Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបើកត្រាក់ទ័រភ្ជួរដី ប៉ះមីនតោន ផ្ទុះ...ខ្ទេ...ច

បើកត្រាក់ទ័រភ្ជួរដី ប៉ះមីនតោន ផ្ទុះ…ខ្ទេ…ច

ខេត្តបាត់ដំបង ៖ បុរសម្នាក់ បានបើកត្រាក់ទ័រស៊ីឈ្នួលភ្ជួរដីឱ្យគេ លុះក្រោយមក ពេលកំពុងភ្ជួរដីសុខៗ ក៏កិនចំមីនតោន ១គ្រាប់បណ្តាល ឱ្យផ្ទុះកក្រើក ធ្វើឱ្យត្រាក់ទ័ររងការខូចខាតយ៉ាងដំណំ សំណាងល្អ អ្នកបើកត្រាក់ទ័រ គ្រាន់តែរងរបួសស្រាល។

ហេតុការណ៍ខាងលើ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ នៅចំណុចចម្ការក្រុមហ៊ុនអាមេរិកាំង (ភ្នំស្រង់តូច) ស្ថិតក្នុងភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល។

ជនរងគ្រោះជាអ្នកបើកត្រាក់ទ័រ មានឈ្មោះខាន់ រិទ្ធី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបើកបរត្រាក់ទ័រ មានលំនៅ ភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល។

លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានបញ្ជាក់ប្រាប់ថា ពិតជាមានករណីផ្ទុះគ្រាប់មីនតោន បណ្តាលឱ្យមនុស្សម្នាក់ រងរបួសស្រាលប្រាកដមែន ដោយមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះខាន់ រិទ្ធី បានបើកត្រាក់ទ័រ ទៅស៊ីឈ្នួលភ្ជួរដី ឱ្យក្រុមហ៊ុនអាមេរិកាំង នៅចំណុចខាងលើ ក៏បណ្តាលឱ្យភ្ជួរប៉ះចំមីនតោន ផ្ទុះរងរបួសស្រាល ចំណែកត្រាក់ទ័ររ ងការខូចខាតធ្ងន់។

ក្រោយទទួលដំណឹង កម្លាំងអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល បានចុះធ្វើការត្រួតពិនិត្យ និងដឹកបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ដើម្បីសម្រាកព្យាបាល៕

RELATED ARTICLES