Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្រសួងសុខាភិបាល ហាមលក់ផលិតផលបំប៉ន សុខភាព CUR-D-HERB

ក្រសួងសុខាភិបាល ហាមលក់ផលិតផលបំប៉ន សុខភាព CUR-D-HERB

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យដឹងថា បានពិនិត្យឃើញមានផលិតផលបំប៉នសុខភាព ឈ្មោះ CUR-D-HERB គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល កំពុងចរាចរលើទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីការគ្រប់គ្រងឱសថ តម្រូវឱ្យរាល់ការចរាចរឱសថនិងផលិតផលដែលមានគុណភាពក្នុងការបង្ការឬព្យាបាលជំងឺគ្រប់ប្រភេទ ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខបញ្ជិកាពីក្រសួងសុខាភិបាល។ ដូច្នេះ សូមប្រជាពលរដ្ឋ មុននឹងទិញឱសថ ឬផលិតផលបំប៉នសុខភាពគ្រប់ប្រភេទ ត្រូវពិនិត្យមើលលតាបត្របញ្ជិកា ដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវ គឺមានពីរផ្នែក ១-ផ្នែកខាងលើ មានឈ្មោះក្រុមហ៊ុន ២-ផ្នែកខាងក្រោម មានលេខបញ្ជិកា ដូចមានគំរូភ្ជាប់មកជាមួយ។

ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មិនត្រូវទិញនិងប្រើប្រាស់ផលិតផលបំប៉នសុខភាពដែលគ្មានលេខបញ្ជិកាខាងលើ ជាបន្តទៀត ព្រោះផលិតផលបំប៉នសុខភាពនេះ មិនអាចធានាបាននូវគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព បានឡើយ ហើយអាចជាផលិតផលក្លែងក្លាយ បណ្តាលឱ្យប៉ះ ពាល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង។

ក្រសួងសុខាភិបាល តម្រូវឱ្យបុគ្គលដែលចែកចាយឬលក់ផលិតផលបំប៉នសុខភាពគ្មានលេខ បញ្ជិកាខាងលើ រួមទាំងជនពាក់ព័ន្ធដទៃទៀត ត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬលក់ផលិតផលបំប៉នសុខភាពខាងលើនេះជាបន្ទាន់។ ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ ចំពោះជនណាដែលចែកចាយឬលក់ផលិតផលបំប៉នសុខភាពគ្មានលេខបញ្ជិកាខាងលើ និងជនពាក់ព័ន្ធដទៃទៀតទៅ តាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង តាមរយៈលេខទូរស័ព្ទ ៖ 011 383 128 b¤ 012,983 334 ឬ 017 606 670 ៕

RELATED ARTICLES