Monday, April 29, 2024
Homeសង្គម និងជីវិតម៉ូតូកង់បីរបូតកង់បុកម៉ូតូ របួស២នាក់ប្តីប្រពន្ធ

ម៉ូតូកង់បីរបូតកង់បុកម៉ូតូ របួស២នាក់ប្តីប្រពន្ធ

ខេត្តស្វាយរៀង ៖ ម៉ូតូកង់បីសណ្តោងរ៉ឺម៉ក ១គ្រឿង កំពុងបើកបរនៅលើដងផ្លូវសុខៗ ស្រាប់តែរបូតកង់ខាងឆ្វេង ទៅបុកម៉ូតូដែលបើកទិសដៅបញ្ច្រាសគ្នា បណ្តាលឱ្យអ្នកជិះម៉ូតូ ២នាក់ប្តីប្រពន្ធ រងរបួសធ្ងន់-ស្រាល និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង៥៥នាទីព្រឹក ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ១៣ ចន្លោះគីឡូម៉ែត្រលេខ៤៣-៤៤ ត្រង់ចំណុចភូមិអម្ពិល ឃុំអម្ពិល ស្រុករមាសហែក។ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ បុរសជាប្តី និងជាអ្នកបើកម៉ូតូ មានឈ្មោះអន អ៊ុន អាយុ៦០ឆ្នាំ មុខរបរកសិករ និងស្ត្រីជាប្រពន្ធដែលរួមដំណើរជាមួយ មានឈ្មោះភោគ ឌឿករី អាយុ៦២ឆ្នាំ មុខរបរកសិករ។ ប្តីប្រពន្ធទាំង២ មានលំនៅក្នុងភូមិថ្មី ឃុំអណ្តូងពោធិ៍  ស្រុករមាសហែក។

ចំណែកភាគីម៉ូតូកង់បី មានអ្នករួមដំណើរសរុប ៤នាក់ ទី១-អ្នកបើករ ឈ្មោះចំរើន ស៊ីនេត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិគោរកា ឃុំព្រាល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ ទី២-ឈ្មោះប៊ូ ម៉ៅ  ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិទួល ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ ទី៣-ឈ្មោះបូរ៉ា ភារម្យ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ មានលំនៅ ឃុំពន្លៃ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងទី៤-ឈ្មោះផេង វណ្ណា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិទួល ឃុំអណ្តូងត្របែក ស្រុករមាសហែក។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូកង់បីសណ្តោងរ៉ឺម៉ក ១គ្រឿង ជិះគ្នា៤នាក់ ធ្វើដំណើរ ក្នុងទិសដៅពីទិសខាងជើង មកត្បូង ខណៈមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរបូតកង់ក្រោយខាងឆ្វេង ទៅបុកម៉ូតូ ១គ្រឿង ម៉ាកហុងដា គុបមូលសេ៥០ ពណ៌ទឹកប៊ិក គ្មានស្លាកលេខ ជិះដោយជនរងគ្រោះ២នាក់ប្តីប្រពន្ធ កំពុងធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នា យ៉ាងពេញទំហឹង បណ្តាលឱ្យជនរងគ្រោះទាំង២នាកប្តីប្រពន្ធរងរបួសធ្ងន់-ស្រាល និងត្រូវបានដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យង្អែកស្រុករមាសហែក ភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះអន្តរាគមន៍ ធ្វើការវាស់វែងរួច អូសយកម៉ូតូ និងម៉ូតូកង់បី ទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES