ខេត្តសៀមរាប ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹង ថា បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ឱ្យ អនុវត្តនូវការ កែសម្រួលថ្លៃ សំបុត្រចូលទស្សនាអង្គរ សម្រាប់ភ្ញៀវទេសចរបរទេសនោះមក ភ្ញៀវទេសចរភាគច្រើន បានគាំទ្រនូវគោលនយោ– បាយនេះ។
យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួង ទេសចរណ៍ បានឱ្យដឹងកាលពីព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ ថា លោកថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ បញ្ជាក់អះអាងជាថ្មីថា គោលនយោបាយកែសម្រួលថ្លៃសំបុត្រចូលទស្សនា អង្គរ គឺពិតជាត្រឹមត្រូវ និងទទួលបានការគាំទ្រ យ៉ាងច្រើនពីភ្ញៀវទេសចរ។ យោងតាមរបាយ ការណ៍ពីគ្រឹះស្ថានអង្គរ កាលពីថ្ងៃទី១ និងទី២ កុម្ភៈ គឺនៅ២ថ្ងៃដំបូងនៃការអនុវត្តការកែសម្រួលថ្លៃសំបុត្រចូលទស្សនាអង្គរនេះ គឺនៅ តែមានភ្ញៀវទិញសំបុត្រចូលទស្សនាយ៉ាងច្រើន។
ថ្ងៃទី១ ខែកុម្ភៈ ភ្ញៀវទិញសំបុត្រចូល ទស្សនាសរុបចំនួន៨៧៤៥នាក់ កើន២៣.៧៦% ប្រៀបរយៈពេលដូចគ្នា ឆ្នាំ២០១៦ (៧០៦៦ នាក់) ចំណូំល សរុបក្នុងថ្ងៃដំបូង ចំនួន៤០៥១៥០ ដុល្លារ កើន៩០,៦៥% (២០១៥–២១២៤៦០ នាក់)។ ក្នុងនោះ ភ្ញៀវទិញសំបុត្រសម្រាប់រយៈ ពេល១ថ្ងៃ មាន ចំនួន៥៥០៨នាក់ ៣ថ្ងៃមាន ចំនួន៣១៧១នាក់ ៧ថ្ងៃមានចំនួន៧២នាក់។ ថ្ងៃទី២ ខែកុម្ភៈ ភ្ញៀវសរុបមានចំនួន៩០៧៥នាក់ កើន ១៤,១៣% ប្រៀប រយៈពេលដូចគ្នា ២០១៦ (៧៩៥១នាក់) ចំណូលសរុបក្នុងថ្ងៃទី២៤៤០.០០០ ដុល្លារ កើន៨២, ៥២% (២០១៦ = ២៤១០៦០ ដុល្លារ) ក្នុងនោះ ភ្ញៀវទិញ សំបុត្រសម្រាប់រយៈ ពេល១ថ្ងៃ មានចំនួន៤៩៦២នាក់ ៣ថ្ងៃមាន ចំនួន៣៩៧២នាក់ ៧ថ្ងៃមានចំនួន១៤០នាក់។
ផ្អែកលើរបាយការណ៍នេះ អាចបញ្ជាក់ច្បាស់ថា ភ្ញៀវទេសចរ ទូទាំងពិភពលោក នៅតែគាំទ្រ និងធ្វើដំណើរមកទស្សនាអង្គរកាន់តែច្រើន។ ការកែសម្រួល ថ្លៃសំបុត្រចូលទស្សនាអង្គរនេះ ពុំបានប៉ះពាល់ដល់អារម្មណ៍របស់ភ្ញៀវទេសចរ នោះទេ។ អង្គរនៅតែជាគោលដៅទេសចរណ៍ ដ៏ល្បី ល្បាញបំផុតសម្រាប់ពិភពលោកនិងតំបន់។ ជាងនេះទៅទៀតបើពិនិត្យលើប្រភេទនៃសំបុត្រ ដែលភ្ញៀវបានទិញ ហើយអាចវាយតម្លៃបាន ច្បាស់ថា យុទ្ធសាស្ត្រពីពិធីកម្មគោលដៅទេសចរណ៍ របស់យើងក៏កំពុងបានទទួលជោគជ័យហើយ។ ភ្ញៀវទេសចរពេលដែលបានសិក្សាលម្អិត មាន ការពេញ ចិត្តអ្នកដែលទិញសំបុត្រ៣ថ្ងៃ្ង ក៏កាន់ តែច្រើន ពោលគឺអ្នកសម្រេចចិត្តទិញ៣ថ្ងៃ គឺ អាចជាអ្នកដែលមានការសម្រេចចិត្តនៅកម្ពុជា យ៉ាងតិចក្រោម១០ថ្ងៃ ដើម្បីទៅទស្សនាគោលដៅផ្សេងទៀត ព្រោះប្រភេទសំបុត្រ៣ថ្ងៃ មាន សុពលភាពរហូតដល់១០ថ្ងៃ។
