Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រពន្ធគេចាក់ស្រាឱ្យផឹក ប្រពន្ធឯងមកទាន់ វ៉ៃ...ប្រា...វ

ប្រពន្ធគេចាក់ស្រាឱ្យផឹក ប្រពន្ធឯងមកទាន់ វ៉ៃ…ប្រា…វ

ភ្នំពេញ ៖ បុរសម្នាក់ បានមកអង្គុយផឹកស៊ីនៅចិញ្ចើមផ្លូវតែម្នាក់ឯង រួចហៅអ្នកលក់ស្រា និងសាច់ក្លែម ២នាក់ប្តីប្រពន្ធ ដែលជាមនុស្សស្គាល់គ្នា មកផឹកស៊ីជាមួយ ស្រាប់តែស្ត្រីជាប្រពន្ធរបស់បុរសខាងលើ មកដល់ ឃើញស្ត្រីជាប្រពនអ្នកលក់សាច់ក្លែម កំពុងចាក់ស្រាឱ្យប្តី ក៏កើតចិត្តប្រចណ្ឌ រករឿងឈ្លោះ វាយហែកអាវប្តី និងវាយកម្ទេចម៉ូតូប្តីង ចុងក្រោយរាលដល់ឈ្លោះជាមួយស្ត្រីជាប្រពន្ធអ្នកលក់សាច់ក្លែម ជេរបញ្ចោរគ្នាផ្អើលដល់សមត្ថ កិច្ច ចុះអន្តរាគមន៍ភ្លាមៗ។

ហេតុការណ៍ជម្លោះនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅត្រង់ចំណុចកន្លែងលក់ស្រា និងសាច់ក្លែម មួយកន្លែង តាមបណ្តោយផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីអ្នកលក់ស្រា និងសាច់ក្លែម នៅតាមដងផ្លូវត្រង់ចំណុចកើតហេតុខាងលើ បានឱ្យដឹងថា មុនពេលកើតហេតុ ពួកគាត់ ២នាក់ប្តីប្រពន្ធ កំពុងលក់ដូរតាមធម្មតា លុះក្រោយមក ឃើញបុរសខាងលើ ជិះម៉ូតូ ១គ្រឿង មកកុម្មង់ស្រានិងសាច់ក្លែម ហើយបានអង្គុយផឹកតែម្នាក់ឯង។ បន្ទាប់មកបុរសរូបនោះ បានហៅគាត់ និងប្រពន្ធ ដែលជាអ្នកលក់ ទៅហូបជាមួយគ្នា។ ចំណែកពួកគាត់ ដោយធ្លាប់ស្គាល់បុរសនោះពីមុនមកដែរ ក៏ចូលទៅអង្គុយហូបជុំគ្នាទៅ ស្រាប់តែបន្តិចក្រោយមក ប្រពន្ធរបស់បុរសខាងលើ មកដល់ បានរករឿងឈ្លោះប្រកែកគ្នាជាមួយបុរសជាប្តី ដោយវាយគ្នាទៅវិញទៅមក និងវាយកម្ទេចម៉ូតូខ្លួនឯង បណ្តាលឱ្យខ្ទេច ដោយមិនដឹងហេតុផល។

ដោយឡែក ស្ត្រីជាប្រពន្ធដែលបានវាយហែកអាវប្តី និងវាយកម្ទេចម៉ូតូប្តីទៀតនោះ បាននិយាយទាំងស្រវឹងថា ពេលគាត់មកតាមប្តី ដល់ចំណុចកើតហេតុ គាត់ឃើញច្បាស់ណាស់ ស្ត្រីជាប្រពន្ធអ្នកលក់ បានចាក់ស្រាឱ្យប្តីគាត់ផឹក ទើបគាត់ទ្រាំមិនបាន ក៏ហៅប្តីទៅផ្ទះ ហើយកើតជារឿងឈ្លោះប្រកែកគ្នាបែបនេះទៅ។

អ្នកឃើញហេតុការណ៍ បានឱ្យដឹងថា ក្រោយពីឈ្លោះប្រកែក វាយប្តី និងវាយម៉ូតូខ្លួនឯងហើយ គេឃើញស្ត្រីជាប្រពន្ធនោះ បានរករឿងឈ្លោះរាលដល់ស្ត្រីជាប្រពន្ធអ្នកលក់ស្រា និងគ្រឿងក្លែម ទៀតផង ទំនងជាប្រចណ្ឌរឿងចាក់ស្រាឱ្យប្តីផឹក រហូតដល់យកដៃចង្អុលមុខស្ត្រីជាអ្នកលក់សាច់ក្លែម រួចជេរប្រមាថយ៉ាងចាស់ដៃទៀតផង។

ជម្លោះខាងលើ បានបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនគរបាលប៉ុស្តិ៍ បានមកដល់កន្លែងកើតហេតុភ្លាមៗ និងបានណែនាំប្តីប្រពន្ធខាងលើ កុំឱ្យពួកគាត់ឈ្លោះប្រកែកគ្នាបែបនេះទៀត ។ បន្ទាប់មក ប្តីប្រពន្ធទាំង ២នាក់ខាងលើ បាននាំគ្នាទៅផ្ទះអស់ទៅ៕

RELATED ARTICLES