Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដុតភ្លើងយកឃ្មុំ រាលឆេះចម្ការអំពៅ ១៥ហិកតារ

ដុតភ្លើងយកឃ្មុំ រាលឆេះចម្ការអំពៅ ១៥ហិកតារ

ខេត្តសៀមរាប ៖ ចម្ការអំពៅ ប្រមាណ១៥ហិកតារ ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញអស់គ្មានសល់ ត្រឹមតែ រយៈពេលជិត២ម៉ោងប៉ុណ្ណោះ ដោយមូលហេតុក្មេងៗដុតភ្លើង យកឃ្មុំ បង្កជាអគ្គិភ័យឆេះព្រៃ រាលដាលដល់ចម្ការ៥ ហិកតារ និងធ្វើឱ្យខូចខាតគិតជាទឹកប្រាក់ ប្រមាណជាង២ម៉ឺនដុល្លារ។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង ១និង៤០នាទីរសៀល ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។

លោកឧត្តមសេនីយ៍ត្រី ឌុត ខុន ស្នងការរងទទួលការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាក់ប្រាបថា់ ករណីអគ្គិភ័យ ឆេះចម្ការអំពៅនេះ បានបង្កឱ្យមានការខូចខាតអស់អំពៅ ចំនួន១៥ហិកតារ ហើយភ្លើងបានរលត់ទៅ វិញ នៅវេលាម៉ោង ៣និង២១នាទីរសៀល ថ្ងៃដដែល ដោយមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ។

ជុំវិញប្រតិបត្តិការអន្តរាគមន៍ពន្លត់អគ្គិភ័យខាងលើ មានការចូលរួមអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យ សរុបចំនួន ១០គ្រឿង ក្នុងនោះមានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត ចំនួន៦គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់អាជ្ញាធរអប្សរា ចំនួន២គ្រឿង និងរថយន្តពន្លត់ អគ្គិភ័យរបស់កងរាជអាវុធហត្ថ ចំនួន២គ្រឿង។

តាមការបញ្ជាក់ពីសមត្ថកិច្ច មូលហេតុដែលនាំឱ្យកើតមានអគ្គិភ័យខាងលើ គឺបណ្តាលមកពីក្មេងដុតភ្លើងយកឃ្មុំ ទើបបណ្តាលឱ្យរាលដាលឆេះព្រៃ រាលដាលដល់ចម្ការអំពៅ ហើយនេះគឺជាជាលើកទីពីរហើយ។ ដោយឡែក ទំហំនៃការខូចខាត សរុបជាទឹកប្រាក់អស់ ប្រមាណជាង២ម៉ឺនដុល្លារ៕

RELATED ARTICLES