Sunday, November 17, 2024
Homeព័ត៌មានសិល្បៈលោកគួច ខេវិន ៖”បើរបស់យើងល្អ កុំថាឡើយសៀម អាមេរិកក៍បុកក្បាលគ្នាទិញដែរ”

លោកគួច ខេវិន ៖”បើរបស់យើងល្អ កុំថាឡើយសៀម អាមេរិកក៍បុកក្បាលគ្នាទិញដែរ”

ភ្នំពេញ៖អតីតអគ្គនាយរងទូរទស្សន៍CTN ,Sea Tv និងE Tv លោកគួច ខេវិន ដែល​អាច​​នឹងឈឈ្មោះជាបេក្ខភាពប្រធានសមាគមសិល្បករខ្មែរ អាណត្តិថ្មីឆ្នាំ២០២៤ នេះបាន​ចេញ​សារបង្កប់ទៅដោយខ្លឹមសារស៊ីជម្រៅ និងដាស់តឿនស្មារតីយុវវ័យ ក្រោយពីមានភាព​ចម្រូងចម្រាសពីអ្នកខ្លះព្រមានឈប់មើលភាពយន្ដថៃ និងប្រើប្រាស់ផលិតផលថៃ តទៅទៀត ក្រោយពីរឿង”ម៉ែក្រឡាភ្លើង” ផលិតដោយSastra Film “របស់អ្នកស្រីប៊ុន ច័ន្ទនិមល ទៅ​ដាក់​បញ្ចាំងនៅថៃកាលពីប៉ុន្មានថ្ងៃដំបូងនេះបានរងបរាជ័យទាំងស្រុងតែម្ដង ព្រោះគ្មានអ្នក​មើល ទើបធ្វើឲ្យអ្នកគាំទ្រផលិតកម្មមួយនេះបានព្រមានធ្វើពហិកា លើរឿងថៃ វិញដែលនាំឲ្យ​កំដៅ​កាន់​តែឡើងក្ដៅដូចភ្នំភ្លើង។

 យ៉ាងណាជុំវិញរឿងរ៉ាវនេះលោកគួច ខេវិន បានមានប្រសាសន៍ថា”បើរបស់យើងល្អ កុំថាកុំថាឡើយសៀម ទោះជាអាមេរិកក៍បុកក្បាលគ្នាទិញដែរ។លោកគួច ខេវិន បាន​ថ្លែងសារថា”លោកឪពុក អ្នកម្តាយខ្ញុំ លោកធ្លាប់ទូន្មានប្រៀនប្រដៅថា”ចូរកូន​រៀនបើក​ចិត្តឲ្យ​ទូលាយ មើលឲ្យបានឆ្ងាយ និយាយឲ្យតិចជាងគិត”ខ្ញុំព្យាយាមចងចាំ!។ ក្នុងប៉ុន្មានថ្ងៃនេះខ្ញុំបានឃើញនៅលើទំព័រfacebookឃើញនូវការបញ្ចេញមតិចំពោះការបាក់ទឹកចិត្តត្បិត តែ ប្រជាជនសៀមមិនចូលទៅមើលកុនខ្មែររឿង(ម៉ែក្រឡាភ្លើង)ដែលជារឿងកុនបែបខ្មោចលង ស្រដៀងគ្នាទៅនឹងរឿងខ្មោចនាងនាថ នាងណាត ឯណាឯណីរបស់​សៀមដែលគេ​មើលឡើងធុញទៅហើយនោះ។បើនិយាយរឿងកុនសៀមកាលពីទសវត្សរ៍ឆ្នាំ៧០ហៅថាមហាអន់តែដើម្បីល្បីគេមកសុំខ្មែរយើងសហការគ្នាថតរឿង”ស្នេ ហាឆ្លងដែន”រឿងឥន្រ្ទីយ៍ក្រហម”ដែលមានតួខ្មែរសៀមរួមគ្នាសម្តែងដូចជាលោកជា យុទ្ធថន អ្នកស្រីឌី សាវ៉េត នឹងសៀម លោក​សម្បត្តិមេធានី នាងអៈរ៉ាន់យ៉ាណាំវង្ស ហើយប្រជាជនសៀម រាប់ទាំងចៃកុនផងចូល​មើល​ស្ទើរ​បាក់រោង?នោះគឺសៀមពីមុន ! តែសៀមឥឡូវខុសពីមុន?

