Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបល្បែងបៀ ឃាត់ខ្លួន៧នាក់

បង្ក្រាបល្បែងបៀ ឃាត់ខ្លួន៧នាក់

ខេត្តបាត់ដំបង ៖ កម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកកំរៀង បានចុះប្រតិបត្តិការបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ (លេងបៀ) មួយករណី ក្នុងបទល្មើសជាក់ស្តែង ដោយឃាត់ខ្លួនជនសង្ស័យ ចំនួន៧នាក់។

ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១១និង៤៥នាទីព្រឹក ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ នៅចំណុចខាងក្រោយផ្ទះផ្សារខេអឌី ស្រុកកំរៀង ស្ថិតក្នុងក្រុមទី០៨ ភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ រាយការណ៍ថា មានករណីបុរស ១ក្រុម កំពុងប្រមូលផ្តុំគ្នាលេងល្បែង (លេងបៀ) នៅចំណុចទីតាំងខាងលើ  កម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការ ដ្ឋាននគរបាលស្រុកកំរៀង បានចុះបង្ក្រាបភ្លាមៗ ដោយឃាត់ខ្លួនអ្នកពាក់ព័ន្ធ ចំនួន៧នាក់ ដកហូតបៀ ចំនួន២ហ៊ូ ម៉ូតូ ចំនួន៥គ្រឿង និងប្រាក់ ចំនួន ១៦០០០រៀល។

ក្រោយពីនាំខ្លួនយកមកសាកសួរ អ្នកពាក់ព័ន្ធទាំង៧នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញបានធ្វើការអប់រំ និងធ្វើកិច្ចសន្យា មុននឹងឱ្យវិលត្រឡប់ទៅផ្ទះរៀងៗខ្លួន៕

RELATED ARTICLES