Monday, April 29, 2024
Homeសង្គម និងជីវិតជាព្រហ្មរក្សាលោក មែនឬមិនមែន? ខឹម វាសនា ៖ ឆ្លើយត្រូវរស់-ខុសងាប់ទឹកលិច

ជាព្រហ្មរក្សាលោក មែនឬមិនមែន? ខឹម វាសនា ៖ ឆ្លើយត្រូវរស់-ខុសងាប់ទឹកលិច

ខេត្តសៀមរាប ៖  លោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ដែលតាំងខ្លួនជាព្រហ្មរក្សាលោក បានលើកជាសំណួរថា «តើខឹម វាសនា ជាព្រហ្មរក្សាលោក មែនឬមិនមែន? បើអ្នកណាឆ្លើយត្រូវ នៅពេលទឹកលិចលោកមកដល់ រស់ ឯអ្នកឆ្លើយខុស ទឹកលិចលោកមកដល់ លង់ទឹកងាប់។

លោកខឹម វាសនា បានសរសេរក្នុងគណនីនិងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ ថា «វិញ្ញាសាប្រលង ៖ អ្នកឆ្លើយត្រូវ ទឹកលិចលោកមកដល់ រស់ អ្នកឆ្លើយខុស ទឹកលិចលោកមកដល់ លង់ទឹកងាប់។ សំណួរ ៖ តើខឹម វាសនា ជាព្រហ្មរក្សាលោក ឬអត់? បើមែន ពន្យល់ផង ព្រោះហេតុអីអ្នក ថា ខឹម វាសនា ជាព្រហ្មរក្សាលោក? បើមិនមែន ពន្យល់ផង ព្រោះហេតុអីបានជាអ្នកថា ខឹម វាសនា មិនមែនជាព្រហ្មរក្សាលោកទេ? ឆ្លើយត្រូវ រស់ ឆ្លើយខុស ងាប់ដោយសារទឹក»។

លោកខឹម វាសនា បានសរសេរបន្ថែមថា «មនុស្សមិនចេះស្តាប់ហេតុផល ជាមនុស្សគួរឲ្យខ្លាចបំផុត គឺជាមនុស្សមិនចេះជួយខ្លួនឯង ដើម្បីឲ្យយល់ការពិតបានត្រឹមត្រូវ។ វាយល់ច្រឡំថា វាមិនព្រមស្តាប់ហេតុផលគេ ខាតគេអ្នកពន្យល់ហេតុផលទៅវាហើយហ្នុង តាមពិតគឺខាតអ្នកមិនចេះស្តាប់ហេតុផលហ្នុងទេតើ។ វាថាពូ ថាទឹកលិចលោកហើយ មិនឃើញលិច ពូថាបានឈានហើយ មិនឃើញបានឈាន អ៊ីចឹងកុំចាំបាច់ហៅវាស្តាប់ពូពន្យល់ធម៌អី ចាំឃើញទឹកលិចលោកសិនទៅ ចាំឃើញពូបានឈានសិនទៅ ចាំវាស្តាប់ពូពន្យល់ធម៌ បើមិនអ៊ីចឹងទេ មិនបាច់មកនិយាយឲ្យវាស្តាប់ពូនិយាយពន្យល់ធម៌ទេ។ គាំងឈឹង មិនដឹងនិយាយអ្វីនឹងវាទៀតទេ គន្លឹះក្នុងរឿងហ្នឹង គឺនៅត្រង់ហ្នឹង អ្នកមិនព្រមស្តាប់ហេតុផល គឺចាញ់ អ្នកចេះស្តាប់ហេតុផល គឺឈ្នះ។ ចាញ់ឈ្នះ ងាប់រស់ នៅត្រង់ហ្នឹងហើយ យើងស៊ូមិនបាននឹងឃើញវាងាប់។ ត្រង់ហ្នឹងហើយដែលពូនិយាយថា ពូខ្លាចហើយ មនុស្សមិនចេះស្តាប់ហេតុផលនោះ។ ស្តាប់ហេតុផលគេនិយាយដោយស្មោះត្រង់ គឺជួយខ្លួនឯងឲ្យបានយល់ការពិតដោយត្រឹមត្រូវ»។

លោកខឹម វាសនា បានសរសេរបន្ថែម នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ថា «យល់ធម៌ សំខាន់ណាស់សម្រាប់ជីវិតជាមនុស្ស ទោះទឹកលិចលោក ឬមិនលិច ត្រូវតែយល់ធម៌ ព្រោះយល់ធម៌សំខាន់ណាស់សម្រាប់ជីវិតមនុស្ស។ ឧបមាថា ពេជ្រ ជារបស់មានតម្លៃណាស់ ចុះរឿងយកពេជ្រ ឬមិនយក វាមានអីទៅទាក់ទងនឹងទឹកលិចលោក ឬមិនលិច? ទោះទឹកលិចលោក ឬមិនលិចក៏ដោយ គឺត្រូវតែយកពេជ្រ ព្រោះពេជ្រ ជារបស់មានតម្លៃ ដូចគ្នានឹងរឿងយល់ធម៌ ទោះទឹកលិចលោក ឬមិនលិច អ្នកត្រូវតែស្តាប់ពូពន្យល់ឲ្យដឹងថា ធម៌វាសំខាន់ ឬមិនសំខាន់? ព្រះពុទ្ធ ប្រាប់ថា ក្នុងជីវិតជាមនុស្ស គ្មានការបានអ្វីមានតម្លៃស្មើនឹងការបានស្តាប់យល់ដំណើរធម៌ទេ!! ចុះហេតុអ្វីអ្នកមិនស្តាប់ទៅវិញ? បើអ្នកមិនស្តាប់ផង ហេតុអីអ្នកហ៊ានថាគេនិយាយពន្យល់នោះខុសអ៊ីចឹង? ក្នុងក្បាលអ្នក វាយ៉ាងម៉េចហ្នឹង? អ្នកចេះគិតហេតុផលទេ? បើអ្នកមិនស្តាប់ផង យ៉ាងម៉េចបានអ្នកដឹងថាខុស? គិតមើលដោយខ្លួនអ្នកទៅ អ្នកចេះគិតហេតុផលទេ? គឺអត់ចេះគិតហេតុផលទេ ចុះពេលគេថាអ្នកមិនចេះគិតហេតុផលអីទេ គិតទៅម៉េចក៏អ្នកខឹងគេ គេថាឲ្យអ្នកត្រូវហើយទេតើ!!»។

·

លោកខឹម វាសនា បានសរសេរបន្ថែមទៀតថា «ត្រូវក្មួយ បើទឹកលិចលោកនៅពេលពូហៅក្មួយមកចម្ការ ពូមិនទាន់បានពន្យល់ធម៌ក្មួយអស់ផង តើពួកក្មួយនឹងបានយល់ធម៌រហូតដល់ពាល់អរិយសច្ចៈទីមួយ យ៉ាងម៉េចបាន? តែពេលនេះ ពូពន្យល់ក្មួយៗចប់សព្វគ្រប់ហើយ ដូច្នេះជាពេលវេលាសមរម្យសម្រាប់ពូសម្រេចឈានហើយក្មួយ»៕

RELATED ARTICLES