ចាប់ទសវត្សរ៍ណាណីមកសៀមអត់សង្គ្រាមទេ ចុងទសវត្សរ៍៦០មកខ្មែរច្បាំង​គ្នាជិត៤០ឆ្នាំ​ទម្រាំ​មានសន្តិភាព ឥឡូវយើងមានប្រជាជន១៦លានប្រឹងកសាងស្រុក​ទេសដោះមីនសឹង​មិនទាន់អស់ផង ឯសៀមជិ៧០លាននាក់ដើហួចពេញផ្លូវ ដើរអួតពេញពិភពលោកអួត​រាប់​ទាំងstreetfoodកំប៉ិកកំប៉ុក ចុះយើងវិញបានអីហៅម៉ូយ ទំនងមានតែស្លាបមាន់ជើង​មាន់ប្រ​ហិតCPរបស់ក្រុមហ៊ុនសៀមបុកល្ហុងម៉ុកកាថាក់ទឹកកាពិដែលមិនមែនជាចំណីខ្មែរហ្នឹងហ្មែន?

បើរបស់យើងល្អនរណាក៏ចង់មើល បើរបស់យើងឆ្ងាញ់នរណាក៏ចង់ញ៉ាំ មិនខ្វះផ្សារ។ ផ្សារសេរីកុំនិយម”ពហិកា” មិនប្រសើរទេ កុំឲ្យរឿងតូចខូចរឿងធំ ដូចកាលឆ្នាំ២០០៣ រឿង នាងកុបស៊ូវ៉ាណាន់ តោងទាមអង្គរវត្ត កើតរឿងដុតទូតសៀមមួយខ្ទេច? ទំនាក់ទំនងការទូត​កម្ពុជា-សៀម រលាយមួយរយៈ? ។ សុំនិទានតាមសាមកុក(រក្សាព្រៃស្រស់បានមិនខ្វះអុសដុត) សាមកុកសម័យថ្មី(ឈើមួយដើមធ្វើឈើគុសបានរាប់លានដើម តែឈើគុសមួយដើមរលាយ​ព្រៃមួយភ្នំ) ។រៀនមើលគេមើលឯង បើអ្វីមិនល្អបោះវាចោលទៅ តែត្រូវរៀនធ្វើតាមអ្វីដែលល្អ ខំស្លរ ដាំជញ្ជាត់ឲ្យរិតតែល្អធ្វើជារបស់ខ្លួនយើងលក់ឲ្យគេវិញបើរបស់យើងល្អកុំថាសៀម អា​ម៉េរិក​ក៏បុក ក្បាលគ្នាទិញដែរ។ កុំតូចចិត្តនាំឲ្យដេកអត់លក់!។

ខុសទាស់អីកុំប្រកាន់ “បើកចិត្តឲ្យទូលាយ មើលឲ្យឆ្ងាយ និយាយតិចជាងគិត” អរគុណ!”។

 គូរបញ្ជាក់ថាមុនលោកគួច ខេវិន បញ្ចេញយោបល់ និងលើកពីទស្សនៈមួយ​ចំនួន​របស់​លោកពាក់ព័ន្ធគុណ ភាពវិស័យភាពយន្ដខ្មែរនិងបង្ហាញពីតឹកតាងប្រវត្តិសាស្ត្រពីភាពយន្ដប្រទេសទាំងពីរនោះនៅលើបណ្ដាញសង្គមមានការជជែកគ្នាកាន់តែច្រើនពីរឿងនេះពិសេសអ្នកធ្វើការពាក់ព័ន្ធ​សិល្បៈ ឬវិស័យកុន ។ប៉ុន្ដែមហាជនមួយ ចំនួនលើកឡើងថាមតិខ្លះអាចនឹងឈាន​ទៅ​ជាការញុះ​ញង់​កំហឹងប្រជាជាតិ អាចនឹងគ្រោះថ្នាក់ ហេតុនេះទស្សនដ៍ស៊ីជម្រៅ​របស់​លោក​ខេវិន អាចជាការ​ពិចារ​ណាបាន ៕

RELATED ARTICLES