ម៉្យាងទៀត ភ្ញៀវទេសចរ មានការពេញ ចិត្តចំពោះ ថ្លៃលក់ និង ប្រព័ន្ធលក់សំបុត្ររបស់យើងដែលមានលក្ខណៈ សមរម្យរស់រវើក មិនបង្ខំឱ្យចូល ទស្សនា ៣ថ្ងៃ ឬ៧ថ្ងៃ ជាប់ៗគ្នាឡើយ គឺមានរយៈពេលសុពល– ភាពសមរម្យជាប់ៗគ្នាឡើយ ដែលគេអាចមក លេងកម្សាន្តនៅកម្ពុជា ឬក្នុងតំបន់ បានយូរៗ ប្រភេទសំបុត្រ៧ថ្ងៃ គឺមានសុពលភាពរហូត ដល់១ខែ។ ជាងនេះទៅទៀត គេបានដឹងថា ចំណូលទាំងឡាយត្រូវ បានគ្រប់គ្រង ទាំងស្រុង ដោយរដ្ឋ ហើយសប្បាយចិត្តដោយក្នុងថ្លៃសំបុត្រ ថ្មីនេះ ពួកគេបានរួមចំណែកសប្បុរសធម៌ដល់ មន្ទីរពេទ្យកុមារគន្ធបុប្ផាផងដែរ។
លោករដ្ឋមន្ត្រី សូមថ្លែងអំណរគុណដល់ ភ្ញៀវទេសចរ និងសូមអរគុណដល់ផ្នែកពាក់ព័ន្ធនិងប្រតិបត្តិការទេសចរណ៍ទាំងអស់ ដែល បានផ្តល់នូវកិច្ចស ហការបានយ៉ាងល្អ។ ដោយឡែកជុំវិញការអនុវត្តតម្លៃប័ណ្ណថ្មី ឬសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរនេះដែរ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ គ្រឹះស្ថាន អង្គរ បានចេញសេចក្តីប្រកាសព័ត៌មាន ដែល មានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖
គ្រឹះស្ថានអង្គរមានកិត្តិយសសូមគោរព ជម្រាបសាធារណជនជាតិ និងអន្តរជាតិទាំង អស់ មេត្តាជ្រាបសាជាថ្មីថា ចាប់ពីថ្ងៃទី១ ខែ កុម្ភៈ ឆ្នាំ២០១៧ តទៅ គ្រឹះស្ថានអង្គរ នឹង អនុវត្តតម្លៃប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរថ្មី តាមប្រភេទប័ណ្ណដូចខាងក្រោម ៖
–ប័ណ្ណចូលទស្សនា១ថ្ងៃ ពីតម្លៃ២០ដុល្លារ ទៅតម្លៃ ៣៧ដុល្លារ។
–ប័ណ្ណចូលទស្សនា៣ថ្ងៃ ពីតម្លៃ៤០ដុល្លារ ទៅតម្លៃ៦២ដុល្លារ មានសុពលភាព១០ថ្ងៃ។
–ប័ណ្ណចូលទស្សនា៧ថ្ងៃ ពីតម្លៃ៦០ដុល្លារ ទៅតម្លៃ៧២ដុល្លារ មានសុពលភាព១ខែ។
បន្ទាប់ពីមានការសម្រេចខាងលើ កន្លង មករាជរដ្ឋាភិបាលក៏បានធ្វើការផ្សព្វផ្សាយដល់ វិស័យឯកជនជាច្រើនដងពីការកែសម្រួលតម្លៃ ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដោយបាន ទុករយៈពេល៦ខែ សម្រាប់ឱ្យវិស័យឯកជន ត្រៀមរៀបចំខ្លួនក្នុងការអនុវត្តតម្លៃថ្មីនេះ ហើយ រយៈពេលនេះមានលក្ខណៈសមរម្យសម្រាប់ ការអនុវត្តផងដែរ។
ទន្ទឹមគ្នានេះដែរ គ្រឹះស្ថានអង្គរ សូមបញ្ជាក់ ឡើងវិញម្តងទៀត បើមូលដ្ឋានសំខាន់ៗមួយ ចំនួននៃការសម្រេចដំឡើងថ្លៃប័ណ្ណចូលទស្សនា រមណីយដ្ឋានអង្គរដូចតទៅ ៖
១.ការសម្រេចដំឡើងថ្លៃប័ណ្ណចូលទស្សនា រមណីយដ្ឋានអង្គរថ្មី ដោយផ្អែកលើការសិក្សា ច្បាស់លាស់ និងមានការស្ទាបស្ទង់មតិអំពីថ្លៃ ប័ណ្ណថ្មីពីសំណាក់ភ្ញៀវទេសចរដែលបានទស្សនា រមណីយដ្ឋានអង្គររួចហើយភាគច្រើនមិនមាន យោបល់ជំទាស់ទេ។
២.បើយើងធ្វើការប្រៀបធៀប តម្លៃប័ណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរទៅនឹងតម្លៃនៃ រមណីយដ្ឋានទេសចរផ្សេៗ លើសពិភពលោក និងបានពិនិត្យឃើញថា តម្លៃប័ណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ គឺមានតម្លៃទាបជាងនៅឡើយ។
៣.តម្លៃលក់ប័ណ្ណទស្សនារមណីយដ្ឋាន អង្គរ គឺបានអនុវត្ត តាំងពីឆ្នាំ១៩៩៤មកម៉្លេះ បើយើងគិតពីអតិផរណានៃតម្លៃប្រាក់ដុល្លារ ២០ដុល្លារ នៅឆ្នាំ១៩៩៤ គឺស្មើនឹងតម្លៃ៣១,៥ ប្រាក់ដុល្លារនៅឆ្នាំ២០១៦។
៤.រដ្ឋត្រូវការចំណូលដើម្បីយកមកចំណាយ លើការងារអភិរក្ស និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។
៥.ឈរលើគោលការណ៍តម្លាភាព និង គណនេយ្យភាព និងលើកកម្ពស់គុណភាពនៃ សេវាសាធារណៈសម្រាប់បម្រើជូនភ្ញៀវទេសចរ នៅក្នុងតំបន់រមណីយដ្ឋានអង្គរផងដែរ។
៦.ដោយមានការយកចិត្តទុកដាក់ពីសម្តេច អគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី លើ ការផ្តល់សេវាពិនិត្យនិងព្យាបាលជំងឺរបស់កុមារ ក្នុងតម្លៃនៃប័ណ្ណចូលទស្សនារមណីយដ្ឋាននីមួយៗ ត្រូវបានបញ្ចូលទឹកប្រាក់ចំនួន២ដុល្លារ សម្រាប់ ជាវិភាគទានចូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ផងដែរ។
៧.ជាមួយគ្នានេះដែរ គ្រឹះស្ថានអង្គរ ក៏ បានរៀបចំកែលម្អសេវានៃការលក់ប័ណ្ណផងដែរ និងបានកំពុងរៀបចំប្រព័ន្ធលក់ប័ណ្ណតាមប្រព័ន្ធ អនឡាញ ដែលអាចនឹងដាក់ឱ្យអនុវត្តក្នុងឆ្នាំ ២០១៨ខាងមុខនេះ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សាធារណជនជាតិ និងសាធារណជនអន្តរជាតិ មេត្តាជ្រាប និងសហការក្នុងការអនុវត្តតម្លៃ ប័ណ្ណថ្មីនេះ ឱ្យមានប្រសិទ្ធភាព ចាប់ពីដើមខែ កុម្ភៈ នេះតទៅ៕
ខៀវទុំ