ភ្នំពេញ៖តារាចម្រៀងសាន់ដេលោកសុខ មេសា ហៅនាយចឺម ដែលធ្លាប់សន្យាថានឹងការប្រពន្ធនៅឆ្នាំ២០២៤ នេះដែលនាយត្រូវគម្រប់អាយុ២៩ឆ្នាំនោះពេលនេះលោកមេសា ថាគម្រោងមួយនេះអាចនឹងប្រែប្រួល អត់ច្បាស់លាស់១០០ % ឡើយ។នាយចឺម បានលើករឿងរ៉ាវនេះថាចំពោះមូលហេតុដែលនាយ អត់ទាន់ប្រាកដការប្រពន្ធឆ្នាំនេះដោយសារតែតាំងពីនាយបែកពីសង្សារចាស់(សេង សុខឃីម )មកនាយ នាយមិនទាន់មានសង្សារថ្មីនោះទេ ពោលគឺនៅទំនេរ ហេតុនេះហើយមិនដឹងជាទៅរៀបការជាមួយអ្នកណាឡើយ ។ប៉ុន្ដែនាយចឺម ថានឹងមិនទុកជីវិតនៅលីវ ឬឯកោនេះឲ្យយូនោះទេ ព្រោះជីវិតត្រូវមានគូរ ហើយពេលរកបានស្រីស្អាតហើយនាយនឹងបញ្ចេញជាចំហ អត់ត្រូវការលាក់លៀមទេ។
នាយចឺម ថ្លែងថា”រឿងរកប្រពន្ធឥឡូវរកអត់ទាន់បានទេ ហើយបើខ្ញុំការប្រពន្ធគឺឲ្យម្ដាយជ្រើសឲ្យ៥០% ខ្ញុំ៥០% ព្រោះការហើយខ្ញុំដេកអោបប្រពន្ធ អីចឹងមិនអាចឲ្យម្ដាយសម្រេចចិត្តលើរឿងគូរនេះ១០០% បានទេ”។
នាយចឺម ក៍បានឆ្លើយតបចំពោះរឿងដែលគេថានាយធ្លាប់មានសង្សារសុទ្ធតែជាស្រីស្អាតៗអីចឹងស្រីៗធម្មតានាយមើលមិនចូលភ្នែកនោះដែរ ដោយនាយអះអាងថារឿងនេះនាយសូមជឿរលើនិស្ស័យ ឬថាគូព្រេងមកដល់មិនអាចប្រកែកបានទេ ។នាយថាអ្នកណាក៍ចង់បានប្រពន្ធស្អាតដែរ តែរឿងគូព្រេងនេះបើមិនទាន់ដល់គឺអត់ជួបបានទេ ។លោកមេសា ក៍ថាមិនមែនលោកមើលឃើញតែស្រីស្អាតៗ ស្រីធម្មតាមិនចូលភ្នែកនោះទេ ប៉ុន្ដែសំខាន់នៅលើនិស្ស័យ ។ដោយឡែករឿងដែលនាយ ធ្លាប់និយាយថាត្រូវតែយកប្រពន្ធជាអ្នកនៅក្រៅរង្វង់សិល្បៈ ព្រោះបើយកតារាដូចគ្នាទៀត នឹងមិនអាចរក្សារបានយូអង្វែងនោះពេលនេះនាយចឺម ថារឿងនេះក៍មិនអាចកំណត់ ឬដាក់គោលដៅបានឡើយ ព្រោះថាបើគូព្រេងមកដល់ហើយនាយក៍មិនអាចប្រកែក ឬប្រឆាំងបានដែរ ។
គូរបញ្ជាក់ថានាយចឺម ត្រូវបានគេចាត់ទុកថាជាតារាជើងខ្លាំងម្នាក់ដែលធ្លាប់មានសង្សារសុទ្ធតែជាតារាសម្ដែងស្រីស្អាតៗដល់ទៅ៤នាក់គឺនាងអៀ ម៉េងលិ ហៅអូនម៉ី ,ពុធ ស្រីខួច ,ហ្វា ហ្វា ហៅស្រីយី និង សេង សុខឃីម ។ប៉ុន្ដែនាយចឺម បានភ្លាត់ស្នៀតរបូតអស់សង្សារទាំង៤ ហើយពេលនេះធ្វើឲ្យតារាស្រីៗផ្សេងទៀតលែងហ៊ានភ្ជាប់ស្នេហាជាមួយនាយចឺម ដោយចាត់ទុកនាយថាជាព្រាននារី ឬប្ដូរសង្សារដូចខោអាវជាដើម។
នាយចឺម ថាពេលនេះនាយលែងក្វល់ហើយចង់អ្នកណាថាអីថាចុះ សំខាន់នាយមានតែប្រឹងធ្វើការរកលុយ ដើម្បីជួយផ្គត់ផ្គងក្រុមគ្រួសារឲ្យបានល្អ ។នាយថានៅរដូវក្ដៅនេះនាយបានចេញច្រៀងសម្ដែងតាមខេត្តជាបន្ដបន្ទាប់ដោយរវល់តាំងពីខែ១១ ម្លេះ ហើយខែខ្លះបានសម្រាកតែ២ ,៣ថ្ងៃក៍មានដែរ។តារាចម្រៀងសាន់ដេរូបនេះបន្ថែមថានាយមានការងារសិល្បៈមមាញឹកខ្លាំងឡើងវិញតាំងពីស្ងាត់កូវីតម្លេះ ហើយឆ្នាំនេះនាយ ឡើងតម្លៃខ្លួនខ្ពស់ជាងឆ្នាំមុនៗ តែមិនប្រាប់ថាស៊ីថ្លៃប៉ុន្មានឡើយ គ្រាន់តែថាបើនៅតម្លៃខ្លួនដដែលៗទៀត គ្មានការរីកចម្រើនទេ អត់ទៅមុខទេ ហេតុនេះនាយត្រូវតែupdate ដូចគេដែរ។
ទាក់ទងរឿងតារាជាច្រើនដួងថតស្ពតស្រា ធ្វើBA ឲ្យស្រាបៀរនាំឲ្យមានការរិះគន់ច្រើនពីមហាជននោះនាយចឺម ថាបច្ចុប្បន្ននាយមិនទាន់ចេញមុខឃោសនាឲ្យស្រាបៀរណាជាBA ដូចគេទេ គ្រាន់តែច្រៀងតាមបណ្ដារConcerts ស្រាបៀរទាំងនោះប៉ុណ្ណោះ។នាយថា ដោយសារតែមិនមានកុងត្រាជាមួយក្រុមហ៊ុនស្រាបៀរណា ទើបនាយអាចច្រៀងសម្ដែងឲ្យខាងណាក៍បានដែរ ។ប៉ុន្ដែនាយថាបើមានក្រុមហ៊ុនស្រាទាក់ទងឲ្យនាយធ្វើជាBA នាយនឹងពិចារណា ឬធ្វើទៅតាមពេលវេលា ពោលគឺមិនបិទច្រកខ្លួនឯងក្នុងការរកលុយនោះឡើយ។ការលើកឡើងរបស់នាយចឺម បែបនេះបន្ទាប់ពីមុននេះនាយគ្រឿន បានរងការរិះគន់ថាជាតារាបំពុលសង្គមព្រោះតែនាយឃោសនាឲ្យបនល្បែង និងស្រាបៀរមួយចំនួន ហើយភ្លាមៗនោះនាយចឺម បានចេញមុខប្រកាសថាឈប់ធ្វើការឃោសនាឲ្យក្រុមហ៊ុនល្បែង ឬស្រាបៀរណាអស់១ជីវិត ។ប៉ុន្ដែនាយចឺម វិញថានាយនឹងគិតឲ្យបានល្អិតល្អន់ជាមុនសិនមុននឹងសម្រេចចិត្តថាគូធ្វើ ឬមិនគូរធ្វើការងារខាងលើនេះ។
ទស្សនិកជនរងចាំមើលថាសង្សារទី៥របស់នាយចឺម ជាតារាសម្ដែងស្រីស្អាតទៀត ឬមួយក៍នាយ បាក់ស្បាតព្រោះត្រូវគេឆក់បាត់សង្សារម្ដងដល់ទៅ៤ ហើយចង់សាកល្បងយកក្រមុំក្រៅពិភពសិល្បៈស្អំរបួសបេះដូងវិញម្ដង ?