Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានបែកកង់ក្រឡាប់ ស្លា...ប់...២ របួ...ស...១០

ឡានបែកកង់ក្រឡាប់ ស្លា…ប់…២ របួ…ស…១០

ខេត្តព្រៃវែង ៖ បុរសម្នាក់ បើករថយន្ត ១គ្រឿង ដឹកអ្នកភូមិជាង១០នាក់ ធ្វើដំណើរក្នុងល្បឿនយ៉ាងលឿន ស្រាប់ តែបែកកង់រថយន្តផ្នែកខាងក្រោយ បណ្តាលឱ្យរេចង្កូតក្រឡាប់ផ្ងារជើង និងបណ្តាលឱ្យមនុស្ស ២នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែង និង១០នាក់ផ្សេងទៀត រងរបួសធ្ងន់-ស្រាល ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ។ រីឯអ្នកបើកបរ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង៤៥នាទីរសៀល ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិថ្នល់កែង ឃុំស្មោងខាងជើង ស្រុកកំចាយមារ។

រថយន្តដែលជួបគ្រោះថ្នាក់ក្រឡាប់ដោយខ្លួនឯង ម៉ាកនីស្សាន់ ១បាំងកន្លះ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AS-0551 បើកបរដោយឈ្មោះរស់ រ៉ាឌី ភេទប្រុស អាយុ៣៨ឆ្នាំ មានលំនៅ ភូមិស្ទឹងជ្រៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួន)។

ជនរងគ្រោះទាំង២នាក់ ដែលបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ រួមមាន ទី១-ឈ្មោះគង់ ឃាង ភេទប្រុស អាយុ៥៤ឆ្នាំ ជាប្រធានមណ្ឌលសុខភាពក្របៅ មានលំនៅ ភូមិទានភ្លើង ឃីស្មោងខាងជើង ស្រុកកំចាយមារ និងទី២-ឈ្មោះឌិន សិរិរតនៈ អាយុ៧ឆ្នាំ មានលំនៅ ភូមិស្ទឹងជ្រៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ចំណែកជនរងគ្រោះ១០នាក់ផ្សេងទៀតដែលរងរបួសធ្ងន់-ស្រាល រួមមាន ទី១-ឈ្មោះឈួន សោភា ភេទស្រី អាយុ៤២ឆ្នាំ មានលំនៅ ភូមិ (របួសស្រាល)។ ទី២-ឈ្មោះឌី កនិកា ភេទស្រី អាយុ៧ឆ្នាំ (របួសស្រាល)។ ទី៣-ឈ្មោះសុត វិសាល ភេទស្រី អាយុ៤ឆ្នាំ (របួសស្រាល)។ ទី៤-ឈ្មោះចាន់ សាវុធ ភេទប្រុស អាយុ៤៧ឆ្នាំ (របួសស្រាល)។ ទី៥-ឈ្មោះស្រី ម៉ៅ ភេទស្រី អាយុ៤៣ឆ្នាំ (របួសស្រាល)។ ទី៦-ឈ្មោះហុក សុខា ភេទស្រី អាយុ៥០ឆ្នាំ (របួសស្រាល)។ ទី៧-ឈ្មោះយូ ធីតា ភេទស្រី អាយុ៣៨ឆ្នាំ (របួសស្រាល)។ ទី៨-ឈ្នោះសា វុធ កនិកា ភេទស្រី អាយុ៥ឆ្នាំ (របួសស្រាល)។ ទី៩-ឈ្មោះឌិន សិរីរតនា ភេទស្រី អាយុ៧ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា (រងរបួសធ្ងន់) និងទី១០-ឈ្មោះរស់ រ៉ាឌី ភេទប្រុស អាយុ៣៨ឆ្នាំ ជាអ្នកបើកបរ (របួសស្រាល)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹង មូលហេតុដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺបណ្តាលមកពីរថយន្តបង្ក បើកបរក្នុងល្បឿនលឿនពេក ហើយផ្ទុះបែកកង់ ទើបធ្វើឱ្យអ្នកបើកបរមិនអាចគ្រប់គ្រងរថយន្តបាន បណ្តាលឱ្យក្រឡាប់ទាំងកំរោលតែម្តង និងបណ្តាល ឱ្យមនុស្ស ២នាក់បាត់បង់ជីវិត ចំណែក១០នាក់ផ្សេងទៀត រងរបួសធ្ងន់-ស្រាល។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ ចាត់បញ្ជូនជនរងគ្រោះដែលរងរបួស ទៅកាន់មន្ទីរពេទ្យភ្លាមៗ។ ចំណែករថយន្តបង្កហេតុ ត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ។ រីឯអ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាំយកទៅ សាកសួរ។

ដោយឡែកសពជនរងគ្រោះទាំង២នាក់ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន៕

RELATED ARTICLES