ខេត្តបន្ទាយមានជ័យ ៖ សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅវាលស្រែដែលគេកាប់នឹងពូថៅ រួចយកប្លុងចោលបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១រសៀល ថ្ងៃទី៣ ខែកុម្ភះ ឆ្នាំ២០១៧ នៅចំណុចភូមិរហាល ឃំុរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោកភ្លឹង វិចិត្រ អធិការរងស្រុកព្រះនេត្រព្រះ បានប្រាប់អ្នកកាសែត នគរធំ ថា មកដល់ល្ងាចនេះសមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះនៅឡើយទេ។
បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវតំកលទុកនៅវត្តជប់ ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។
ចាន់ សុខលន់