុល្លារ ក៍អត់ឃើញផង គឺដើរតែភួតកុហក់គេរហូត។
ទាក់ទងរឿងនេះដែរតារាកំប្លែងនាយត្រដក់ ស្វាមីលោកស្រីទូច បានអះអាងថាលោកមិនលូកលាន់រឿងកេរ្ដិ៍មរតករឿងប្រពន្ធទេ ប៉ុន្ដែក្នុងនាមលោកជាប្ដីលោកបានដឹងថារឿងនេះខ្លាំងជាងរឿងកុនថៃ ដណ្ដើមកេរ្តិ៍មរកតទៅទៀត ។នាយថាលោកបានរស់នៅជាមួយម្ដាយក្មេកជាច្រើនឆ្នាំពោលគឺតាំងពីឆ្នាំ១៩៧៩ មក ហេតុនេះលោកថាបើសិនជាគាត់(ភាគីប្ដីក្រោយលោកស្រីកែវ មន្ថា )មិនមានបំណងលោភលន់ទេ លោកជឿរថាគាត់មិនអាចដេញក្មេងៗក្នុងគ្រួសារចេញបានទេ ពោលគឺដូចក្នុងរឿងកុនអីចឹង គាត់ចាត់ទុកលុយសែនមហាធំណាស់។ប៉ុន្ដែគាត់បែជានិយាយថា”អាញ់ចិត្តចាយលុយទៅកន្លែងផ្សេង វិញ អាញ់មិនសុខចិត្តឲ្យគ្រួសារអ្ហែងទេ !”។នាយថាសំដីបែបនេះហួសសម័យហើយ ។នាយថាក្នុងនាមជាសាក្សីមួយរូបដែលបានដឹងរឿងអយុត្តិធ័មចំពោះរឿងកេរ្តិ៍មរតកមួយនេះ នាយសង្ឃឹមថាច្បាប់នឹងរកយុត្តិធ័មឲ្យកូនចៅ និងគ្រួសារនាយ ។
ជាមួយគ្នានេះដែរតារាចម្រៀងស៊ូ ស៊ីរីកា លើកម្រាបដៃដប់សុំឲ្យតុលាការសាលាឧទ្ទរស្វែងរកយុត្តិធ័មដល់ក្រុមគ្រួសារនាង ព្រោះភាគីនាងគ្រាន់តែចង់បានទ្រព្យមរតក៥០% ដែលលោកយាយនាងបានបន្សល់ទុកជាបណ្ដាំ ចង់បានភាពត្រឹមត្រូវ និងច្បាស់លាស់ ព្រោះនាងនិងក្រុមគ្រួសារត្រូវភាគីខាងប្ដីក្រោយលោកយាយបានចេញចេញពីផ្ទះលែងឲ្យរស់នៅទៀតហើយ។ចំណែកលោកស្រីទូច សង្កត់ថាអ្នកស្រីបានបរាជ័យនៅសាលាដំបូងហើយ ហេតុនេះសូមឲ្យតុលាការឧទ្ទរណ៍ស្វែងរកយុត្តិធ័មឲ្យគ្រួសារលោកស្រីផង ព្រោះលោកស្រីមានឯកសារគ្រប់គ្រាន់ពាក់ព័ន្ធរឿងនេះ ហើយនាងហ៊ានប្រឈមមុខច្បាប់ ។
គួររម្លឹកដែរថា កាលពីថ្មីៗកន្លងទៅនេះ ក្រុមគ្រួសាររបស់តារាកំប្លែងអ្នកស្រី ទូច បានចេញមកទម្លាយភាពអយុត្តិធម៌ជាមួយបងប្អូនចំនួន១៤នាក់ ពាក់ព័ន្ធរឿងទំនាស់មរតកដែលលោកស្រី កែវ មន្ថា បានបន្សល់ទុកតាមរយៈមេធាវីផ្ទាល់ដោយបែងចែកទ្រព្យសម្បត្តិមួយចំណែកទៅឱ្យកូនៗ និងចៅដែលរួមរស់ជាមួយបន្ទាប់ពីលោកស្រីទទួលមរណភាពទៅ។ ប៉ុន្តែបើតាមអ្នកស្រី ជុំ រស្មី ហៅស្រីទូច បានបញ្ជាក់ថា ស្វាមីក្រោយរបស់ម្ដាយពុំបានបំពេញតាមលិខិតបណ្ដាំនោះទេ ព្រមទាំងបានផ្ទេរអចលនទ្រព្យមួយចំនួនទៅឱ្យកូនៗរបស់ខ្លួន ហើយពុំបានអើពើដោះស្រាយតាមបណ្ដាំមរតកម្ដាយ ឬរកដំណោះស្រាយណាមួយសមរម្យនោះឡើយ ទើបអ្នកស្រី និងបងប្អូន និងក្មួយស្រី ស៊ូ ស៊ីរីកា សម្រេចគ្នាដាក់ពាក្យបណ្ដឹងទៅតុលាការ ខណៈការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ រូបអ្នកស្រី និងគ្រួសារមិនអាចទទួលយកបាននោះឡើយ ទើបបន្តទៅដល់សាលាឧទ្ធរណ៍បន្តទៀតដោយរំពឹងនឹងទទួលបានយុត្តិធម៌ ។អ្នកស្រី ជុំ រស្មី ហៅស្រីទូច បានអះអាង ថាបានយកផ្ទះរស់នៅរាល់ថ្ងៃទៅបញ្ចាំ ដើម្បីតវ៉ារឿងក្ដីនេះ ២ឆ្នាំហើយ ដែលពេលនេះអស់លទ្ធភាពហើយ មានតែស្នើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សូមជួយរកយុត្តិធម៌ដល់ក្រុមគ្រួសារលោកស្រីផង ៕