Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ចាត់វិធានការលើការផ្សាយល្បែងនិងកន្ទុយលេខតាមបណ្តាញសង្គម

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ចាត់វិធានការលើការផ្សាយល្បែងនិងកន្ទុយលេខតាមបណ្តាញសង្គម

ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) បានពិនិត្យឃើញមានការផ្សព្វផ្សាយពាណិជ្ជកម្ម អំពីល្បែងកាស៊ីណូអនឡាញ ល្បែងភ្នាល់អនឡាញ និងឆ្នោតកន្ទុយលេខ ដែលជាល្បែងស៊ីសងខុសច្បាប់តាម Facebook ប្រព័ន្ធតេលេក្រាម និងបណ្តាញសង្គម យូធូប (Youtube) ចំនួន២១ទំព័រ ដែលជាសកម្មភាពល្មើសនឹងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង។

Facebook ប្រព័ន្ធតេលេក្រាម និង Youtube ទាំង២១ រួមមាន ៖ ១-Flyzz News។ ២-Aa2888 Official។ ៣-Vivendo a vida។ ៤-Xylophone Marketing។ ៥-ពិភពបាល់ទាត់ និងហ្គេមកាស៊ីណូ។ ៦-VVIP CAM។ ៧-Fa Fa Galaxy7 ជាហ្គេមអនឡាញល្បីនៅអាស៊ី។ ៨-FAFA365-khcs។ ៩-FAFAJOKER_Official។ ១០-SBC369-Agency1។ ១១-FAFA666។ ១២-បាល់ SBC 369។ ១៣-ទទួលយកបទពិសោធ៌កំសាន្តដោយទំនុកចិត្ត។ ១៤-Admin 500។ ១៥-Les chevreuils។ ១៦-99comboo។ ១៧-Afb883 Asia។ ១៨-Wattana Nin។ ១៩-K88។ ២០-HB88kh – Cambodia Most Trusted និង២១-ផ្ទះឆ្នោត។

អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានចាត់ទុកថា ការផ្សព្វផ្សាយនេះ បានបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខ សណ្តាប់ធ្នាប់ សីលធម៌សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ករណីនេះ អាជ្ញាធរមានសមត្ថកិច្ចបាន និងកំពុងតាមដាន ស្រាវជ្រាវ និងចាត់វិធានការបង្ក្រាបលើបុគ្គលផ្សព្វផ្សាយល្បែង អ្នកដំណើរការ អ្នកលេង និងអ្នកពាក់ព័ន្ធទៅនឹងល្បែងស៊ីសងខុសច្បាប់។

អគ្គលេខាធិការដ្ឋាន គ.ល.ក សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ប្រុងប្រយ័ត្ន ចៀសវាងការចូលរួមលេង ឬចូលរួមសកម្មភាពក្នុងដំណើរការល្បែងស៊ីសងខុសច្បាប់ខាងលើនេះ និងសូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ពង្រឹងការតាមដាន និងចាត់វិធានការបង្ក្រាបលើបុគ្គលផ្សព្វផ្សាយល្បែង អ្នកដំណើរការ អ្នកលេង និងអ្នកពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ តាមនីតិវិធីច្បាប់ ជាធរមាន៕

RELATED ARTICLES