Sunday, November 17, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា ៖នឹងតាមយកកូនស្រី

ឱក សុគន្ធកញ្ញា ៖នឹងតាមយកកូនស្រី

ភ្នំពេញ៖ឱក សុគន្ធកញ្ញា ក្រោយរៀបការរួចកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នាងចង់បាន​កូនស្រី ប៉ុន្ដែក្រោយដឹងថាខ្លួនមានកូនប្រុស​ទើបនាងនិយាយថាកូនស្រីក៍បាន ប្រុសក៍បាន ពោលគឺឲ្យតែកូនស្រលាញ់ដូចគ្នា។កញ្ញា ក៍ថាកូនប្រុសជាជម្ទល់គ្រួសារជាដើម ហើយក្នុង​នាម​នាងជាកូនច្បងក្នុងគ្រួសារដែលរស់នៅបែកឪពុកតាំងពីតូច បំពេញតួនាទីជាកូន​ប្រុស​ផងស្រីផង នាងបានដឹងថាកូនប្រុសសំខាន់ណាស់ក្នុងគ្រួសារ…។សុគន្ធកញ្ញា ក៍បានសម្រាល​កូនប្រុទី១កាលពីថ្ងៃទី១១ ខែ១១ ឆ្នាំ២០១៩ ដោយដាក់ឈ្មោះថាអ៊ឹង បញ្ញាបុត្រ ហៅCharlie ដែលពេលនេះមានអាយុជាង៤ឆ្នាំហើយ ។ដោយឡែកសម្រាប់ការយកកូនទី២នេះ​វិញកាល​ពីចុងឆ្នាំ២០២៣ នៅពេលដែលដឹងថាខ្លួនមានផ្ទៃពោះកញ្ញា បានឲ្យកូនប្រុសទាយកូន​ក្នុង​ផ្ទៃ​ថា​ជា​កូនប្រុស ឬស្រី ហើយពេលនោះCharlie ទាយថាជាកូនស្រីខណៈនាងនិងស្វាមី​ក៍រីក​រាយដែរ​ពោលគឺមិនប្រកែក ឬប្រាប់ចម្លើយទៅកូនឡើយ បើទោះជាផ្ទៃពោះកូនរបស់នាង​ពេលនោះ​បាន​ដឹងលទ្ធផលរួចជាស្រេចថាជាកូនប្រុសឬស្រីទៅហើយក្ដី តែនាងនិប្ដីហាក់​ស្រប​ជាមួយការទាយរបស់កូន។ប៉ុន្ដែនៅថ្ងៃសម្រាលកូនទី២នៅពេទ្យថៃ កាលពីថ្ងៃ៤ ខែមីនា ឆ្នាំ២០២៤ សុគន្ធកញ្ញា ទទួលបានកូនប្រុស១ទៀត​ដោយនាងដាក់​ឈ្មោះ​ថាPresley ខណៈ​ដែលសា្វមីនាងលោកសុខលី បានហៅថាជាកូនមាស ។

ប្រភពបានឲ្យដឹងថាឱក សុគន្ធកញ្ញា ពិតជាចង់បានកូនស្រីមែន ពោលគឺតាំងពីយក​កូន​ទី១ម្លេះ ប៉ុន្ដែនាងក៍មិន ខុសពីឪពុកម្ដាយទូទៅដែរ ពោលគឺឲ្យតែកូនពេលទទួលបាន​ហើ​យ​ស្រលាញ់ដូចគ្នា។ជាមួយគ្នានេះដែរអំឡុង ពេលដែលកញ្ញា សម្រាលកូននៅពេទ្យថៃ នោះគេ​ក៍​ឃើញតារាចម្រៀងនិងពិធីករមួយចំនួននៅហង្សមាសក៍បាន​ទៅសួរសុខទុក្ខនាងដល់មន្ទី​សម្ភព​​នោះផ្ទាល់ផងដែរ។អ្វីដែលគូរឲ្យចាប់អារម្មណ៍ផងដែរនៅពេលដែលសុគន្ធកញ្ញា កំពុង​បំបៅទឹកដោះដល់កូននោះលោកសុខលី បានថ្លែងសារថា”ទឹកដោះម្ដាយថ្លៃ ថ្លៃលើសអ្វីៗ”  I Love You Mommy “ ។

