Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបាត់កូនក្រមុំ៤ថ្ងៃ ម៉ែប្រកាសរក

បាត់កូនក្រមុំ៤ថ្ងៃ ម៉ែប្រកាសរក

ខេត្តស្វាយរៀង ៖ យុវតីម្នាក់ ត្រូវបានក្រុមគ្រួសារអះអាងថា បានកើតមានបញ្ហាសតិអារម្មណ៍ និងបានបាត់ ចេញពីផ្ទះ ដោយគ្មានដំណឹង អស់រយៈពេល ៤ថ្ងៃមកហើយ ទោះជាក្រុមគ្រួសារ ខំតាមស្វែងរកយ៉ាងណាក៏មិនមានដំណឹងសោះ ទើបសម្រេចប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ តាមរក។

យុវតីដែលបាត់ខ្លួន មានឈ្មោះសុខ ស្រស់ អាយុ២៣ឆ្នាំ មានលំនៅ ភូមិដូនលែត ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ យុវតីរូបនេះ បានបាត់ចេញពីផ្ទះ តាំងពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ រហូតមកដល់ពេលនេះ នៅមិនទាន់ឃើញត្រឡប់មកវិញនៅឡើយ។

តាមប្រភពក្រុមគ្រួសារយុវតីដែលបាត់ខ្លួនខាងលើ បានឱ្យដឹងថា យុវតីរូបនេះ បានកើតមានបញ្ហាសតិអារម្មណ៍ លុះមកដល់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ គ្រាដែលក្រុមគ្រួសារភ្លេចខ្លួន ស្រាប់តែយុវតីខាងលើ បានដើរចេញបាត់ ពីផ្ទះ មិនដឹងទៅណា ហើយភ្លាមៗនោះ ក្រុមគ្រួសារ បាននាំគ្នាតាមស្វែងរកដែរ តែមិនមានតម្រុយទាល់តែសោះ ។

បន្ទាប់ពីតាមស្វែងរកកូនស្រីមិនឃើញ ទើបស្ត្រីជាម្តាយ បានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមស្វែងរកកូនស្រីរបស់ខ្លួន ត្រឡប់មកវិញផង។

ជាមួយនេះ ក្រុមគ្រួសារយុវតីខាងលើ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលប្រទះឃើញយុវតីដែលមានភិនភាគដូចក្នុងរូបថត សូមជួយផ្តល់ដំណឹងដល់ក្រុមគ្រួសារ តាមរយៈ «នគរធំ» ឬវិទ្យុអេប៊ីស៊ី ដោយក្តីអនុ គ្រោះ៕

RELATED ARTICLES