Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមនាំស្រីខ្មែរ ២នាក់ ទៅឱ្យប្រុសបរទេស មេខ្យល់ប្រុសស្រី៣នាក់ បានដេកគុក

នាំស្រីខ្មែរ ២នាក់ ទៅឱ្យប្រុសបរទេស មេខ្យល់ប្រុសស្រី៣នាក់ បានដេកគុក

ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី ជាមេខ្យល់ ចំនួន៣នាក់ បានធ្វើសកម្មភាពលួងលោមនារីៗជនជាតិខ្មែរ ដើម្បីនាំឆ្លងដែនចេញទៅបរទេស ក្នុងគោលបំណងឱ្យបុរសបរទេស រើសធ្វើជាប្រពន្ធ ដោយខុសច្បាប់ ទីបំផុតត្រូវសមត្ថកិច្ចជំនាញស្រាវជ្រាវបង្ក្រាប ចាប់ឃាត់ខ្លួនទាំង៣នាក់ បញ្ជូនទៅតុលាការ និងត្រូវបានតុលាការចេញដីកាបង្គាប់ឱ្យឃុំខ្លួននៅពន្ធនាគារ។

តាមប្រភពនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានឱ្យដឹងថា កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ ដោយអនុវត្តតាមបញ្ជាលោកស្រីឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន លោកឧត្តមសេនីយ៍ត្រី កែវ ធា អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងការិយា ល័យប្រឆាំងការជួញដូរមនុស្សឆ្លងដែន បានសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តប៉ៃលិន ចុះប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ៣នាក់ (ប្រុស១ ស្រី២) និងអន្តរា គមន៍ជួយជនរងគ្រោះ ២នាក់ (ស្រី) សង្ស័យពាក់ព័ន្ធករណីប៉ុនប៉ងនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន (នាំជនរងគ្រោះទៅឱ្យគេរើសធ្វើប្រពន្ធ នៅបរទេស ដោយខុសច្បាប់) នៅចំណុចបុរីពិភពថ្មី១ ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ និងបញ្ជូនជនពាក់ព័ន្ធ មកនាយកដ្ឋាន ធ្វើការសាកសួរតាមនីតិវិធី។

ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងត្រូវបានតុលាការចេញដីកាបង្គាប់ឱ្យឃុំខ្លួននៅពន្ធនាគារភ្នំពេញ (PJ)។ ចំណែកជនរងគ្រោះទាំង២នាក់ ត្រូវបានប្រគល់ជូនក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា៕

RELATED ARTICLES