Sunday, November 17, 2024
Homeព័ត៌មានសិល្បៈតារាកំប្លែងពូណុយ និងក្លុកក្លុក លេចមុខថ្ងៃសន្និសីទកាសែត ទ្រង់ទ្រាយធំ

តារាកំប្លែងពូណុយ និងក្លុកក្លុក លេចមុខថ្ងៃសន្និសីទកាសែត ទ្រង់ទ្រាយធំ

ភ្នំពេញ៖តារាកំប្លែងពូណុយ និងនាយក្លុកក្លុក បានបង្ហាញខ្លួននៅថ្ងៃសន្និសីទ​កាសែត​កាល​ពីថ្ងៃ​ទី៩ ខែមីនា នៅសណ្ឋាគារSun & Moon ក្រោមអធិបតីភាពលោកជំទាវសុខ រស្មី និងស្វាមី ជាម្ចាស់ក្រុមហ៊ុន​សារ៉ាយសមុទ្រស៊ី​ប៊ែល​ប៉ារីស  និងអគ្គនាយកមន្ទីរពិសោធន៍ មកពីប្រទេសបារាំង ។

 នៅចំពោះមុខអ្នកសារព័តមានពូណុយ បានថ្លែងថាក្នុងនាមជាBA ស៊ីប៊ែលប៉ារីស ម្នាក់លោកលោកសប្បាយ ចិតុ្តដែលទើបតែ១ឆ្នាំសោះផលិតផលខាងលើនេះទទួលបានជោគជ័យនៅកម្ពុជា ហើយពេលនេះលោកនិងឪពុកម្ដាយនៅស្រុកក៍លក់ផលិត​ផលនេះខ្លួនឯង​ផង​ដែរ។ពូណុយ បន្ថែមថាលោក​មិនមែនចេះតែផ្សព្វផ្សាយផលិតផលយកតែលុយទេ តែនាយ​មើលដែរ​ថាផលិតផល​នោះ​មាន​គុណភាពទើបលោកព្រមឃោសនាឲ្យដើម្បីឲ្យFan នាយមិន​មានការ​ខក​ចិត្ត។នាយថាការងារ​សព្វថ្ងៃរបស់នាយប្រើការគិតច្រើនទៅលើការ​និពន្ធ​រឿងថ្មី​ៗ​ហើយតំណើរ​ការរលូន​បានដោយ​សារ​តែមានស៊ីប៊ែលបារីសជួយ​ទើបធ្វើឲ្យសុខ​ភាពលោក​ល្អធ្វើការបានរហ័ស។

 ពួណុយ ថាលោកមិនដែលធ្លាប់គិតថាមានការងារសិល្បៈលោកឈានមកដល់ចំណុចដូចសព្វថ្ងៃឡើយ ព្រោះ​នៅ​ពេលដែលនាយធ្លាក់ដល់ចំណុចសូន្យធ្លាប់ចង់ធ្វើអត្ដឃាត​ចំនួន៣លើកមក​ហើយ​តាម​រយៈ​ការលេបថ្នាំសម្លាប់ខ្លួន ព្រោះនាយជំពាក់លុយ​គេច្រើនពេក។ប៉ុន្ដែ​ពេលនេះ​លោកបានក្រោក​ឈរ​ឡើង​វិញបានគឺល្បីដោយ សារតែTik Tok ល្បីដោយសារតែខ្មោចជួយ ហេតុនេះនាយមានតែអរគុណដល់អ្នកគាំទ្រ។

ដោយឡែកសម្រាប់នាយក្លុក ក្លុក ដែលជាInfluencer ម្នាក់នៅលើបណ្ដាញ​សង្គម​ហើយក៍ជាBA ស៊ីប៊ែលប៉ារីស ម្នាក់ដែរបានថ្លែងថានេះជា​ផលិត​ផលបែបស្ដង់ដាហើយមាន​គុណណ​ភាព​ខ្ពស់។​លោកថាពី​មុននាយអត់ជឿរទេគេឲ្យ​មកទុក​ចោល តែពេល​លេប​សាក​ទៅ​ឃើញល្អ ។នាយថាពេលនាយយកផលិតផលមួយនេះទៅជូន​យាយតាចាស់ៗតាមខេត្ត​ឃើញ​​គាត់ប្រើត្រូវនាយសប្បាយចិត្ត។លោកក្លុក ក្លុក ថាបច្ចុប្បន្ន​នាយ​ធ្វើវីដេអូឲ្យក្រុមហ៊ុន​ផ្សេង​ៗបានដក១០% សម្រាប់ជួយដល់ចាស់ជរា ហើយផលិត​ផល​ដែល​នាយទទួលការ​ផលិតវីដេអូនោះទាល់តែមានការទទួលស្គាល់ពីក្រសួងពាក់ព័ន្ធដែរទើបនាយទទួលធ្វើការ។

ក្រៅពីពូណុយ ,នាយក្លុក ក្លុក នោះក៍មានអ្នកកាសែតOnline ម្នាក់ទៀតជាBA របស់​ស៊ីប៊ែលប៉ារីស គឺលោកសុវណ្ណ រិទ្ធី និងអ្នកចែកចាយផលិតផលខាងលើជាច្រើននាក់ផងដែរ បង្ហាញខ្លួនក្នុងកម្មវិធីដ៍ធំនោះ។

លោកជំទាវសុខ រស្មី បានមានប្រសាសន៍ថាផលិតផលស៊ីប៊ែលប៉ារីស នាំចូល​ពីបារាំង​ពិតៗ មិនមែនវេចខ្ចប់នៅក្នុងស្រុកនោះទេ ហើយមូលហេតុ​ដែល​លោក​ស្រីនាំយកផលិតផល​មួយនេះ​មកខ្មែរគឺដើម្បីជួយដល់ ប្រជា ជនកម្ពុជាមានសុខភាពល្អ ពេលបានប្រើប្រាស់ផលិត​ផលនេះ។ចំពោះការធ្វើសន្និសីទកាសែតនៅថ្ងៃនេះដើម្បីបញ្ជាក់ពីអ្នកជំនាញមកពីបារាំងថាផលិតផលនេះគឺពិតជាមានគុណភាពមែន ហើយម្យាងទៀត​លោក​ស្រី​ក៍បានជូនអគ្គនាយក​មន្ទីរ​ពិសោធន៍ មកពីប្រទេសបារាំង ទៅដើរកម្សាន្ដនៅតំបន់​ទេស​ចរណ៍ល្បីៗ​ជាច្រើនរបស់​ខ្មែររួមទាំងបានញាំអាហាររបស់ខ្មែរជាច្រើនមុខ មានទាំងបង្អែម និង​ទឹកអំពៅរបស់ខ្មែរយើង​ផងដែរ។លោកជំទាវបន្ថែមថាស៊ីប៊ែលប៉ារីស មិនមែនតែតម្រូវទីផ្សារ​នៅខ្មែរ​ទេតែក៍មានទីផ្សារ​នៅ ប្រទេសខាងប៉ែកនៅអ៊ឺរ៉ុប និងអាស៊ីជាច្រើនទៀតផងដែរ។

 ដោយឡែកលោកអគ្គនាយកមន្ទីរពិសោធន៍ មកពីប្រទេសបារាំងវិញបាន​មានប្រសា​សន៍​ថាលោកជំទាវសុខ រស្មី មិនមែនលក់ផលិតផលនេះដើម្បីតែលុយទេ តែលោកស្រី​គាត់​ចង់ជួយដល់ពលរដ្ឋខ្មែរឲ្យមានសុខភាពល្អ។លោកដុកទ័រអះអាងដែរថាផលិតផលនេះគឺពិតជា​នាំចូលពីបារាំងសុទ្ធមែន ដោយឆ្លងកាត់មន្ទីពិសោធន៍យ៉ាងត្រឹមត្រូវទើប​យកមកលក់​ឲ្យ​ពល​រដ្ឋប្រើប្រាស់។

ទាំងពូណុយ និងនាយក្លុក ក្លុក សុទ្ធតែបង្ហាញពីមោទនភាពដែលបានក្លាយជាBA ស៊ី​ប៊ែលប៉ារីស ហើយគេចាំមើល ថាតើBA បន្ទាប់ជាអ្នកណា ?

RELATED ARTICLES