Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួងសង្សារដើរលេង ចូលផ្ទះសំណាក់ ចា...ប់...រំ...លោ...ភ ជិត២ឆ្នាំ ទើបជាប់ខ្នោះ

លួងសង្សារដើរលេង ចូលផ្ទះសំណាក់ ចា…ប់…រំ…លោ…ភ ជិត២ឆ្នាំ ទើបជាប់ខ្នោះ

ភ្នំពេញ ៖ យុវជនម្នាក់ បានលួងលោមយុវតីម្នាក់ ទៅដើរលេង រួចដឹកចូលផ្ទះសំណាក់ ធ្វើសកម្មភាពចាប់រំ លោភសេពសន្ថវៈ រហូតបានសម្រេច រួចគេចខ្លួនបាត់ អស់រយៈពេលជិត២ឆ្នាំ ទីបំផុតត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន នាំយកទៅចាត់ការតាមច្បាប់។

ករណីរំលោភសេពសន្ថវៈនេះ បានកើតឡើងកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ នៅត្រង់ចំណុចផ្ទះសំ ណាក់ «ស្រែខ្ញុំ» ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។ រហូតមដល់វេលាម៉ោង ៤និង២៥នាទីរសៀល ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ទើបសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន នៅត្រង់ចំណុចមុខយានដ្ឋានជួសជុលរថយន្ត BM Auto Garage ស្ថិតនៅតាមផ្លូវលេខ៥៩០ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះពៅ ហុងលីម ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរនិស្សិត រស់នៅភូមិកំពង់ចិន ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។ 

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយទទួលបានបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តម សេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ ព្រមទាំងមានការដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ នៅវេលាម៉ោង ៤និង២៥នាទីរសៀល ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ កម្លាំងការិយាល័យ បានសហការជាមួយការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ ចំនួន១នាក់ ឈ្មោះពៅ ហុងលីម នៅចំណុចមុខយានដ្ឋានជួសជុលរថយន្ត BM Auto Garage តាមផ្លូវលេខ៥៩០ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ  ពីបទ »រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ» ប្រព្រឹត្តនៅចំណុចផ្ទះសំណាក់ «ស្រែខ្ញុំ» សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ដោយអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ២៦២“ត” ដ.ច.ន ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤  ចេញដោយលោកឃ្លោក ពិសិដ្ឋ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ។

ជនសង្ស័យខាងលើ ត្រូវបានការិយាល័យជំនាញ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES