ភ្នំពេញ ៖ ក្រោយពេលដែលសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រធានគណបក្សប្រជា- ជនកម្ពុជា បានបង្ហើបនៅក្នុងសម័យប្រជុំវិសា- មញ្ញរដ្ឋសភា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ ២០១៧ ថា លោកកឹម សុខា សន្យា៣ថ្ងៃ ធ្វើ រឿងមួយជូនសម្តេច តែបែរជាធ្វើមិនបានតាម ការសន្យានោះ មានមជ្ឈដ្ឋានជាច្រើន បានសម្តែង ការចាប់អារម្មណ៍និងចង់ដឹងថា តើលោកកឹម សុខា បានសន្យារឿងអ្វីជាមួយសម្តេចហ៊ុន សែន?
ថ្លែងក្នុងសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៥ កាលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រធានគណ- បក្សប្រជាជនកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌល ខេត្តកណ្តាល បានបង្ហើបថា លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងជាតំណាង- រាស្ត្រមណ្ឌលខេត្តកំពង់ចាម បានសន្យាជាមួយ សម្តេច ថា ៣ថ្ងៃ នឹងធ្វើ (តែសម្តេចមិនបាន បញ្ជាក់ថា លោកកឹម សុខា សន្យារឿងអ្វីនោះ ទេ) ប៉ុន្តែលោកកឹម សុខា បែរជាមិនធ្វើតាម ការសន្យានោះឡើយ។
សម្តេចហ៊ុន សែន បានថ្លែងនៅពេលនោះថា “អាមូលហេតុ៥យ៉ាងឱ្យ កឹម សុខា ចេញមក ឆ្លើយមក តើខ្លួននិយាយមែនឬមិនមែន” ប្រាប់ ថា គាត់ខុសដល់ពីរ ១សម រង្ស៊ី ខ្លួនឯង មិនមែនជាតំណាងរាស្ត្រ និងមួយទៀត ទាល់តែ តែងតាំងប្រធានថ្នាក់ដឹកនាំតំណាងរាស្ត្រ ទើប ក្លាយជាប្រធានក្រុមមតិភាគតិចដោយស្វ័យប្រវត្តិ។ តើលោកឯងនិយាយមែនឬមិនមែន? ហើយបើយ៉ាងម៉េចទៅព្រះអង្គដងកើជាមួយគ្នា! ហ៊ានឬមិនហ៊ាន? ទៅស្បថហ្នុង ខ្ញុំអត់ មានថាឱ្យឯកឧត្តមកឹម សុខា ទេ ប៉ុន្តែ ថា អីចឹងហ្មង ព្រោះគាត់អ៊ីចេះ ពូកែណាស់ ខ្ញុំវាយ What up អ៊ីចឹងទៅ អាណាដែលមានប្រយោជន៍ ឱ្យគាត់ គឺគាត់បញ្ចោញទៅឱ្យគ្នាគាត់ អាណា ដែលអត់មានប្រយោជន៍ទេ គឺគាត់លាក់ អ៊ីចឹង គាត់ថា គាត់សាមគ្គីគ្នាណាស់។ ប៉ុន្តែ នៅក្នុង នេះ (ទូរស័ព្ទ) ឯកឧត្តមកុំភ័ន្តច្រឡំឱ្យសោះ! ហើយខ្ញុំមាន Save ទុកមួយកន្លែង សម រង្ស៊ី ខ្ញុំ Save ទុកមួយកន្លែង លោកឯងក៏ Save ទុករបស់ខ្ញុំដែរ អាហ្នឹងនិយាយគ្នាឱ្យច្បាស់ ហើយប្រយ័ត្នប្រយែងមាត់កបន្តិច! ហើយរឿង អ្នកដែលកឹម សុខា សន្យាថា រួចពីគុក ទៅទារ ពីកឹម សុខា ទៅ កុំទារពីហ៊ុន សែន ព្រោះអ្នក ឯងបានសន្យាជាមួយខ្ញុំថា ៣ថ្ងៃក្រោយ អ្នកឯង នឹងធ្វើ អ្នកឯងអត់ធ្វើតាមការសន្យា ខ្ញុំក៏មិន ធ្វើអីទាំងអស់…”។
បន្ទាប់ពីសម្តេចហ៊ុន សែន បានទម្លាយ រឿងសន្យា៣ថ្ងៃនោះ មកទាំងមជ្ឈដ្ឋាននយោបាយ អ្នកវិភាគ និងអ្នកតាមដានព្រឹត្តិការណ៍ សង្គម បានលើកយកមកវិភាគ និងបញ្ចោញ ទស្សនៈនយោបាយ ការយល់ឃើញជុំវិញរឿង លោកកឹម សុខា សន្យាជាមួយសម្តេចនាយក រដ្ឋមន្ត្រីហ៊ុន សែន នោះ។
ប្រធានគណបក្សអំណាចខ្មែរ លោកសួន សេរីរដ្ឋា បានបញ្ជាក់ថា លោកមិនហ៊ានសន្និដ្ឋាន ឱ្យពិតប្រាកដទេ តែលោកយល់ថា ការដែល មេបក្សប្រឆាំង លោកកឹម សុខា និងលោក សម រង្ស៊ី សន្យា ជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីតែប្រយោជន៍នយោបាយផ្ទាល់ ខ្លួនប៉ុណ្ណោះ ហើយមិនមែនមានន័យថា ប្រធាន គណបក្សប្រឆាំង មិនធ្វើតាមគណបក្សកាន់- អំណាចនោះទេ គ្រាន់តែចង់ពន្យារពេលឱ្យយូរ បន្តិច កុំឱ្យប្រជាពលរដ្ឋម្ចាស់ឆ្នោតចាប់ថ្នាក់ បានថា គណបក្សទាំង២ មានគោលការណ៍ គោលនយោបាយតែមួយ។
លោកសួន សេរីរដ្ឋា មានប្រសាសន៍ថា “ខ្ញុំយល់ឃើញថា លោកហ៊ុន សែន ដូចជាមេ ចំណែក គឺមានន័យថា អ្នកបោះចែកឱ្យទៅខាង កឹម សុខា ផង អ្នកបោះចែកឱ្យទៅខាងសម រង្ស៊ី ផង។ ដូច្នេះកឹម សុខា មានរឿងអីដែលអន់ចិត្ត ជាមួយរង្ស៊ី ទៅនិយាយប្រាប់លោកហ៊ុន សែន។ រង្ស៊ី មានរឿងអីដែលអន់ចិត្តជាមួយកឹម សុខា ទៅនិយាយប្រាប់លោកហ៊ុន សែន ហើយព្យាយាម ធ្វើយ៉ាងម៉េចទាំងសងខាងមេដឹកនាំគណបក្ស ទាំង២ហ្នឹង គឺរត់មិនរួចអំពីជើងខោរបស់លោក ហ៊ុន សែន ទេ។ ដូច្នេះហើយ បានជាអ្វីដែលជា ការសន្យាជាការសម្ងាត់របស់ខាងសង្គ្រោះជាតិ ហ្នឹង គឺលាក់មិនជិតជាមួយលោកហ៊ុន សែន។ ហើយមួយវិញទៀត ដែលខ្ញុំចង់ឱ្យពលរដ្ឋខ្មែរ យើងដឹង គឺលោកហ៊ុន សែន មានចរិតមួយ គឺ យើងងាយយល់ណាស់ គឺគាត់និយាយការពិត ពេលដែលគាត់ខឹង។ បើសិនជាគាត់ខឹងច្រឡោត នឹងមេដឹកនាំគណបក្សសង្គ្រោះជាតិ ខឹងច្រឡោត នឹងកឹម សុខា និងសម រង្ស៊ី គឺការពិតទាំងអស់ ដែលសម រង្ស៊ី-កឹម សុខា ព្យាយាមនិយាយ ជាមួយគាត់ ឬក៏យល់ព្រមសន្យាជាមួយគាត់ អ្វីមួយ គឺគាត់បង្ហើបចេញមកទាំងអស់។ នេះ សបញ្ជាក់ឱ្យឃើញថា មេដឹកនាំគណបក្សសង្គ្រោះ- ជាតិ ទាំងសម រង្ស៊ី និងកឹម សុខា គឺស្មោះ ត្រង់ជាមួយនឹងលោកហ៊ុន សែន ច្រើនជាង ស្មោះត្រង់ជាមួយអ្នកគាំទ្រខ្លួនឯង។ ខ្ញុំនៅតែ មិនហ៊ានអាចនិយាយបានថា សន្យាអ្វីមួយពិត ប្រាកដ ប៉ុន្តែខ្ញុំគ្រាន់តែអាចនិយាយបានថា ពួក អ្នកទាំង២ហ្នឹង ទាំងសម រង្ស៊ី ទាំងកឹម សុខា គឺមានកិច្ចសន្យាជាមួយលោកហ៊ុន សែន។ សម រង្ស៊ី មានកិច្ចសន្យាជាមួយលោកហ៊ុន សែន ក្បត់កឹម សុខា ក្បត់អ្នកគាំទ្រខ្លួនឯង កឹម សុខា មានកិច្ចសន្យាជាមួយលោកហ៊ុន សែន ក្បត់ សម រង្ស៊ី ក្បត់អ្នកគាំទ្រខ្លួនឯង។ ដូច្នេះគឺថា មនុស្សដែលជាមេចំណែកពិតប្រាកដ ដែល អាចដឹងការពិត គឺលោកហ៊ុន សែន ដឹងទាំង អស់ គឺសម រង្ស៊ី និយាយអាក្រក់អ្វីពីកឹម សុខា ឬកឹម សុខា និយាយអាក្រក់ពីរង្ស៊ី គឺលោក ហ៊ុន សែន ដឹងទាំងអស់។ ដូច្នេះទាំង២នាក់ ហ្នឹង ទាំងកឹម សុខា និងរង្ស៊ី ហ្នឹង ខ្ញុំនៅតែ ផ្តោតចំណុចពិសេសមួយ ស្មោះត្រង់ជាមួយលោក ហ៊ុន សែន ច្រើនជាងស្មោះត្រង់ជាមួយអ្នកគាំទ្រ ខ្លួនឯង”។
អ្នកវិភាគ និងជាអ្នកតាមដានព្រឹត្តិការណ៍ សង្គម លោកគឹម សុខ បានបញ្ជាក់ថា លោក មិនទាន់ជឿថា លោកកឹម សុខា បានសន្យា អ្វីជាមួយសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ទេ ព្រោះជាការបញ្ជាក់ពីភាគីនយោបាយតែម្ខាង ប៉ុន្តែលោកយល់ថា បើលោកកឹម សុខា មិន គោរពតាមការសន្យានោះ អាចដោយរងសម្ពាធ នយោបាយ ខ្លាចគណបក្សរបស់លោកស្លាប់។
លោកគឹម សុខ មានប្រសាសន៍ថា “ខ្ញុំមើល ឃើញអ៊ីចេះ បញ្ហាផ្ទៃក្នុងបក្ស ខ្ញុំថា គណបក្ស ណាក៏មាន ហើយគណបក្សប្រជាជនក៏ធំ គណ- បក្សសង្គ្រោះជាតិ ក៏មានអារឿងកិច្ចការផ្ទៃក្នុង បក្ស។ ប៉ុន្តែខ្ញុំមើលឃើញអ៊ីចេះ ការដែលលោក កឹម សុខា ដែលគេថា សន្យាហើយមិនគោរព សន្យាហ្នឹង ខ្ញុំមិនទាន់អាចជឿនៅកន្លែងហ្នឹង បានជាខ្ញុំមិនបកស្រាយថាវាមានមូលហេតុអី ផ្សេងទៀត។ ខ្ញុំមិនទាន់អាចនិយាយថា អ្វីដែល សម្តេចហ៊ុន សែន និយាយហ្នឹង គឺជាការពិត ឬអត់? អត់ទាន់ជឿកើត ព្រោះវាជាការលើក ឡើងក្នុងបរិបទមួយដែលមើលទៅនយោបាយ ជ្រុលពេក រហូតដល់យករឿងសម្ងាត់នៃការ ចរចា មកបង្ហាញពលរដ្ឋនៅខាងក្រៅ។ ដូចខ្ញុំ បញ្ជាក់អ៊ីចឹង បើយើងក្លាហាន យើងប្រាប់ ពលរដ្ឋទៅ មិនចាំបាច់ចរចាសម្ងាត់ ឱ្យគេដាក់ របៀបវារៈហើយ ស្រាប់តែយកយករឿងសម្ងាត់ មកក្រៅ អាហ្នឹងចំណុចទី១។ ប៉ុន្តែចំណុចទី២ រឿងផ្ទៃក្នុងហ្នឹង ខ្ញុំមើលឃើញថា វាមិនអត់ ទេ រឿងផ្ទៃក្នុងនៃការជជែកគ្នា ត្រូវធ្វើអ៊ីចេះ ត្រូវធ្វើអ៊ីចុះ ប៉ុន្តែពាក្យថា រឿងផ្ទៃក្នុងហ្នឹង បើ យើងមើលឱ្យមែនទែនទៅ វាមិនមែនជារឿង ផ្ទៃក្នុងនៃការបែកបាក់ទេ ប៉ុន្តែវាជារឿងផ្ទៃក្នុង នៃការខ្វែងគំនិត។ ប៉ុន្តែខ្ញុំមើលឃើញថា លោក កឹម សុខា ខ្លួនឯងទេ ឧទាហរណ៍ទេ បើសិន ពិតជាបានសន្យាហើយ មិនគោរពសន្យាវិញ គឺ គាត់ខ្លួនឯងដឹងច្បាស់ថា ដោយសារតែអាសំណើ ហ្នឹងវាមានខ្លឺមសារធ្វើឱ្យគណបក្សគាត់ស្លាប់ ខ្ញុំជឿជាក់ថាអ៊ីចឹង”។
លោកគឹម សុខ មានប្រសាសន៍បន្តថា “ខ្ញុំ យល់ថា មិនមែនរឿងលោកកឹម សុខា ត្រូវ បញ្ជាក់ទេ បើយើងនិយាយពីសីលធម៌នៅក្នុង ការចរចាក្តី បើយើងនិយាយអំពីសីលធម៌ក្នុង ការដឹកនាំក្តី យើងត្រូវបែងចែកឱ្យច្បាស់ថា ស្អី ទៅជារឿងជជែកគ្នាសម្ងាត់? បើយើងនាំគ្នា សន្យាគ្នាថាទៅជជែកគ្នាជាសម្ងាត់ បើជាសម្ងាត់ វាអត់ទាន់ដល់ពេលដែលត្រូវលើកយកមក លាតត្រដាងទេ ពីព្រោះគ្មានភាគីណាមួយទៅ ប្តឹងភាគីណាមួយថាមិនបានគោរពកិច្ចសន្យា ហើយរឿងអស់ហ្នឹងវាមិនមែនជារឿងដែល ពាក់ព័ន្ធទៅនឹងច្បាប់ទម្លាប់ស្អីផង។ ដូច្នេះអា នេះវាជាសីលធម៌នៃអ្នកដឹកនាំ បើជារឿងសម្ងាត់ គឺត្រូវតែជជែកចរចាក្នុងបរិបទសម្ងាត់ ប៉ុន្តែ បើសិនជារឿងអស់ហ្នឹងត្រូវបង្ហាញប្រជារាស្ត្រ អ៊ីចឹងយើងនាំគ្នាមកបង្ហាញប្រជារាស្ត្រទៅ។ ដូច្នេះរឿងសំខាន់មិនមែនលោកកឹម សុខា ត្រូវ យករឿងទាំងអស់នោះមកបង្ហាញទេ បើលោក កឹម សុខា យករឿងទាំងអស់នោះមកបង្ហាញ វាទៅជាលោកកឹម សុខា ហ្នឹង គ្មានសីលធម៌ ក្នុងការចរចាបាត់ហើយ។ តាមពិត អ្នកដែល បង្ហាញអំពីរឿងសម្ងាត់នៃការចរចានោះវិញ ទេ ដែលគ្មានជំហរសីលធម៌ច្បាស់លាស់នៅក្នុង ការចរចា។ ដូច្នេះអ្នកនោះត្រូវទទួលខុសត្រូវ ហើយត្រូវតែពន្យល់ពលរដ្ឋ។ អាហ្នឹងវាជារបៀប នៃសីលធម៌នៅក្នុងការជជែកចរចាគ្នា។ យើង គោរពគ្នាថា ជជែកគ្នាក្នុងបន្ទប់ ក្នុងបញ្ហាប្រទេស ជាតិក្តី ក្នុងបញ្ហាបក្សនយោបាយក្តី ប៉ុន្តែជជែក គ្នាក្នុងបន្ទប់ មានន័យថា ក្រៅពីការជជែកគ្នា ច្បាស់ជាមានការសន្យាគ្នាហើយថា រឿងណា ដែលអាចធ្វើសន្និសីទកាសែតបាន រឿងណាដែល មិនអាចធ្វើសន្និសីទកាសែតបាន បើរឿងណា ដែលអាចធ្វើសន្និសីទកាសែតបាន ជារឿងដែល យកមកបង្ហាញជាសាធារណៈ”។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ និងលោកយ៉ែម បុញ្ញឫទ្ធិ មិន អាចទាក់ទងសុំមតិយោបល់បញ្ជាក់ឆ្លើយតប ពីបញ្ហានេះបានទេ។ ប៉ុន្តែសមាជិកគណៈកម្មា- ធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិ និងជា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ លោកជាម ច័ន្ទនី បានបញ្ជាក់ថា គណបក្សទទួលស្គាល់ថា លោកកឹម សុខា ពិតជាបានសន្យាជាមួយសម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា។ គ្រាន់តែមិនដឹងសន្យាពីអ្វីឱ្យ ច្បាស់ តែលោកយល់ថា អាចពាក់ព័ន្ធនឹងបញ្ហា ផ្ទៃក្នុងរបស់គណបក្សសង្គ្រោះជាតិ ជាពិសេស សម្ព័ន្ធភាពរវាងលោកកឹម សុខា និងលោកសម រង្ស៊ី។
លោកជាម ច័ន្ទនី មានប្រសាសន៍ថា “ក្នុង នាមខ្ញុំផ្ទាល់ ខ្ញុំគិតថា អ្វីដែលសម្តេចហ៊ុន សែន លោកមានប្រសាសន៍កាលពីកិច្ចប្រជុំរដ្ឋសភា ថ្ងៃ៣១ហ្នឹង គឺជាការមានប្រសាសន៍ដោយឡែក បញ្ហារបស់គាត់ជាមួយនឹងឯកឧត្តមកឹម សុខា។ យើងអត់បានដឹងថា ចំណុចអ្វីទេ ដែលគាត់ ពិភាក្សា២នាក់ហ្នឹង ប៉ុន្តែតាមការយល់របស់ខ្ញុំ គឺគ្មានអ្វីក្រៅពីសម្តេចហ៊ុន សែន ឱ្យឯកឧត្តម កឹម សុខា ធ្វើអ្វីមួយ ដែលនាំដល់ការបែកបាក់នៅ ក្នុងជួរគណបក្សសង្គ្រោះជាតិ ហើយ បានជា ឯកឧត្តមកឹម សុខា មិនអាចធ្វើបាននោះ។ នេះ តាមការយល់របស់ខ្ញុំ។ ការកត់សម្គាល់របស់យើង មិនមែនជារឿងដំបូងទេ នៅក្នុងយុទ្ធសាស្ត្រ នយោបាយរបស់សម្តេច លោកតែងតែធ្វើអ៊ីចឹង ច្រើនដងហើយ តាំងពីដើមឆ្នាំ២០១៥, ២០១៦ ហ្នឹងកន្លងមករហូត។ អានេះសំខាន់ នៅក្នុងជួរ បក្សរបស់យើងៗរឹងមាំដោយខ្លួនយើងទេ។ បើ- សិនជាយើងមិនរឹងមាំ ហើយបើយើងយល់អត់ ច្បាស់ អាហ្នឹងគឺថា អាចជាបង្កជាបញ្ហាដល់គណ- បក្សសង្គ្រោះជាតិ ហើយ។ ប៉ុន្តែយើងសង្ឃឹម ថា ឯកឧត្តមកឹម សុខា ក្តី ឯកឧត្តមសម រង្ស៊ី ក្តី ថ្នាក់ដឹកនាំដទៃទៀតក្តី គឺថា យើងរឹងមាំ យើង យល់ ពីព្រោះមិនមែនទើបថ្ងៃហ្នឹងទេ វាច្រើន ហើយ តាំងពីជំនាន់ហ៊្វុនស៊ិនប៉ិច”។
លោកជាម ច័ន្ទនី មានប្រសាសន៍បន្តថា “ជាច្រើនជាលើកច្រើនសា សម្រាប់ពិភាក្សា គ្រាន់តែមិនដឹងខ្លឹមសារនៃការពិភាក្សានោះមិន ដឹងរឿងអីទេ បែរជាសម្តេចមានប្រសាសន៍ អ៊ីចីងមក។ ដូច្នេះការពិភាក្សា យើងមិនអាច បដិសេធបានទេ ពីព្រោះម្តងត្រូវ ម្តងខុស។ អា ត្រង់ត្រូវហ្នឹង ក៏ហៅគ្នាចូលបន្ទប់អ៊ីចឹងទៅ ហើយបើថាអត់ត្រូវទេ គឺសោះអង្គើយ មិនចង់ មើលមុខអីទៅ អាហ្នឹងរឿងធម្មតាទេ។ គណ- បក្សមានជំហរ ជាពិសសេសថ្នាក់ដឹកនាំទាំង អស់នៅជុំវិញឯកឧត្តមប្រធាន ឯកឧត្តមប្រធាន ស្តីទីហ្នឹង គឺថា យើងមានជំហររឹងមាំ ជឿថា ឯកឧត្តមសម រង្សី ក្តី ឯកឧត្តមកឹម សុខា ក្តី គឺយើងមានជំហររឹងមាំ លោកស្គាល់ខាត ស្គាល់ ចំណេញ ពីព្រោះការបែកបាក់រវាងលោកទាំង ២ មិនមែនត្រឹមបែកបាក់គណបក្សសង្គ្រោះជាតិ ទេ ប្រទេសជាតិទាំងមូលនឹងធ្លាក់ទៅក្នុងការ វិនាសហិនហោចហើយ។ ធម្មតាទេ តែកាលណា យើងបែកបាក់គ្នា អាចអ្នកជិតខាងគេមើលងាយ យើងហើយ ជាពិសេសបរទេសជិតខាងហ្នឹង”។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន បញ្ជាក់ថា កិច្ចសន្ទនារវាង ថ្នាក់ដឹកនាំកំពូលគណបក្សទាំង២ ជាកិច្ចការ សម្ងាត់ ដូច្នេះមិនអាចដឹងបាន ហើយមិនអាច សន្និដ្ឋានដោយគ្មានការពិតបានទេ។
លោកសុខ ឥសាន មានប្រសាសន៍ថា “ចាំ បាច់ឆ្ងល់អី សម្តេចតេជោ លោកបានចូលប៊ុយរ៉ូ គាត់ស្ងាត់តែ២នាក់ ដូច្នេះគ្មានអ្នកណាដឹងក្រៅ ពី២នាក់ទេ។ អាហ្នឹងការជាក់ស្តែងមិនដឹងយ៉ាង ណា ព្រោះយើងអត់ដឹងខ្លឹមសារដែលគាត់ជួប គ្នា២នាក់ហ្នឹងផង យើងទៅសន្និដ្ឋានស្រួលម៉េច នឹងកើត បើមិនដឹងថា សម្តេច និងកឹម សុខា ជួបគ្នានិយាយរឿងអី វាអត់ដឹង។ ដល់មកអត់ ដឹងរឿង យើងទៅសន្និដ្ឋានស្មានម៉េចកើត! រឿងនេះ យើងចាត់ទុកជានយោបាយជាន់ខ្ពស់ ដែលមានការពិភាក្សារវាងថ្នាក់ដឹកនាំកំពូល របស់គណបក្ស និងគណបក្ស។ អ៊ីចឹងអ្នកនាំ- ពាក្យអត់បានដឹងរឿងហ្នឹងជ្រៅជ្រះទេ”។
ដោយឡែក លោកផៃ ស៊ីផាន អ្នកនាំពាក្យ រាជរដ្ឋាភិបាល បានលើកឡើងថា ថ្វីត្បិតតែមិន ដឹងថា ការសន្យារវាងប្រមុខបក្សទាំង២នោះ ជារឿងអ្វីមួយ តែមិនមែនជាការខុសឆ្គងទេ សម្រាប់បរិបទនយោបាយនៅក្នុងសង្គមប្រជា- ធិបតេយ្យ សេរី ពហុបក្ស ហើយលោកយល់ ថា ការសន្យានោះ ដើម្បីប្រយោជន៍ជាតិ មិន មែន ដើម្បីបញ្ហាផ្ទាល់ខ្លួន បញ្ហាបក្ស ឬបញ្ហា តថ្លៃពាណិជ្ជកម្មឡើយ។
លោកផៃ ស៊ីផាន មានប្រសាសន៍ថា “រឿង នេះតែ២នាក់ រវាងឯកឧត្តមកឹម សុខា ជាមួយ សម្តេចតេជោ អត់មានអ្នកណាដឹងថា មានការ សន្យាអ្វីខ្លះ? ប៉ុន្តែជាទិដ្ឋភាពនយោបាយ យើង ឃើញចំពោះថ្នាក់ដឹកនាំរវាងគណបក្សសង្គ្រោះ- ជាតិ និងគណបក្សប្រជាជន យើងឃើញថា អាហ្នឹង នៅក្នុងវប្បធម៌សន្ទនាហ្នឹងឯង ហើយការសន្យា ក្នុងន័យអ្វីមួយ គឺរវាងបុគ្គល២នាក់ តំណាង ផលប្រយោជន៍ប្រជាពលរដ្ឋទាំងអស់គ្នា។ ខ្ញុំ អត់ដឹងថា សន្យារឿងអី ប៉ុន្តែអ្នកទាំង២នាក់ ហ្នឹង សម្តេចតេជោ លោកតំណាងប្រជាពលរដ្ឋ ភាគច្រើន ហើយឯកឧត្តមកឹម សុខា តំណាង ប្រជាពលរដ្ឋភាគតិច។ ដូច្នេះការជជែកគ្នា ការ សន្យាគ្នា អាហ្នឹងជាការធ្វើដើម្បីជាតិ ទាំងអស់ គ្នា មិនមែនសន្យារឿងលក់ដូរ រឿងពាណិជ្ជកម្ម ទេ គឺសន្យាក្នុងន័យប្រទេសជាតិទាំងអស់គ្នា តាមខ្ញុំយល់”៕ កុលបុត្រ