Sunday, November 17, 2024
Homeតារាខ្មែរលី ម៉ារីណា ៖ចង់ឲ្យលោកអធិការ ស្រលាញ់នាងអស់មួយជីវិត  

លី ម៉ារីណា ៖ចង់ឲ្យលោកអធិការ ស្រលាញ់នាងអស់មួយជីវិត  

ភ្នំពេញ៖អ្នកនាងលី ម៉ារីណា បានធ្វើឲ្យស្វាមីនាងលោកវរសេនីយ៍ឯកទៀង ច័ន្ទសារ អធិការ​នគរបាលខណ្ឌដូនពេញ ភ្ញាក់ផ្អើល(Surprise) នៅថ្ងៃខួបកំណើតរបស់លោកកាលពីថ្ងៃទី៥ ខែមីនា ព្រោះតែនាងបានរៀបចំនំ ខេក អមដោយផ្កានិងរូបស្វាមីពាក់ឯកសណ្ឋានសម្ថកិច្ចជា​មួយសំណេរថា”រីករាយថ្ងៃខួបកំណើតប្ដីសម្លាញ់ ទៀង ច័ន្ទសារ ជូនពរបងមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច ស្រលាញ់ប្រពន្ធមួយជីវិត “។

 ស្វាមីលី ម៉ារីណា បានថើបមាត់នាងដៃកាន់ផ្កាដែលមើលទៅពិតជាមានក្ដីសុខ ខណៈ​ដែលកូនស្រីភរិយាមុនលោកច័ន្ទសារ កញ្ញាច័ន្ទ សាន់តាណា ក៍រីករាយថ្ងៃខួបកំណើតឪពុក​របស់​គេជាមួយម្ដាយថ្មីដែរទើបម៉ារីណា ថ្លែងសារអគុណទាំងលោកអធិការ និងកូនស្រី​ដែល​ចូលមកជីវិតឬក្លាយទៅជាគ្រួសារតែមួយជាមួយនាង។

លី ម៉ារីណា ថ្លែងសារទៅប្ដីនិងកូនដើមប្ដីថា”អរគុណប្ដីសម្លាញ់ និងកូនសម្លាញ់ ដែល​ចូលមកក្នុងជីវិតរបស់ខ្ញុំ “។

លី ម៉ារីណា ក៍បានធ្វើពិធីជប់លៀងធំខួបកំណើតប្ដីនាងនៅហាងមួយកាលពីរាត្រីថ្ងៃទី៦ មីនា ដោយមានតារាជាច្រើនបានចូលរួមផងដែរ ។

 តាមរយៈការបង្ហាញក្ដីស្រលាញ់ទាំងប្ដីនិងកូនស្រីរបស់លី ម៉ារីណា នាពេលនេះធ្វើឲ្យ​លោកទៀង ច័ន្ទសារ សប្បាយចិត្តខ្លាំងព្រោះគ្រួសារលោកកំពុងតែរស់នៅយ៉ាងកក់ក្ដៅ បើ​ទោះ​ជាគេមិនសូវឃើញម៉ារីណា នាំកូនប្រុសនាងសាត ថៃសាន់ ដែលជាតំណក់​ឈាមរបស់​អតីតប្ដីលោកសាត ចាន់ថន ដើរកម្សាន្ដឬញាំអាហារជាមួយស្វាមីដូចនាងបង្ហាញ​ភាពស្និត​ស្នាលជាមួយកូនស្រីប្ដីថ្មីក្ដី ។ប្រភពបានឲ្យដឹងថាម៉ារីណា នឹងធ្វើឲ្យស្វាមីនាង សប្បាយចិត្ត លើសពីការSurprise ថ្ងៃខួបកំណើតលោកទៅទៀតនៅឆ្នាំ២០២៤ នេះនោះគឺការពពោះ​យក​កូននៅឆ្នាំនេះដើម្បីរឹតចំណងស្នេហាឲ្យកាន់តែរឹងមាំនិងកក់ក្ដៅក្នុងគ្រួសារថែមទៀត ។ប្រ​សិន​បើផែនការណ៍មួយនេះជោគជ័យមែន នោះម៉ារីណា នឹងត្រូវលោកអធិការកាន់តែ​ស្រ​លា​ញ់នាងខ្លាំងជាងនេះ ថែមទៀតជាមិនខាន បើទោះជាអ្នកទាំងពីរសុទ្ធតែធ្លាប់ឆ្លងកាត់ជីវិតគូរ​ហើយមានកូនម្នាក់១ មុនចាប់ដៃគ្នាជាប្ដីប្រពន្ធស្របច្បាប់ក្ដី ។