ឱក សុគន្ធកញ្ញា នឹងវិលត្រឡប់ពីពេទ្យថៃ មកសម្រាកនៅផ្ទះក្នុងពេលឆាប់ៗនេះវិញ ប៉ុន្ដែនាងនៅមិនទាន់កំណត់ពីពេលវេលាទទួលធ្វើការងារសិល្បៈជាថ្មីឡើយ តែសម្រាប់​Concerts នារដូវក្ដៅ២០២៣-២០២៤ នេះគឺនាងអាកខានការច្រៀង​សម្ដែងគ្រប់កម្មវិធីតាំ​ងពី​ចុងឆ្នាំ២០២៣ ម្លេះ។គេជឿរថាដោយសារតែចិត្តចង់បានកូន ស្រីហេតុនេះ​ការមានកូនប្រុស​២​នាក់នៅមិនទាន់គ្រប់គ្រាន់សម្រាប់សុភមង្គលក្នុងគ្រួសារនាងឡើយ ពោលគឺនាង​នឹងតាមយក​កូនទី៣ជាស្រីនាពេលខាងមុខនេះជាមិនខាន។ចំណែកអ្នកដឹកនាំសម្ដែងរឿងនៅហង្សមាសលោកកៅ សីហា ដែលសង្ស័យថាឱក សុគន្ធកញ្ញា នឹងសម្រាលកូនទី២ជាកូនភ្លោះនោះ​ពេល​នេះ​បាន​តែ១ទេ មិនមែនកើតម្ដងបាន២ដូចលោកម៉ៃឡើយ ។

ប្រភពបានឲ្យដឹងថាក្រុមអ្នកនិពន្ធនៅហង្សមាសដែលសរសេរបទចម្រៀងឲ្យឱក សុគន្ធកញ្ញា ច្រៀងពេលនេះពួកគេអាចនឹងបង្វឹលការប្ដូរទិសដៅលែង​បុកបទនាង​លើយុវវ័យ​សុទ្ធដូចមុនទៀតហើយក្រោយកញ្ញា មានកូន២នេះ ព្រោះបើច្រៀងតែស្នេហាឈឺចាប់ ខូចចិត្ត​លែងសូវត្រូវដូចមុនទៀត ហេតុនេះគេអាចនឹងធ្វើបទបែបវ័យកណ្ដាលវិញ ។ដោយឡែក​សម្រា​​ប់​ការគ្រោងថតភាពយន្ដជាលើកដំបូងរបស់សុគន្ធកញ្ញា ក្នុងតំណែងជាតួឯក ក្រោយ​អាក​ខានរឿងទី១”ខ្ញុំមានញាណលើស “ជំនួសដោយសុខ ស្រីនាង នោះពេលនេះកញ្ញា អាច​នឹងអាកខានបន្ដទៀត ព្រោះតែពេលមានកូន២ហើយពិបាកធ្វើតួឯក ប៉ុន្ដែបើឲ្យធ្វើជាតួរងឬតួ​ម្ដាយ ក៍អ្នកដឹកនាំមិនហ៊ាន ហេតុនេះឱកាសថតរឿងលែងច្បាស់លាស់។

 មជ្ឈដ្ឋានមហាជនចាំមើលថាតើឱក សុគន្ធកញ្ញា ដែលមានកូន២នាក់ទៅហើយ នៅ​តែ​អាចធ្វើព្យុះភ្លៀងនៅហង្សមាសបានតទៅទៀតដែរ ឬទេ ព្រោះថាមានតារាជាច្រើនដួងហើយ ដែលក្រោយមានប្ដីនិងកូនទីផ្សារសិល្បៈក្រឡាប់ចាក់។ប៉ុន្ដែលោកនូ ស៊ឹប បានប្រាប់​អ្នកយក​ព័តមានយើងថាសុគន្ធកញ្ញា មានសម្ថភាពល្អ ហេតុនេះកុំថាឡើយកូន២ ទោះជាកូន៤ទៅ​៥​នាក់​ក៍នៅតែល្បីបានដែរ។អតីតតារាចម្រៀងហង្ស​មាសរូបនេះសង្កត់ថាតារាល្បីបានយូឬ​ឆាប់ ក្រៅពីមានសម្ថភាពហើយនោះនៅលើកត្តាសំខាន់២គឺទី១៖សុខភាព និងទី២៖ផលិតកម្ម គេ​ឡង់សេយើង ឬអត់?ចំណែក​អត្ត​ចឬកចំពោះមហាជនក៍ជារឿងសំខាន់ផងដែរ ៕

RELATED ARTICLES