Monday, April 29, 2024
Homeសង្គម និងជីវិត សិស្សស្រីជក់បារី ថតអួត ប៉ូលិសហៅចូលប៉ុស្តិ៍

 សិស្សស្រីជក់បារី ថតអួត ប៉ូលិសហៅចូលប៉ុស្តិ៍

ភ្នំពេញ ៖ យុវតីជាសិស្សសាលាម្នាក់ បានជក់បារីអេឡិចត្រូនិក (E-Cigarette/Vape) ថតវីដេអូបង្ហោះបង្អួតផ្អើលពេញបណ្តាញសង្គម ទីបំផុតត្រូវសមត្ថកិច្ចកោះហៅយកមកអប់រំណែនាំឱ្យបញ្ឈប់ការប្រើប្រាស់បារីអេឡិចត្រូនិកខុសច្បាប់ ដែលធ្វើឱ្យប៉ះពាល់សុខភាពផ្ទាល់ខ្លួន និងដល់សង្គមជាតិទាំងមូល។

យោងតាមប្រភពពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹង កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ថា ក្រោយពីទទួលបានព័ត៌មានករណីសិស្សស្រីម្នាក់ប្រើប្រាស់បារីអេឡិចត្រូនិកខុសច្បាប់ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ ខណ្ឌ៧មករា បានធ្វើការកោះហៅសិស្សស្រីម្នាក់នោះ មកសាកសួរ អប់រំណែនាំ ធ្វើកិច្ចសន្យា។

ប្រភពដដែល បន្តថា ក្នុងនោះដែរ គឺមានទាំងការធានាពីអាណាព្យាបាល លោកគ្រូ-អ្នកគ្រូ ដោយបញ្ឈប់ការប្រើប្រាស់បារីអេឡិចត្រូនិក (E-Cigarette/Vape) ពីព្រោះវាបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព និងច្បាប់មិនអនុញ្ញាតឱ្យប្រើប្រាស់នោះទេ ទើបសមត្ថកិច្ចអនុញ្ញាត ឱ្យត្រឡប់ទៅផ្ទះវិញ។

ជាមួយគ្នាដែរ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល តែងតែចុះផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រើប្រាស់សារធាតុញៀន ដល់សិស្សានុសិស្សតាមសាលារៀន និងប្រជាពលរដ្ឋ តាមខ្នងផ្ទះជាប្រចាំ៕

RELATED ARTICLES