គូររំលឹកថាលី ម៉ារីណា បានចែកផ្លូវជាមួយអតីតស្វាមីទី២លោកសាត ចាន់ថន ទើប​តែ​ជាង១ឆ្នាំប៉ុណ្ណោះនាងក៍ដឹកដៃលោកទៀង ច័ន្ទសារ រៀបការផ្អើលអស់ពិភពអ្នកសិល្បៈ​កាលពី​ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ។ក្រោយក្លាយទៅជាភរិយាលោកអធិការនគរបាលខណ្ឌ​ដូន​ពេ​ញ​​​ម៉ារីណា ត្រូវបានកូនចៅលោកច័ន្ទសារ គោរពនាងដោយអ្នកខ្លះហៅម៉ារីណា ថា​ជា”មេស្រី” និងមួយចំនួនទៀតហៅថាជា”ជំទាវ”ជាដើម។ទោះជាយ៉ាងណាម៉ារីណា នៅតែ​បន្ដ​អាជីព​ចាស់​ដោយចេញមុខLive លក់សម្លៀកបំពាក់តាមហ្វេសបុកធម្មតា ប៉ុន្ដែនាងកាត់បន្ថយការ​ថត​​​ភាព​យន្ដដោយក្នុង១ឆ្នាំទទួលសម្ដែងតែ១រឿងប៉ុណ្ណោះ ដើម្បីយកពេលវេលា​រកស៊ី​ផ្ទាល់​ខ្លួនជាង​ផ្ដោត​លើសិល្បៈ។តារាវ័យ៤៣ឆ្នាំ តែសាច់នៅតែសខ្ចីទ្រលុកទ្រលន់រូបនេះ​ធ្លាប់​លែងប្ដី២លើក​មកហើយគឺជាមួយលោកទិត ថាវរិទ្ធ និងសាត ចាន់ថន ហេតុនេះទាំងអ្នករួម​អាជីព​និងFan​ របស់នាងចង់ឃើញម៉ារីណា រក្សារចំណងស្នេហាថ្មីនេះឲ្យបាន​គង់វង្សយូអង្វែង​ជាងលើក​មុន។បំណងនេះហាក់ចំការចង់បានរបស់ម៉ារីណា ព្រោះនៅថ្ងៃខួបកំណើតប្ដី នាងប្រាថ្នា​សូមឲ្យ​លោកច័ន្ទសារ ស្រលាញ់នាងអស់មួយជីវិត ។គេចាំមើលថាតើ​លោក​អធិការនឹង​ឆ្លើយ​តបទៅភរិយាបណ្ដូលចិត្តរបស់លោកយ៉ាងណា​ទៅចំពោះបំណងធំ​របស់​​ភរិយាចង់បាន​នូវ​រឿង​មួយ​នេះ។

 ក្រៅពីអ្នកនាងលី ម៉ារីណា តារាដែលយកស្វាមីជាបុរសពោះម៉ាយមានដូចជាហ៊ិន ច័ន្ទ​នីរ័ត្ន ,កែវ ពិសី និងកែវ ពេជ្រពិសី ជាដើម ។ប្រភពពីតារារួមអាជីពបានបង្ហើបថាក្រោយ​ម៉ារី​ណា ក្លាយទៅជាភរិយាលោកច័ន្ទសារ ជិត២ខែនេះអតីតប្ដីនាងលោកសាត ច័ន្ទថន មាន​ការ​សោកស្ដាយប្រពន្ធខ្លាំង ព្រោះលោកមិនទាន់អស់ចិត្តស្រលា ញ់ ហើយតំណាក់កាលនេះ​លោក​ចង់បានកូនប្រុស​សាត ចាន់ថន ទៅរស់នៅអាមេរិកជាមួយលោក។ប៉ុន្ដែម៉ារីណា ធ្លាប់​ប្រាប់អ្នកយកព័តមាន​យើងថាទោះជានាងត្រូវឡើងតុលាការ​ឬទៅដោះស្រាយដល់ណា​ក៍នាង​មិន​ឲ្យកូន​ទៅលោកចាន់ថន ជា​ដាច់​ខាត ៕

RELATED ARTICLES