Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្តីប្រពន្ធព្រួ...ត...វ៉ៃ... រ៉ូស បែ...ក...ខ្ទង់...ច្រ...មុះ គុក១ឆ្នាំកន្លះ សងជំងឺចិត្ត ១ម៉ឺនដុល្លារ

ប្តីប្រពន្ធព្រួ…ត…វ៉ៃ… រ៉ូស បែ…ក…ខ្ទង់…ច្រ…មុះ គុក១ឆ្នាំកន្លះ សងជំងឺចិត្ត ១ម៉ឺនដុល្លារ

ភ្នំពេញ ៖ តារាសម្តែងកញ្ញា ហាស់ វីរ៉ាស្រីរ័ត្ន ហៅរ៉ូស ដែលទទួលរងអំពើហិង្សាពីប្តីប្រពន្ធ ភេទដូចគ្នា ១គូ ដែលបានធ្វើសកម្មភាពចាប់វាយនៅក្នុងរថយន្ត រហូតដល់បាក់ក្តោងច្រមុះ ហូរឈាម ផ្អើលកោះពេជ្រ កាលពីជិត ១ឆ្នាំមុននោះ ពេលនេះទទួលបានពន្លឺយុត្តិធម៌ហើយ ដោយតុលាការ បានប្រកាសសាលក្រម កាត់ទោសជនជាប់ចោទ ចំនួន២រូប ដាក់ពន្ធនាគារ ក្នុងម្នាក់ៗ ១ឆ្នាំ៦ខែ និងសំណងសំណងជំងឺចិត្តដល់កញ្ញារ៉ូស សរុប ១ម៉ឺនដុល្លារ។

តាមរយៈគណនីហ្វេសប៊ុក ផ្ទាល់ខ្លួន កាលពីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ កញ្ញារ៉ូស បានសរសេរថា “តុលា ការបានប្រកាសសាលក្រមហើយ ជនដៃដល់ដែលបានប្រើអំពើហិង្សាព្រួតវាយធ្វើបាបនាងខ្ញុំបែកខ្ទង់ច្រមុះ ហូរឈាម គឺត្រូវបានទទួលទោស។ យុត្តិធម៌ ពិតជាមានសម្រាប់ខ្ញុំ អរគុណតុលាការប្រទេសរបស់យើងមានច្បាប់ ជនណាដែលប្រព្រឹតខុស ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់…”។

ដោយឡែក យោងតាមសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលត្រូវបានផ្សព្វផ្សាយដោយតារា សម្តែ ង រ៉ូស តាមបណ្តាញសង្គម បានឱ្យដឹងថា សម្រេចផ្តន្ទាទោស ឈ្មោះស៊ូ ហ្គេចហៀក ភេទស្រី  និងឈ្មោះម៉េង លីហ័រ ភេទស្រី ដាក់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់រយៈពេល ១ឆ្នាំ ៦ខែ ពីបទហិង្សាដោយចេតនា ប្រព្រឹត្តនៅមុខផ្ទះលេខ F5.F6 សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ បទល្មើស ព្រហ្មទណ្ឌដែលមានចែងនិងផ្តគ្នាទោសតាមមាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌឆ្នាំ២០០៩ និងងបង្គាប់ឱ្យឈ្មោះស៊ូ ហ្គេចហៀក និងឈ្មោះ ម៉េង លីហ័រ រួមគ្នាសងសំណងការខូចខាត ជាប្រាក់ចំនួន ៨០០០ដុល្លារអាមេរិក និងសំណងជំងឺចិត្ត ជាប្រាក់ចំនួន ១០លានរៀល ទៅដើមបណ្តឹងរដ្ឋប្បវេណី ឈ្មោះ ហាស់ វីរាំស្រីរ័ត្ន។ ការទាមទារសំណងដែលមានចំនួនលើសពីនេះ បដិសេធចោល។

សាលក្រមនេះ ជំនុំជម្រះ និងប្រកាសជាសាធារណៈចំពោះមុខដើមបណ្តឹងរដ្ឋប្បវេណី ឈ្មោះហាស់ វីរាំស្រីរ័ត្ន កំបាំងមុខជនជាប់ចោទ ឈ្មោះ ស៊ូ ហ្គេចហៀក និងឈ្មោះម៉េង លីហ័រ តែចាត់ទុកថាជាសាលក្រមចំពោះមុខជនជាប់ចោទ…។

 គួររំលឹកថា តារាសម្តែង រ៉ូស ត្រូវបានជនមួយក្រុម មានប្រុសស្រី ចំនួន៣នាក់ តាមវាយនាងដល់ក្នុងរថយន្ត រហូតធ្វើឱ្យហូរឈាមតាមច្រមុះ និងបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង ៥និង៤០នាទីល្ងាច ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ នៅចំណុចមុខហាងចិន មួយកន្លែង នៅកោះពេជ្រ តាមផ្លូវបេតុង ក្រុម៧៨ ស្ថិតក្នុងភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។

តាមសម្តីកញ្ញា រ៉ូស បានប្រាប់ថា មុនពេលកើតហេតុ នាងបានឡាយវីដេអូ នៅក្នុងហ្វេសប៊ុកនិយាយជាមួយហ្វេនៗ រួចហើយក៏បើករថយន្តម៉ាក RANGE ROVER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Q-0137 ទៅរកកន្លែងហូបស៊ុប និងទូរស័ព្ទហៅមិត្តភក្តិមកហូបជាមួយគ្នាដែរ ស្រាប់តែពេលបើករថយន្តមកដល់ចំណុចកើត ហេតុខាងលើ មានមនុស្សចំនួន៣នាក់ ដែលមានប្រុស២នាក់ (ម្នាក់ជាស្រី តែងខ្លួនជាប្រុស) និងស្រីម្នាក់ បានបើករថយន្តម៉ាក RANGE ROVER ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា M.L.9989 ដោយមិនដឹងថា បើកតាមរថយន្តនាងពី ពេលណាទេ ស្រាប់តែរថយន្ត RANGE ROVER ពណ៌ខ្មៅនោះ មកកៀររថយន្តរបស់នាងឱ្យឈប់ រួចបើកទ្វាររថយន្តនាង ហើយនាងចុចឡុកសោ បើកទ្វាររថយន្តឱ្យលឿន រួចក៏មានកើតមានអំពើហិង្សាមកលើរូបនាងយ៉ាងចាស់ដៃបែបនេះតែម្តង៕

RELATED ARTICLES